កីឡា
ក្រៅពីចូលរួមមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី ភ្ញៀវអន្តរជាតិចង់ទៅមើលអង្គរវត្ត
ភ្ញៀវអន្តរជាតិចន្លោះពី ៣០០ ទៅ ៤០០នាក់នេះនឹងចូលរួម មហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ចាប់ពីថ្ងៃទី០១ដល់ទី០៥ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។

ភ្ញៀវអន្តរជាតិទាំងនោះសុទ្ធតែចង់ស្គាល់ភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា។ ស្របពេលបាន និងកំពុងអភិវឌ្ឍប្រទេសជាតិឈានទៅរកភាពរុងរឿង កម្ពុជាមានលទ្ធភាពពេញលេញក្នុងការទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលនេះជាកម្លាំងចលករដ៏សំខាន់ជួយលើកតម្កើតកិត្យានុភាព និងមុខមាត់ជាតិលើឆាកអន្តរជាតិ ជាពិសេសជំរុញកំណើនវិស័យទេសចរណ៍ បន្ទាប់ពីរងផលប៉ះពាល់ធ្ងន់ធ្ងរដោយវិបត្តិជំងឺកូវីដ-១៩។
នាព្រឹកថ្ងៃទី៨ ខែកញ្ញានេះ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលហៅកាត់ CAMSOC បានរៀបចំកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈសម្បត្តិធ្វើម្ចាស់ផ្ទះ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី លើកទី៤១។
ក្រោយកិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង CAMSOC បានប្រាប់អ្នកសារព័ត៌មានថា ៖«មហាសន្និបាត OCA នឹងមាន៤៥ប្រទេសចូលរួម។ ដូច្នេះភ្ញៀវអន្តរជាតិចន្លោះពី ៣០០ ទៅ ៤០០នាក់នេះចូលរូម។ យើងមានមោទនភាព ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ មហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដើម្បីលើកកម្ពស់កិត្យានុភាពជាតិរបស់យើង ដើម្បីបង្ហាញអំពីស្ថានភាពពិត និងសក្ដានុពលរបស់ជាតិរបស់យើង និងស្ថានភាពកម្ពុជា ដែលកំពុងរស់នៅក្នុងសន្ដិភាព និងការអភិវឌ្ឍនេះ ទៅដល់ប្រទេសទាំងអស់ ដែលបានចូលរួម»។

ឯកឧត្តម វ៉ាត់ ចំរើន អះអាងថា ពេលនេះ គណៈកម្មការជំនាញបានកំណត់ច្បាស់លាស់នូវភាពចុះសម្រុងគ្នា និងប្រទាក់ក្រឡាគ្នា ក្នុងការងារដ៏មានប្រសិទ្ធភាព ទាំងការមកដល់ ការទទួល និងការរៀបចំនូវដំណើរទស្សនកិច្ចផ្សេងៗទៀត។ បច្ចុប្បន្ន ភ្ញៀវភាគច្រើនណាស់ចង់មកប្រជុំនៅកម្ពុជា ហើយនឹងអាចបានទៅលេងប្រាសាទអង្គរវត្ត ពីព្រោះភ្ញៀវអន្តរជាតិខ្លះមិនទាន់បានស្គាល់អង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជា ដោយឆ្លៀតឱកាសមកប្រជុំផង និងបានទៅធ្វើទស្សនកិច្ចនៅអង្គរវត្តផង ដូច្នេះហើយដំណើររបស់ភ្ញៀវអន្តរជាតិនឹងផ្តល់ផលចំណេញដល់វិស័យទេសចរណ៍របស់កម្ពុជាទៀត៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់