Connect with us

កីឡា

អាទិត្យ​​នេះ ធន់​ ផានិត​​ ​ត្រូវ​​ការ​​​ឈ្នះ​ រ៉ាក់ថែ​ ដើម្បី​ជួប​ ពេជ្រ​ សម្បត្តិ​ វគ្គ​​ពាក់​​កណ្តាល​​ផ្តាច់​​ព្រ័ត្រ

បានផុស

នៅ

អ្នក​​ប្រដាល់​គុន​ខ្មែរ ធន់ ផានិត ត្រូវ​ប្រកួត​ជា​មួយ​កីឡាករ​ថៃ រ៉ាថែ នា​​ថ្ងៃ​អាទិត្យ ទី​១១ ខែ​កញ្ញា​នេះ​​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ជុំ​ចុង​ក្រោយ ​ខ្សែ​ក្រវាត់​​​​​ខារ៉ាបាវ សង្វៀន​ទូរទស្សន៍​បាយ័ន ដើម្បី​​សម្រេច​ថា​តើ​​រូប​គេត្រូវ​ឡើង​ទៅ​ជួប​ ពេជ្រ សម្បត្តិ ឬ​យ៉ាង​ណា ​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​។

កីឡាករ​កម្ពុជា ធន់ ផានិត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣​ប្រកួត​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​កន្លង​មក ធន់ ផានិត រក​បាន​៧​ពិន្ទុ បន្ទាប់​ពី​ប្រកួត​ទី១​ចាញ់ ផាត់ថាណា, ទី​២​ឈ្នះផេតម៉េតម៉ៃ និង​ទី​៣​ឈ្នះ ទួនប៉េ។ ចំណែក រ៉ាក់ថែ ក៏​​រក​បាន​​៧​​ពិន្ទុ​ដែរ ​ក្រោយ​ប្រកួត​ទី១​ឈ្នះ ផាន់ ផាន់ណាត់, ទី​២​​ចាញ់ ពេជ្រ សម្បត្តិ និង​ទី​៣​ឈ្នះ ជ័រ ពៅ។

រហូត​ដល់​ពេល​នេះ ពេជ្រ សម្បត្តិ កំពុង​​លេខ​១​ក្នុង​ពូល​ខ្មែរ ខណៈ ធន់ ផានិត មិន​​ទាន់​ឡើង​ទៅ​វគ្គ​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ​ទេ ហើយ ផាន់ ផាន់ណាត់ ក៏​មិន​ទាន់​អស់​ឱកាស​ដែរ។ ក្នុង​ករណី ធន់ ផានិត ចាញ់ រ៉ាក់ថែ ហើយ ផាន់​​ ផាន់ណាត់ ឈ្នះ ផាត់ថាណា នោះ​អ្នក​ទាំង​ពីរ​នឹង​មាន​៨​ពិន្ទុ​ស្មើគ្នា ដូច្នេះការ​កាត់​សេចក្តីរក​អ្នក​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នឹង​​ផ្អែក​ទៅ​លើ​ឈ្នះ​ចាញ់​ដោយ​សន្លប់ ពិន្ទុ និង​អាជ្ញា​កណ្តាល​រាប់​ជា​ដើម។

កីឡាករ​កម្ពុជា ផាន់ ផាន់ណាត់

ទោះ​ជា​យ៉ាង​ណា ភាគ​រយ​ទាប​ណាស់​ដែល ធន់ ផានិត ចាញ់​ រ៉ាក់ថែ ហើយ ផាន់ ផាន់ណាត់ ឈ្នះ ផាត់ថាណា ពី​ព្រោះ ផានិត ត្រូវ​បាន​អ្នក​គាំទ្រ​មើល​ឃើញ​ល្អ​ជាង រ៉ាថែ ហើយ ផាត់ថាណា ល្អ​ជាង ផាន់ណាត់។

អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​មួយ​ទៀត​នោះ​គឺ​ពូលថៃ B កីឡាករ ផាត់ថាណា និង រ៉ាក់ថែ មាន​៧​ពិន្ទុ​ដូច​គ្នា ដូច្នេះ​ពូល​​នេះ​តឹង​តែង​ខ្លាំង​ដើម្បី​រក​​ម្នាក់​ទៅ​ជួប​ ទួនប៉េ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

កីឡាករ​ថៃ ផាត់ថាណា

រូប​មន្ត​នៃ​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​គឺ​​លេខ​១ និង​លេខ​២ ក្នុង​ពូល A ត្រូវ​ប៉ះ​គ្នា ហើយ​លេខ​១ និង​លេខ​២​ក្នុង​ពូល B ​ត្រូវ​ប៉ះ​គ្នា ដូច្នេះ​មាន​ន័យ​ថា ខ្មែរ​ត្រូវ​ប៉ះ​ខ្មែរ ហើយ​ថៃ​ត្រូវ​ប៉ះ​ថៃ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ អ្នក​ឈ្នះ​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​គឺ​ខ្មែរ​ប៉ះ​ថៃ​១០០​%​។

កម្មវិធី​ប្រកួត ថ្ងៃ​អាទិត្យ ទី​១១ ខែ​កញ្ញា

  • ធន់ ផានិត vs រ៉ាក់ថែ
  • ផាន់ ផាន់​ណាត់ vs ផាត់ថាណា

ពិន្ទុ​បណ្តោះ​អាសន្ន​ក្នុង​ពូល​ខ្មែរ (A)

  • ពេជ្រ សម្បត្តិ មាន​​១០​ពិន្ទុ (​៤​​​ប្រកួត) ចាញ់​ ទួនប៉េ, ឈ្នះ រ៉ាថែ, ​ឈ្នះ ផាត់ថាណា និង​ឈ្នះ ផេតម៉េតម៉ៃ
  • ធន់ ផានិត មាន​៧​ពិន្ទុ (៣​ប្រកួត) ចាញ់ ផាត់ថាណា, ឈ្នះ ផេតម៉េតម៉ៃ និង​ឈ្នះ ទួនប៉េ
  • ជ័រ ពៅ មាន​​៦​​​ពិន្ទុ (៤​​ប្រកួត) ឈ្នះ​ផេតម៉េតម៉ៃ, ចាញ់​ ផាត់ថាណា, ចាញ់ រ៉ាថែ និង​ចាញ់ ទួនប៉េ (​ធ្លាក់)
  • ផាន់ ផាន់ណាត់ មាន​៥ពិន្ទុ (​៣​ប្រកួត) ចាញ់ ទួនប៉េ, ចាញ់ រ៉ាថែ និង​ឈ្នះ ផេតម៉េតម៉ៃ

ពិន្ទុ​បណ្តោះ​អាសន្ន​ក្នុង​ពូល​ថៃ (B)

  • ទួនប៉េ  មាន​​១០​​ពិន្ទុ (៤​​ប្រកួត) ឈ្នះ ពេជ្រ សម្បត្តិ, ឈ្នះ ផាន ផាន់ណាត់, ​ចាញ់ ធន់ ផានិត និងឈ្នះ ជ័រ ពៅ
  • ផាត់ថាណា មាន​៧​​ពិន្ទុ (៣​​ប្រកួត) ឈ្នះ ធន់ ផានិត, ​ឈ្នះ ជ័រ ពៅ និង​ចាញ់ ពេជ្រ សម្បត្តិ​​
  • រ៉ាក់ថែ មាន​៧​​ពិន្ទុ (៣​​ប្រកួត) ឈ្នះ ផាន់ ផាន់ណាត់, ​ចាញ់ ពេជ្រ សម្បត្តិ និង​ឈ្នះ ជ័រ ពៅ
  • ផេតម៉េតម៉ៃ មាន​៤​​ពិន្ទុ (​៤​​ប្រកួត)​ ចាញ់ ធន់ ផានិត, ចាញ់​ ជ័រ ពៅ, ​ចាញ់ ផាន់ ផាន់ណាត់ និង​ចាញ់ ពេជ្រ សម្បត្តិ (ធ្លាក់)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ៧ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ១៩ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ២៥ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម