កីឡា
កម្ពុជាបញ្ចូនកីឡា ១២ ប្រភេទទៅហាត់នៅចិនដើម្បីត្រៀមស៊ីហ្គេម
កីឡាចំនួន ១២ប្រភេទរបស់កម្ពុជា នឹងចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
បន្ទាប់ពីមានការពន្យាពេលជាច្រើនដង ពេលនេះគណៈកម្មាធិការជាតិ CAMSOC បានសម្រេចថ្ងៃជាផ្លូវការដើម្បីបញ្ចូនអត្តពលិកលើកីឡាចំនួន ១២ប្រភេតទៅហាត់នៅចិនរហូតដល់ស៊ីហ្គេម ២០២៣ ទើបត្រលប់មកវិញ ហើយធ្វើការប្រកួតតែម្ដង។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានមានប្រសាសន៍ថា ៖«ការងារនេះមានការខកខានយូរពេក ដោយសារតែបញ្ហាកូវីដ ការរឹតត្បិតការចេញចូលនៅចិន អ៊ីចឹងយើងក៏បានពន្យារពេលមកដល់ពេលនេះ ហើយឥលូវនេះយើងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ប្រធានគណៈកម្មាធិការជាតិ CAMSOC រួចហើយ ថានឹងអនុញ្ញាតឱ្យចេញឆាប់ៗនេះ ព្រោះពេលវេលាយើងមិនអាចចាំបានយូរ យើងខំពន្លឿននូវកិច្ចការនេះ ដើម្បីឱ្យទាន់ការអភិវឌ្ឍបច្ចេកទេសរបស់គាត់។ អ៊ីចឹងត្រៀមចេញនៅថ្ងៃទី១៥ កញ្ញានេះហើយ និងបានការទាក់ទងគ្នាស្រួលបួលអស់ហើយ បើមិនមានអ្វីប្រែប្រួលទេគឺយើងនឹងធ្វើពិធីបញ្ជូនកីឡាករ-កីឡាការិនីរបស់យើង ទៅនៅថ្ងៃទី១៥ នេះហើយ»។

កីឡាសរុបចំនួន ១២ប្រភេទដែលត្រូវចេញទៅហ្វឹកហាត់នៅប្រទេសចិនរួមមាន ប្រតិភូដឹកនាំ ២នាក់, កាយសម្ព័ន្ធ (១១នាក់), យូដូ (៥នាក់), វូស៊ូ (១០នាក់), បាល់បោះ (១៥នាក់), វាយកូនឃ្លីលើតុ (១០), អត្តពលកម្ម (២០នាក់), ចំបាប់ (១៥នាក់), វាយសី (១២នាក់), ហែលទឹក (១១នាក់), លើកទម្ងន់ (១០នាក់), បាល់ទាត់-នារី (២៥នាក់) និងបាល់ទះ (១៥នាក់)។
កីឡាករ-កីឡាការិនី ទាំង ១៥៩នាក់ នឹងធ្វើការធ្វើហាត់រហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា តែម្ដង ហើយក្រោយពីការប្រកួតស៊ីហ្គេម ២០២៣ បញ្ចប់ កីឡាករ-កីឡាការិនីកម្ពុជា នឹងត្រលប់ទៅហ្វឹកហាត់បន្តទៀត ដើម្បីបង្រ្គប់កិច្ចសន្យាជំនួយឥតសំណងដែលមានរយៈពេល ២ឆ្នាំ។
ក្នុងជំរំហ្វឹកហាត់ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន នឹងជួយឧបត្ថម្ភគាំទ្រដល់ការហ្វឹកហាត់នេះទាំងស្រុង ទាំងសំបុត្រយន្ដហោះ ទាំងការស្នាក់នៅហូបចុក ទាំងការព្យាបាល ទាំងការថែទាំសុខភាពជាដើម៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច