កីឡា
ពេជ្រ សម្បត្តិ ផ្តាំទៅ ធន់ ផានិត«វ៉ៃឲ្យអស់សមត្ថភាពដើម្បីអ្នកគាំទ្រ»
អ្នកលេងគុនខ្មែរ ធន់ ផានិត ត្រូវប្រកួតជាមួយកីឡាករថៃ រ៉ាថែ នាថ្ងៃអាទិត្យ ទី១១ ខែកញ្ញានេះដើម្បីសម្រេចថាតើរូបគេត្រូវឡើងទៅជួប ពេជ្រ សម្បត្តិ ឬយ៉ាងណា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រខ្សែក្រវាត់ខារ៉ាបាវ សង្វៀនទូរទស្សន៍បាយ័ន។

តាមរូបមន្តនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺលេខ១ និងលេខ២ ក្នុងពូល A ត្រូវប៉ះគ្នា ហើយលេខ១ និងលេខ២ក្នុងពូល B ត្រូវប៉ះគ្នា។ ដូច្នេះភាគច្រើនបំផុត ធន់ ផានិត ត្រូវជួប ពេជ្រ សម្បត្តិ ដែលកំពុងឈរលេខ១ក្នុងពូល A ដោយសារ ធន់ ផានិត ជួបដៃគូមិនលំបាកខ្លាំងប៉ុន្មានទេថ្ងៃអាទិត្យនេះ។ ប្រសិនបើ ផានិត ឈ្នះ គឺរូបគេនឹងស្ថិតនៅចំណាត់ថ្នាក់លេខ២។

លោក នាង ស៊ីវុត្ថា ប្រធានគ្រប់គ្រងការប្រកួតប្រដាល់នៅទូរទស្សន៍បាយ័នបានប្រាប់«កម្ពុជាថ្មី»ថា អ្នកលេងគុនខ្មែរនៅពេល A គឺលេខ១ និងលេខ២ត្រូវប្រកួតគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយកីឡាករថៃនៅពូល B គឺលេខ១ និងលេខ២ ត្រូវប្រកួតគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ អ្នកឈ្នះក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពូលនីមួយៗគឺឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដូច្នេះ១០០%គឺខ្មែរប៉ះថៃនៅវគ្គផ្តាច់ព្រ័ត្រ។

ដោយភាគរយជួបគ្នាខ្ពស់បំផុត ពេជ្រ សម្បត្តិ បានផ្តាំទៅ ធន់ ផានិត ថា ៖«ពេលវ៉ៃគឺត្រូវធ្វើឲ្យអស់ពីសមត្ថភាពដូចគ្នា ទោះចាញ់ ឬឈ្នះគឺត្រូវធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្ត ហើយនឹងគាំទ្រយើងបន្តទៀត»៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល