Connect with us

កីឡា

ព្រឹក​​​មិញ​ កីឡាករ​​សកល​​ជម្រើស​​ជាតិ​​២​​រូប​​​ទៅ​ប្រកួត​​នៅ​​សិង្ហបុរី​

បានផុស

នៅ

ព្រឹក​ថ្ងៃ​សុក្រ ទី​៩ ខែ​កញ្ញា​នេះ កីឡាករ​ប្រដាល់​សកល​ជម្រើស​ជាតិ​​កម្ពុជា​ សៅ រង្សី និង​ ហ៊ុន គឹមហ៊ាង ​បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​សិង្ហបុរី ដើ​ម្បី​ចូល​រួម​ប្រកួត​ជើង​ឯក Syed Kadir Boxing Championship 2022 ដែល​នឹង​ចាប់​ផ្តើម​ប្រកួត​នៅ​ថ្ងៃ​ទី​១០​ ខែ​កញ្ញា ខាង​មុខ​នេះ។

កីឡាករ​ពេល​ចេញ​ដំណើរ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ជើង​ឯក Syed Kadir Boxing Championship 2022 រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​​ប្រដាល់​​សកល​សិង្ហបុរី។ ក្នុង​នោះ​មាន​ការ​ប្រកួត​ថ្នាល​យុវជន​ជម្រើស​ជាតិ​សិង្ហបុរី​ជា​មួយ​​ថ្នាល​យុវជន​ជម្រើស​ជាតិ​ឥណ្ឌូនេស៊ី។

ទន្ទឹម​ជា​មួយ​គ្នា​នេះ ក៏​មាន​កីឡាករ​​​សិង្ហបុរី​​​លក្ខណៈ​អាជីព​​ត្រូវ​ប្រកួត​ជា​មួយ​​កីឡាករ​​កម្រិត​ស៊ីហ្គេម​មក​ពី​ប្រទេស​ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និង​កម្ពុជា។ កម្ពុជា​​បាន​បញ្ជូន​កីឡាករ​២​រូប និង​គ្រូ​បង្វឹក​១​រូប។

កីឡាករ សៅ រង្សី និង​ ហ៊ុន គឹមហ៊ាង

ការ​ប្រកួត​នៅ​សង្វៀន Bedok Indoor Sports Hall ​មាន​លក់​សំបុត្រ​ចូល​ទស្សនា​​តម្លៃ​១០​ដុល្លារ។ ការ​ប្រកួត​នេះ​គឺ​ដើម្បី​រំលឹក​ដល់​លោក Syed Kadir ជា​គ្រូ​បង្វឹក​របស់​ជម្រើស​ជាតិ​សិង្ហបុរី និង​​ជា​អតីត​​កីឡាករ​ប្រដាល់​សកល​ជម្រើស​ជាតិ​សិង្ហបុរី​ទៅ​ប្រកួត​កីឡា​អូឡាំពិក ព្រម​ទាំង​ជា​​អតីត​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​សកល​សិង្ហបុរី៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ៦ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ១៨ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ២៤ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម