កីឡា
Chelsea បានចែកផ្លូវជាមួយគ្រូបង្វឹកលោក Thomas Tuchel ជាផ្លូវការ
ក្លិបតោខៀវ Chelsea នៅថ្ងៃនេះ បានប្រកាសចែកផ្លូវជាមួយ លោក Thomas Tuchel ជាផ្លូវការ បន្ទាប់ពីដឹកនាំក្រុមពុំទទួលបានលទ្ធផលល្អ នៅដើមរដូវកាលនេះ។

ក្លិបបានប្រកាសថា៖ «ក្នុងនាមអ្នកគ្រប់គ្នានៅ Chelsea FC ក្លិបសូមថ្លែងអំណរគុណចំពោះ លោក Thomas និងបុគ្គលិករបស់គាត់ សម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេទាំងអស់ក្នុងអំឡុងពេលរបស់ពួកគេជាមួយក្លិប។ Thomas នឹងនៅក្នុងប្រវត្តិសាស្ត្ររបស់ Chelsea បន្ទាប់ពីឈ្នះ Champions League, Super Cup និង Club World Cup នៅក្នុងពេលវេលារបស់គាត់នៅទីនេះ។»
នៅពេលដែលម្ចាស់ក្លិបថ្មីចូលមកដល់បាន ១០០ ថ្ងៃ ម្ចាស់ថ្មីជឿថា វាជាពេលវេលាដ៏ត្រឹមត្រូវដើម្បីធ្វើការផ្លាស់ប្តូរនេះ។ លោក Thomas Tuchel បានចូលមកដឹកនាំ Chelsea នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១ ក្នុងកិច្ចសន្យារយៈពេល ១៨ ខែ ជាមួយនឹងជម្រើសក្នុងការបន្ត ជំនួសអ្នកចាត់ការទូទៅចាស់ លោក Frank Lampard។
ចាប់តាំងពីចូលមកដឹកនាំ លោកបានជួយក្លិបបង្កើតរឿងដ៏គួរឱ្យភ្ញាក់ផ្អើលស្ទើរមិនជឿ ពោលគឺជួយក្លិបឈ្នះជើងឯក UEFA Champions League បន្ទាប់មក Super Cup និង Club World Cup។ តែចូលដល់រដូវកាល ២០២២-២៣ នេះ ហាក់ដឹកនាំក្រុមមិនបានល្អទាល់តែសោះ ដោយ ៦ ប្រកួតបើកឆាកនៅ Premier League រកបានតែ ១០ ពិន្ទុ ក្នុងនោះឈ្នះ ៣ ប៉ុន្តែឈ្នះដោយលំបាក ហើយស្មើ ១ និងចាញ់ ២ ។ រឹតតែគួរឱ្យខកចិត្តយប់មិញនេះបានចាញ់ ក្លិប Dinamo Zagreb ក្នុងជំនួបបើកឆាកពូល E ក្របខ័ណ្ឌ UEFA Champions League ថែមទៀតផង៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?