Connect with us

កីឡា

ប្រដាល់សកលកម្ពុជា សម្លឹងឃើញប្រទេស ២ ដើម្បីចេញទៅហ្វឹកហាត់ ត្រៀមស៊ីហ្គេម ២០២៣

បានផុស

នៅ

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា គ្រោងបញ្ជូនអត្តពលិកជម្រើសជាតិរបស់ខ្លួនទៅហ្វឹកហាត់ នៅ​ប្រទេស កាហ្សាក់ស្ថាន ឬ អ៊ូបេគីស្ថាន ដែល​ប្រទេស​ទាំងពីរ​នេះ​មាន​ជំនាញ​ប្រដាល់សកល​កម្រិត​ពិភពលោក ដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ប្រជែង​មេដាយ ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ប៊ុ​យ សោ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់សកល​កម្ពុជា បាន​ប្រាប់ Cambodia 2023 ថា គ្រូបង្វឹក​ថ្មី ដែល​ទទួលបាន​ការជួយ​គាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ (CAMSOC) យកមក​បង្ហាត់​ដល់​អ​ត្ត​ព​លិ​ក​ជម្រើសជាតិ​កម្ពុជា​សព្វ​ថ្ងៃ​មាន​សមត្ថភាព និង​បច្ចេកទេស​ល្អ​ក្នុងការ​បង្ហាត់​។

​លោក Kassymhanov Berikbol Amantayevich ដែលជា​គ្រូបង្វឹក​ថ្មី​នោះ ក៏បាន​រៀបចំ​ការស្នើសុំ​ទៅកាន់ CAMSOC ក្នុងការ​បញ្ជូន​អត្ត​ព​លិ​ក​ប្រដាល់សកល​ទៅ​ហាត់​នៅ​ប្រទេស កា​ហ្សា​ក់​ស្ថាន ឬ អ៊ូ​បេ​គី​ស្ថាន ដែលជា​ប្រទេស​មាន​កម្រិត​ប្រដាល់សកល​លំដាប់ថ្នាក់​ពិភពលោក​។​

​លោក ប៊ុ​យ សោ​ភ័​ណ្ឌ បាន​បន្ថែមថា ៖«​តាម​គម្រោង​យើង​គ្រោង​បញ្ជូនទៅ​ចំនួន​ ២ ​សប្ដាហ៍​។ យើង​គិតថា នឹង​ចេញទៅ​ហាត់​នៅ​អំឡុង​ខែ​ ១២ (​ខែធ្នូ​) ឆ្នាំ​ ២០២២​។ បន្ទាប់ពី​ការហ្វឹកហាត់​នេះ​បញ្ចប់ ដល់​ឆ្នាំក្រោយ យើង​នឹង​រៀបចំ​ឲ្យ​ពួកគាត់​បានចេញ​ទៅ​ហាត់​ម្ដងទៀត​ផងដែរ ដើម្បី​ឲ្យ​សមត្ថភាព​ពួកគាត់​កាន់តែ​ល្អប្រសើរ​»​។​

​កាលពីពេល​ថ្មីៗ​នេះ សហព័ន្ធ​ប្រដាល់សកល​កម្ពុជា ក៏​ធ្លាប់បាន​បញ្ជូន​កីឡាករ​កម្ពុជា​ចំនួន ៩ រូប​ទៅ​ហាត់​នៅ​ថៃ រយៈពេល​ ២ ​សប្ដាហ៍​។ ការហ្វឹកហាត់​នេះ​ក៏​ក្នុងទិសដៅ​ពង្រឹងសមត្ថភាព ដើម្បី​ស៊ី​ហ្គេម​ឆ្នាំ ​២០២៣ ផងដែរ​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ វិនាទី មុន

កម្មវិធីតស់ៗលេងទឹកនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រៀមពាងទឹកជាច្រើន សម្រាប់ផ្ដល់ការត្រជាក់ត្រជុំដល់អ្នកទេសចរ

ព័ត៌មានជាតិ៧ នាទីutes មុន

រដ្ឋបាលរាជធានី កំពុងរៀបចំសង្ក្រាន្តវត្តភ្នំ និងតុបតែងលម្អសោភ័ណភាព តាមទីកន្លែងសាធារណៈសំខាន់ៗ ក្នុងរាជធានី

ព័ត៌មានជាតិ១០ នាទីutes មុន

ផ្លូវ​ប្រប​មាត់​ទន្លេ​ភូមិសាស្ត្រស្រុកព្រែកប្រសព្វ ក្រាលកៅស៊ូ សម្រេចបានប្រមាណ ៥៥%

ព័ត៌មានជាតិ១១ នាទីutes មុន

ស្នាដៃគំនូរ«ពណ៌នៃដួងព្រលឹងខ្មែរ»របស់វិចិត្រករ នូ សារី នឹងដាក់បង្ហាញនៅប្រទេសបារាំង

ព័ត៌មានជាតិ១២ នាទីutes មុន

ស​មាគមឧកញ៉ា រម្លឹកអ្នកមានគោរមងារឧកញ៉ាថា កុំប្រើបណ្ដាញសង្គមធ្វើឱ្យប៉ះពាល់ងារដែលព្រះករុណាប្រទាន

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម៨ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

Sokha Hotels

ព័ត៌មានពេញនិយម