Connect with us

កីឡា

ការប្រកួត​ប៉េតង់​ ពានរង្វាន់​មិត្តភាព​កម្ពុជា ​លើក​ទី​៤​និង​ពាន​មហាជន ​នៅ​ខេត្ត​តាកែវ

បានផុស

នៅ

​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉េតង់​ ពានរង្វាន់​មិត្តភាព​កម្ពុជា​ លើក​ទី​៤ និង​ការប្រកួត ប៉េតង់​មហាជន ដែល​រៀបចំ​ដោយ​សមាគម​ប៉េតង់​មិត្តភាព​កម្ពុជា សហការ​ជាមួយ​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​នៅ​ខេត្ត​តាកែវ បាន​បញ្ចប់​ដោយ​ជោគជ័យ ​កាលពី​រាត្រី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២០​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកស្រី អ៊ុំ ចន្ទ្រា គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត បាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​ប្រកួត​ខាង​លើនេះ បាន​ដំណើរការ​ប្រកួត​រយៈពេល​មួយថ្ងៃ​ពេញ ក្រោម​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​កីឡាករ​-​កីឡាការិនី​ម្នាក់ៗ បាន​គោ​ពរ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធប្រឆាំង​ការពារ​នឹង​មេរោគ​COVID-19​។ លោកស្រី​បាន​បន្ត​ថា សម្រាប់​ការប្រកួត​កីឡា​ប៉េតង់​មហាជន មាន​កីឡាករ​-​កីឡាការិនី​ចូលរួម​ចំនួន​៧៤​នាក់ បែង​ចែក​ជា​៣៧​ក្រុម​។ ចំណែក​ការប្រកួត​យុវជន​ក្រោម​អាយុ​១៥​ឆ្នាំ​មាន​កីឡាករ​-​កីឡាការិនី​ចូលរួម​ចំនួន​១៣​នាក់។

​សម្រាប់​លទ្ធផល​ចំណាត់ថ្នាក់​វិញ ពាន​ធំ​ចំណាត់ថ្នាក់​លេខ ១​កីឡាករ ឆាយ សុខ​យ៉ាណា​, កីឡាករ គៀ​ម វណ្ណា​រ៉ា ក្លឹប​ម្លប់​ក្ងោក​១(​ខេត្តកំពត​) ចំណាត់ថ្នាក់​លេខ​២ កីឡាករ កែវ គឹម​សៀ ,​កីឡាករ ស្វាយ វីរ​: ក្លឹប​២​ធ្នូ (​ភ្នំពេញ​)​ចំណាត់ថ្នាក់​លេខ​៣ កីឡាករ ចាន់​សោ​ភ័​ណ្ឌ​, កីឡាករ ឯក ណា​រ័ត្ន ក្លឹប​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​ខេត្តតាកែវ។ ពានរង្វាន់​យុវជន​យុវនារី​អាយុ​ក្រោម​១៥​ឆ្នាំ ចំណាត់ថ្នាក់​លេខ ១ កីឡាករ យ៉​ន វិច្ឆិកា ក្លឹប​ប៉េតង់​ជនបទ ចំណាត់ថ្នាក់​លេខ​២​កីឡាករ ហ៊​ន ចុង​ហ៊ឺ ក្លឹប​ប៉េតង់​ស្រុក​កោះអណ្ដែត និង​ចំណាត់ថ្នាក់​លេខ​៣ កីឡាការិនី ផេង រ៉ានី ក្លឹប​ប៉េតង់​មិត្តភាព​កម្ពុជា​ខេត្តតាកែវ៕​

អត្ថបទ៖ វិ​សិទ្ធ

សូមចុចអាន៖ ​អត្តពលកម្មហែល​ទឹក ទទួល​បាន​សិទ្ធិ​អនុគ្រោះ​ពីរ​ប្រភេទ​កីឡា​ ចូលរួម​ប្រកួត​អូឡាំពិក​ហ្គេម នៅ​ជប៉ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម