Connect with us

កីឡា

សោក​​ស្តាយ​ គ្រូ​​បង្គោល​​បឹងកេត​ លោក​ គឹម​ ភក្តី​ ទទួល​​មរណភាព

បានផុស

នៅ

មុន​នេះ​ក្លឹប​បាល់ទាត់ បឹតកេត​ បាន​ប្រកាស​​ពី​ការ​ទទួល​មរណភាព​របស់​លោក គឹម ភក្តី គ្រូ​បង្គោល​របស់​ក្លឹប​ក្នុង​វ័យ​៤១​ឆ្នាំ​ដោយ​រោគាពាធ។

ក្លឹប​បាន​សរសេរ​ថា ៖«យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ​ ក្រុម​គ្រូបង្វឹក​ កីឡាករ​ និងបុគ្គលិក​ទាំង​អស់​នៃ​ក្លឹប​បាល់​ទាត់​បឹងកេត​ មាន​ទុក្ខ​ក្រៀម​ក្រំ និង​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​មរណភាព​របស់​ លោក​ គឹម​ ភក្ដី ជាគ្រូបង្គោល​របស់​យើង​ ដែល​បាន​ទទួល​អនិច្ចកម្ម​នា​វេលា​ម៉ោង​ ៩:០៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០២២​ នេះ​ដោយរោគាពាធ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបាត់បង់លោកគ្រូ​​​​​​ គឺជាការបាត់បង់ធនធានបាល់ទាត់កម្ពុជា​​​ ដ៏សំខាន់​មួយ​រូប​ ដោយលោកគ្រូធ្លាប់បានរួមចំណែកជាច្រើនក្នុងការអភិវឌ្ឍយុវជនល្អៗ​ របស់កម្ពុជា​នាពេលបច្ចុប្បន្ននេះ។

លោក គឹម ភក្តី ដែល​ជា​គ្រូ​បង្វឹក​កម្រិត A-License ​បាន​ចូល​ដឹក​នាំ​ក្លឹប​បឹង​កេត កាល​ពី​ឆ្នាំ​២០២០ និង​បាន​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ជើង​ឯក​​លីគ​កំពូល​កម្ពុជា។

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ​កម្ពុជា​បាត់​បង់​ធន់​ធាន​​កីឡា​បាល់ទាត់​ជា​បន្ត​បន្ទាប់ ក្នុង​នោះ​​លោក​ឧកញ៉ា ឬទ្ធី សំណាង ប្រធាន​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន និង​ព្រឹទ្ធាចារ្យ​បាល់ទាត់ មិត្ត សំអែល ដែល​បាន​ទទួល​មរណភាព៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម២ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម