Connect with us

កីឡា

កត្តា​​សំខាន់​​៣​​​ធ្វើ​ឲ្យ​​ក្លឹប​​ EDC ជោគជ័យ​ក្នុង​ពាន​សម្តេចតេជោ និង​លីគ២

បានផុស

នៅ

ក្លឹប​បាល់ទាត់​​អគ្គិសនីកម្ពុជា​បាននិង​កំពុង​​ធ្វើ​យ៉ាង​ល្អ​ក្នុង​ពាន​រង្វាន់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន ​ថ្នាក់​ជាតិ​លើក​ទី​១៦ និង​ជម្រើស​ជើង​ឯក​លីគ​ទី​២ រហូត​សមាជិក​៨​នាក់​ត្រូវ​បាន​ជាប់​ក្នុង​បញ្ជី​បឋម​នៃ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​ក្រុម​ធំ និង U23។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឥឡូវ​នេះ អគ្គិសនី​កម្ពុជា​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់ សម្តេច​តេជោ ហ៊ុន សែន ​ថ្នាក់​ជាតិ​លើក​ទី​១៦ ឆ្នាំ​២០២២។ ចំណែក​នៅ​ក្រម​ខណ្ឌ​លីគ​ទី​២ ក្រុម​ដែល​ប្រើ​ប្រាស់​កីឡាករ​ក្នុង​ស្រុក​សុទ្ធ​កំពុង​ឈរ​​លើ​កំពូល​តារាងដោយ​មាន​៣៩​ពិន្ទុ បន្ទាប់​ពី​ឈ្នះ​១២​ប្រកួត​ ស្មើ​​​៣​ប្រកួត និង​ចាញ់​​២​ប្រកួត។

ក្នុង​បញ្ជី​បឋម​ជម្រើស​ជាតិ​កម្ពុជា សមាជិក​​អគ្គិសនី​កម្ពុជា​៣​រូប​ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ និង​៥​នាក់​ត្រូវ​បាន​កោះ​ហៅ​ចូលជម្រើស​ជាតិ​កម្ពុជា​ក្រុម​ធំ។ លទ្ធផល​​បែប​នេះ​អាច​និយាយ​បាន​ថា ក្លឹប​ប្រើ​ប្រាស់​កីឡាករ​ក្នុង​ស្រុក​សុទ្ធ​​​កំពុង​ទទួល​គុណផល​​យ៉ាង​ល្អ។​

ក្រុម​អគ្គិសនី​កម្ពុជា

លោក ទុំ សារ៉ាយ ដែល​ជា​គ្រូ​បង្វឹក​​វ័យ​ក្មេង​របស់​អគ្គិសនី​កម្ពុជា​បាន​ប្រាប់​ថា កត្តា​សំខាន់​៣​ដែល​ជំរុញ​ឲ្យ​ក្រុម​របស់​លោក​​មាន​លទ្ធផល​ល្អ​គឺ ថ្នាក់​ដឹក​នាំ ក្រុម​គ្រូ​បង្វឹក និង​កីឡាករ។

«ទី​១​ថ្នាក់​ដឹក​នាំ។ ឆ្នាំ​នេះ​ពួក​គាត់​លើក​ទឹក​ចិត្ត​ខ្លាំង​​ជាង​ឆ្នាំ​មុន​ៗ ដោយសារ​ដឹង​ស្រាប់​ហើយ ក្លឹប​អគ្គិសនី​កម្ពុជា​​មាន​កីឡាករ​សុទ្ធ​តែ​យុវជន​ក្នុង​ស្រុក​សុទ្ធ ហើយ​ក្រុម​គ្រូ​បង្វឹក​ក៏​សុទ្ធ​តែ​​ថ្មី។ ថ្នាក់​ដឹក​នាំ​មាន​តែ​ការ​លើក​ទឹក​ចិត្ត និង​មិន​គិត​ពី​លទ្ធផល​ប៉ុន្មាន​ទេ ធ្វើ​មិច​ឲ្យ​គ្រូ និង​កីឡាករ​ខំ​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព»។ លោក​ ទុំ សារ៉ាយ បាន​ពន្យល់។

លោក ទុំ សារ៉ាយ (ស្តាំទី១) និង​ក្រុម​ការងារ

លោក​បាន​បន្ត​ថា ៖«ទី២​គឺ​គ្រូ ការ​រៀប​ចំ​ផែន​ការ​ហ្វឹក​ហាត់​លើ​ទី​លាន ទោះ​បី​ជា​ពួក​ខ្ញុំ​មានសមាជិក​តិច តែ​យើង​បង្ហាត់​ពួក​គាត់​ឲ្យ​មាន​អារម្មណ៍​​ល្អ។ កីឡាករ​មិន​​សូវ​មាន​សម្ពាធ​ប៉ុន្មាន​ទេ ហើយ​ការ​ហ្វឹក​ហាត់​នីមួយ​ៗ​ផ្តោត​លើ​ចំណុច​ខ្វះ​ខាត​របស់​កីឡាករ»។

«ទី​៣គឺ​កត្តា​ កីឡាករ ទោះ​បី​ជា​ពួក​គាត់​ជា​យុវជន​ច្រើន ក៏​ពួក​ខ្ញុំ​ជា​គ្រូ​ៗ​​មាន​តែ​ពាក្យ​លើក​ទឹក​ចិត្ត​ពួក​គាត់។ ប្អូន​ៗ​ជា​យុវជន ដូច្នេះ​ធ្វើ​យ៉ាង​មិច​ឲ្យ​ប្រឹង​អស់​ពី​លទ្ធភាព។ ទោះ​លទ្ធផល​ចាញ់​ឈ្នះ ពួក​យើង​គ្មាន​សម្ពាធ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ដែល​មាន​ពាក្យ​សំដី​ស្តី​បន្ទោស​លើ​ពួក​គាត់​ទេ។ អីចឹង​ហើយ​ពួក​គាត់​មាន​តែ​ខំ​ប្រឹង​ហ្វឹក​ហាត់ និង​ធ្វើ​អ្វី​ៗ​ដើម្បី​ឲ្យ​ខ្លួន​ឯង​បាន​ល្អ ស្រប​ពេល​ដែល​ស៊ីហ្គេម​នៅ​ខ្មែរ​ជិត​ដល់​ហើយ។ ប្រសិន​បើ​ពួក​គាត់​​ធ្វើ​បាន​ល្អ ពួក​គាត់​មាន​ឱកាស​ជាប់​ជម្រើស​ជាតិ»។

លោក ទុំ សារ៉ាយ

ក្លឹប​អគ្គិសនី​កម្ពុជា​នឹង​ប្រកួត​ជា​មួយ​បឹងកេត ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ដើម​ខែ​​ក្រោយ​។ នេះ​ជា​លើក​ទី​២​ហើយ​ដែល EDC បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​លើក​ទី​១កាល​ពី​ឆ្នាំ​២០១៧​ទទួល​បានចំណាត់​ថ្នាក់​លេខ៣ បន្ទាប់​ពី​ឈ្នះ​បឹងកេត​ដោយ​ប៉េណាល់ទី៥-៤ បន្ទាប់​ពី​ស្មើ​គ្នា ១-១៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

អាជ្ញាធរខណ្ឌជ្រោយចង្វារ បន្តចុះត្រួតពិនិត្យអាហារដ្ឋានក្នុងសាលារៀន និងណែនាំមិនឲ្យលក់នំចំណីណាដែលប៉ះពាល់សុខភាពសិស្ស

ព័ត៌មានជាតិ២ ម៉ោង មុន

អតីត​មន្រ្តីជាន់ខ្ពស់​បក្ស​ប្រឆាំង ៖ ការ​លើក​ពី​បញ្ហាព្រំដែនរបស់ក្រុមទណ្ឌិត សម រង្ស៊ី គ្រាន់​តែ​លេស​បង្កើតព្រឹត្តិការណ៍​វាយប្រហាររាជរដ្ឋាភិបាល

សន្តិសុខសង្គម២ ម៉ោង មុន

អាជ្ញាធរសង្កាត់ច្រាំងចំរេះ២ ស្ថាបនាប្រព័ន្ធលូថ្មីដើម្បីបញ្ចៀសការជន់លិចប្រវែងជាង៤០០ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋជាង៩០គ្រួសារ ស្នើសុំអាជ្ញាធររាជធានីជួយចុះបញ្ជីដីធ្លី ដោយ​កាត់​ឆ្កៀល​ដី​ចេញ​អនុក្រឹត្យ​នៅតំបន់បឹងតាមោក

ព័ត៌មានជាតិ៤ ម៉ោង មុន

មេពន្ធនាគារឱ្យពង្រឹងរក្សាការសម្ងាត់ ពិសេស ព័ត៌មានផ្ទៃក្នុងពាក់ព័ន្ធដល់សន្តិសុខពន្ធនាគារ និងសន្តិសុខជាតិ

Sokha Hotels

ព័ត៌មានពេញនិយម