កីឡា
កញ្ញាប្រធានក្លឹប«និរោធន៍មានជ័យ»ពិបាករឿងក្លឹបផ្សេងអូសទាញកីឡាករ
ក្លឹបប្រដាល់គុនខ្មែរ«ថ្មគោលពោធិ៍សែនជ័យ និង និរោធន៍មានជ័យ» ត្រូវបានប្តូរទៅទីតាំងថ្មីរយៈពេលជាងមួយឆ្នាំហើយដោយមានឧកញ៉ាម្នាក់ជួយឧបត្ថម្ភក្នុងការសាងសង់ និងដំណើរការក្លឹបឡើងវិញ។
កញ្ញា ផល លក្ខិណា ដែលជាប្រធានក្លឹប«និរោធមានជ័យ» បានប្រាប់ថា ក្រោយពេលដំណើរការក្លឹបនៅទីតាំងថ្មីមួយរយៈពេលកន្លងទៅនេះ បញ្ហាលំបាកនៅតែដដែលគឺរឿងក្លឹបប្រដាល់ដទៃអូសទាញយកកីឡាករទៅចូលរួមជាមួយក្លឹបខ្លួន។
លក្ខិណា បាននិយាយថា ៖«បញ្ហាកើតមានយូរហើយ។ មិនមែនថ្មីៗទេគឺតាំងពីលោកប៉ាលាចាកលោក។ តាំងពីប៉ារបស់ខ្ញុំស្លាប់ទៅ ខ្ញុំជាអ្នកដឹកនាំ និងគ្រប់គ្រងក្លឹបប្រដាល់បន្ត ហើយជួបបញ្ហាក្លឹបផ្សេងអូយទាញកីឡាកររបស់ក្លឹបខ្ញុំទៅចូលរួមជាមួយគេ។ យើងជាស្រីដឹកនាំក្លឹបប្រដាល់ ហើយក្មេងទៀត ដល់អីចឹង ក្លឹបខ្លះគេល្អ គេល្បីក៏អូយទាញយកកីឡាករល្អៗពីយើង»។
កញ្ញាប្រធានក្លឹបដែលជាគ្រូបង្រៀនឯកជនបានបន្តថា ៖«ដឹងស្រាប់ កាលណាមានក្លឹបផ្សេងអូយទាញ កីឡាករខ្លះចង់ទៅ ព្រោះគិតថា នៅក្លឹបថ្មីឆាប់ល្បី។ អ្នកខ្លះនិយាយថា នៅហ្នឹងមិនកើតទេ ទៅក្លឹបគេទៅទើបឆាប់ល្បី។ អ្នកដែលសុំទៅសុទ្ធតែនិយាយថា ដោះលែងឲ្យគេមានអនាគតទៅ។ ដល់អីចឹង ខ្ញុំមានអារម្មណ៍ថា ក្លឹបរបស់ខ្ញុំអត់អនាគតទេមើលទៅ! ព្រោះអីតាំងពីចូលហាត់ដំបូង តាំងពីអត់ចេះអីបន្តិចសោះរហូតដល់ចេះខ្លាំង គឺនៅក្លឹបរបស់ខ្ញុំអត់មានអនាគតទេ?
សព្វថ្ងៃនេះ ក្លឹបប្រដាល់គុនខ្មែរ«ថ្មគោលពោធិ៍សែនជ័យ, និរោធន៍មានជ័យ»មិនមានកីឡាករប្រដាល់ច្រើនទេ ដោយសារតែកីឡាករខ្លះមានបញ្ហារបួស ខ្លះមានបញ្ហាពាក់ព័ន្ធនឹងវិន័យ ស្របពេលនឹងបញ្ហាអូសទាញរបស់ក្លឹបផ្សេង។
ម្ចាស់ក្លឹបប្រដាល់គុនខ្មែរ«និរោធន៍មានជ័យ» និង«ថ្មគោលពោធិ៍សែនជ័យ»កញ្ញា ផល លក្ខិណា បានកំពុងបារម្ភបាត់បង់ក្លឹបដែលជាកេររបស់ឪពុកនាងគឺលោកគ្រូ ឯម ចន្ទសុផល ជាស្ថាបនិក និងជាគ្រូបង្ហាត់ប្រដាល់ដ៏ល្បីល្បាញ។
លោកគ្រូប្រដាល់ ឯម ច័ន្ទសុផល ដែលជាឪពុករបស់កញ្ញា ផល លក្ខិណា ជាស្ថាបនិកប្រដាល់គុនខ្មែរ«និរោធមានជ័យ»និង«ថ្មគោលពោធិ៍សែនជ័យ»ដែលបានបណ្តុះបណ្តាល និងបង្កើតកីឡាករប្រដាល់គុនខ្មែរជាច្រើនដែលមានមួយចំនួនបានឈ្នះខ្សែក្រវាត់ និងជាជើងឯកជាតិ៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់