Connect with us

កីឡា

នេះ​ពិន្ទុ​សរុប​របស់​​កម្ពុជា​​​ក្នុង​ការ​​​ប្រកួត​​ជើងឯក​​ AFF Cup ទាំង​អស់​កន្លង​មក​

បានផុស

នៅ

ជើង​ឯក​បាល់ទាត់​លំដាប់​ទី១​នៅ​តំបន់​អាស៊ាន​ គឺ AFF Championship ត្រូវ​បាន​រៀប​ចំ​ការ​ប្រកួត​ចំនួន​១៣​លើក​កន្លង​មក​ហើយ​គិត​ចាប់​តាំង​ពី​ការ​ប្រកួត​លើក​ដំបូង​នៅ​ឆ្នាំ​១៩៩៦ រហូត​ដល់​ឆ្នាំ​​២០២០។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​ចូល​រួម​ប្រកួត​លើក​ទី​៩​ហើយ​​​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល គិត​ទាំង​​ឆ្នាំ​២០២២​ខាង​មុខ​នេះ។ ៨​លើក​​ក្នុង​ពូល​កន្លង​មក​​​របស់​ក្រុម​បាល់ទាត់​កម្ពុជា​គឺ​ឆ្នាំ​១៩៩៦ ២០០០ ២០០២ ២០០៤ ២០០៨ ២០១៦ ២០១៨ និង​២០២០។ ចំណែក​នៅ​ឆ្នាំ​១៩៩៨ ២០០៧ ២០១០ ២០១២ និង២០១៤ កម្ពុជា​​ធ្លាក់​ក្នុង​វគ្គ​ជម្រុះ។​

ក្រុម​ជម្រើស​ជាតិ​កម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សរុប​ការ​ប្រកួត​ទាំង​អស់​ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រកួត​ក្នុង​​ពាន​រង្វាន់ AFF Cup នេះ​ចំនួន​​៣០​លើក​ហើយ ក្នុង​នោះ​​​ឈ្នះ​​៤​ដង និង​ចាញ់​​២៦​ដង។ កម្ពុជា​​រក​បាន​គ្រាប់​បាល់​២៩​​គ្រាប់ ហើយ​ត្រូវ​គេ​ស៊ុត​ចូល​១០២​គ្រាប់។ បើ​គិត​ជា​ពិន្ទុ​សរុប​​គឺ​កម្ពុជា​មាន​១២​ពិន្ទុ​ពី​ការ​ប្រកួត​ឈ្នះ​៤​ដង

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​មិន​ធ្លាប់​បាន​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ក្នុង​ពាន​រង្វាន់​ខាង​លើ​នេះ​​ឡើយ ហើយ​ឡាវ ទីម័រ​ខាង​កើត និង​ព្រុយណេ ក៏​មិន​ទាន់​ធ្លាប់​បាន​ឡើង​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ​ដែរ។​

ការ​ប្រកួត​លើក​ទី​១៤ ឆ្នាំ​២០២២​នឹង​ចាប់​ផ្តើម​​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២២ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២៣ ដែល​​មាន​ទី​ក្រុង​ចំនួន​១០​នៅ​អាស៊ាន​​ទទួល​រៀប​ចំ​ការ​ប្រកួត​ដោយសារ​មាន​ការ​ប្រកួត​ក្នុង​ដី និង​ក្រៅ​ដី។

កម្ពុជា​ត្រូវ​បាន​ចាប់​ឆ្នោត​នៅ​ក្នុង​ពូល A ដែល​មាន​ក្រុម​ខ្លាំង​ៗ​គឺ ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និង ព្រុយណេ ឬ ទីម័រ​ខាង​កើត ដែល​ត្រូវ​ប្រកួត​ជម្រុះ​ដើម្បី​ឡើង​ទៅ​វគ្គ​សន្សំ​ពិន្ទុក្នុង​ពូល។

ស្ថិតិ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា

ថ្ងៃ​ទី​២០ ខែ​ធ្នូ កម្ពុជា បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ទទួល​ ក្រុម​ជម្រើស​ជាតិ​​ហ្វីលីពីន។ ថ្ងៃ​ទី​២៣ ខែ​ធ្នូ កម្ពុជា ធ្វើ​ដំណើរ​ទៅ​ជួប​ម្ចាស់​ផ្ទះ​ ឥណ្ឌូនេស៊ី នៅ​ពហុកីឡដ្ឋាន Jakarta ហើយ​ថ្ងៃទី​២៩ ខែ​ធ្នូ កម្ពុជា ទទួល ជម្រើស​ជាតិ ព្រុយណេ ឬ​ ទីម័រ​ខាង​កើត នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ជម្រើស​ជាតិ​ថៃ នៅ​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០២៣ នៅ​កីឡដ្ឋាន Rajamangala៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម