កីឡា
កីឡា១២ប្រភេទទៅហាត់នៅចិន ថ្ងៃទី១៥ ខែកញ្ញានេះត្រៀមស៊ីហ្គេម
កីឡា១២ប្រភេទនឹងចេញទៅប្រទេសចិននៅថ្ងៃទី១៥ ខែកញ្ញានេះ ដើម្បីហ្វឹកហាត់រយៈពេលយូរនៅទីនោះដើម្បីត្រៀមកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
កីឡាទាំង១២ប្រភេទនោះមានងថ្នាក់ដឹកនាំ និងអត្តពលិក១៦១នាក់ដែលជាការរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោមជំនួយឥតសំណងពីសំណាក់រដ្ឋាភិបាលចិន លើការហ្វឹកហាត់របស់កីឡាករ កីឡាការិនី ជម្រើសជាតិកម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានមានប្រសាសន៍ថា ៖«ការងារនេះមានការខកខានយូរហើយ ដោយសារកូវីដ-១៩។ ឥឡូវនេះយើងអនុញ្ញាតឱ្យចេញឆាប់ៗ ព្រោះពេលវេលាយើងមិនអាចចាំបានយូរ។ យើងខំពន្លឿននូវកិច្ចការនេះ ដើម្បីឱ្យទាន់ការអភិវឌ្ឍបច្ចេកទេសរបស់គាត់»។
នៅមុនចាកចេញ ក៏នឹងមានរៀបចំពិធីមួយជាមួយស្ថានទូតចិន ដើម្បីអបអរសាទរកិច្ចសហប្រតិបត្តិការនេះ ព្រោះជាកម្មវិធីជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ប្រជាជនចិន ចំពោះកីឡាករ កីឡាការិនីកម្ពុជា។
កីឡាទាំង១២ប្រភេទនោះគឺ ប្រតិភូដឹកនាំ ២នាក់, កាយសម្ព័ន្ធ (១១នាក់), យូដូ (៥នាក់), វូស៊ូ (១០នាក់), បាល់បោះ (១៥នាក់), វាយកូនឃ្លីលើតុ (១០នាក់), អត្តពលកម្ម (២០នាក់), ចំបាប់ (១៥នាក់), វាយសី (១២នាក់), ហែលទឹក (១១នាក់), លើកទម្ងន់ (១០នាក់), បាល់ទាត់-នារី (២៥នាក់) និងបាល់ទះ (១៥នាក់)។
កីឡាករ កីឡាការិនី ទាំង ១៥៩នាក់ នឹងធ្វើការធ្វើហាត់រហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា តែម្ដង ហើយក្រោយពីការប្រកួតស៊ីហ្គេម ២០២៣ បញ្ចប់ កីឡាករ កីឡាការិនីកម្ពុជា នឹងត្រលប់ទៅហ្វឹកហាត់បន្តទៀត ដើម្បីបង្រ្គប់កិច្ចសន្យាជំនួយឥតសំណងដែលមានរយៈពេល ២ឆ្នាំ។
ឯកឧត្តម វ៉ាត់ ចំរើន ប្រាប់ថា ៖«ជំនួយនេះធំ ព្រោះការហ្វឹកហាត់ត្រូវចំណាយច្រើន ហើយមិនមែនតែពេលហ្នឹងទេ។ តាមពិតយើងត្រូវហ្វឹកហាត់ ២ឆ្នាំមុន។ អ៊ីចឹងគម្រោង ២ឆ្នាំមុន បានខ្លីមកសល់តែ ៧, ៨ខែ ប៉ុន្តែ៧, ៨ខែនេះចប់ គម្រោងដែលយើងអត់បានអនុវត្តពី១ឆ្នាំជាងហ្នឹង ត្រូវបន្តទៅទៀត។ កីឡាករ កីឡាការិនីយើង ក្រោយពីស៊ីហ្គេមហើយ ក៏នៅតែទទួលបានការបណ្ដុះបណ្ដាលជំនាញកីឡាកម្រិតខ្ពស់នេះបន្តទៅទៀត»។
សម្រាប់ការហ្វឹកហាត់នេះ ភាគីចិនជួយឧបត្ថម្ភគាំទ្រទាំងស្រុង ទាំងសំបុត្រយន្ដហោះ ទាំងការស្នាក់នៅហូបចុក ទាំងការព្យាបាល ទាំងការថែទាំសុខភាពជាដើម៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់