កីឡា
អ្នកគាំទ្រសោកស្ដាយ ត្រឹម៩ខែនៃឆ្នាំ២០២២ បាល់ទាត់ខ្មែរបាត់បង់ធនធានសំខាន់ដល់ទៅ៣រូប
ត្រឹមខែកញ្ញា ឆ្នាំ២០២២ ធនធានដ៏សំខាន់ក្នុងវិស័យបាល់ទាត់កម្ពុជា បានបាត់បង់ជាបន្ទាប់បន្ទាប់ ដ្បិតបន្សល់ទុកនូវក្ដីសោកស្ដាយ និងសោកសង្រេងពីអ្នកគាំទ្រវិស័យកីឡាដែលមានប្រជាប្រិយភាពជាងគេមួយនេះ។
ធនធានដ៏សំខាន់ដែលបានទទួលមរណភាពទាំង៣រូបរួមមាន លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន, អតីតកីឡាករជម្រើសជាតិកម្ពុជា និងជាស្ថាបនិកនាំបាល់ទាត់កម្ពុជាត្រលប់មកវិញ្ក្រោយសង្រ្គាម លោក មិត្ត សំអែល និងម្សិលមិញនេះ លោក គឹម ភក្ដី គ្រូបង្គោលនៃក្លិបបាល់ទាត់បឹងកេត ដោយលោកទាំង៣ សុទ្ធតែបានរួមចំណែកក្នុងការបណ្ដុះបណ្ដាលគ្រាប់ពូជបាល់ទាត់កម្ពុជា ទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធានថវិកាផ្ទាល់ខ្លួន។
លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបក្លិបបាល់ទាត់ភ្នំពេញក្រោន លោកបានទទួលអនិច្ចកម្មវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ដោយរោគាពាធ ខណៈមរណភាពរបស់រូបលោកជាការបាត់បង់ដ៏ធំធេងមួយសម្រាប់បាល់ទាត់ជាតិ នូវបុរសដែលត្រូវបានគេចាត់ទុកថាមានឆន្ទះ និងស្រលាញ់វិស័យកីឡាបាល់ទាត់ ចង់រួមចំណែកអភិវឌ្ឍន៍បាល់ទាត់កម្ពុជាពិតៗ យ៉ាងសស្រាក់សស្រាំអស់រយៈពេលច្រើនជាង ១០ឆ្នាំមកនេះ ចាប់តាំងពីលោកចូលមកគ្រប់គ្រងក្លិបបាល់ទាត់ភ្នំពេញក្រោន នៅឆ្នាំ២០០៨ ហើយបង្កើតឱ្យមានថ្នាលយុវជនស្ដង់ដាមុនគេ។
អ្វីដែលចាំមិនភ្លេចគឺមានកីឡាករច្រើនជាង ១០នាក់ ក្នុងចំណោម ២០នាក់ចេញមកពីថ្នាលយុវជនក្លិបភ្នំពេញក្រោន បានជួយឱ្យ ក្រុម U23 កម្ពុជា ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រឹត្តិការណ៍ស៊ីហ្គេម កាលពីឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រចាប់តាំងពីកម្ពុជា ចូលរួមស៊ីហ្គេមក្នុងឆ្នាំ១៩៥៩មក ដែលនេះជាផ្លែផ្កាលោកខំដាំតាំងពីឆ្នាំ២០១០ មក។
លោក មិត្ត សំអែល អតីតកីឡាករជម្រើសជាតិកម្ពុជា ជាអតីតកីឡាករក្រសួងការពារជាតិ និងអតីតកីឡាករជម្រើសជាតិកម្ពុជា មួយរូបក្នុងចំណោមកីឡាករជម្រើសជាតិទាំងឡាយនាទសវត្សរ៍៦០ និង៧០ លោកបានទទួលមរណៈភាពនៅថ្ងៃអង្គារ៍ ទី១៦ ខែសីហា ឆ្នាំ២០២២ ដោយរោគគាពាធ។
លោក មិត្ត សំអែល ក៏ជាអ្នកធ្វើឲ្យបាល់ទាត់ខ្មែរត្រលប់មកវិញផងដែរ បន្ទាប់សម័យប៉ុលពត បានបញ្ចប់។ កីឡាករដែលលោកធ្លាប់បង្ហាត់ និងបណ្ដុះបណ្ដាលដោយផ្ទាល់ដៃមានដូចជា រិទ្ធ ឌីកា, អៀង សាក់នីដា, នាង ចេនឡា, គឹម ចាន់ប៊ុណ្ណារិទ្ធ, កៅ គីរី, សំ វណ្ណដេត, រិទ្ធ កាណូ និង ឆោម វាសនា ជាដើម។ ជាពិសេសលោកមានកូនប្រុសដែលមានសមត្ថភាពល្បីឈ្មោះផងដែរនោះ គឺលោក សំអែល ណាសា អតីតកីឡាករជម្រើសជាតិកម្ពុជា ដោយធ្លាប់បង្ហាញខ្លួនបាន ៤៦ប្រកួត និងទាត់បញ្ចូលទីបាន ១១គ្រាប់ ឈរលេខ៥ ក្នុងបញ្ជីតារាងកីឡាករដែលរកគ្រាប់បាល់ឱ្យក្រុមជម្រើសជាតិកម្ពុជា បានច្រើនជាងគេផងដែរ។
លោក គឹម ភក្ដី គ្រូបង្គោលនៃក្លិបាល់ទាត់បឹងកេត ដែលបានសម្រាកព្យាបាលនៅមន្ទីពេទ្យអស់រយៈពេលជាច្រើនខែ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញ បានទទួលមរណភាព ដោយរោគាពាធ។
នេះជាការបាត់បង់ធនធានគ្រូបង្វឹកបាល់ទាត់មួយនៅកម្ពុជា បន្ទាប់ពីរូបលោកធ្លាប់បានចំណាយពេលវេលាលើកស្ទួយបាល់ទាត់ជាតិតាំងពីនៅជាកីឡាករ រហូតប្រែក្លាយទៅជាគ្រូបង្វឹក។ លោកត្រូវបានក្លិបបឹងកេត តែងតាំងឲ្យដឹកនាំក្រុម ក្នុងនាមគ្រូបង្វឹកស្ដីទី ចាប់ពីសប្ដាហ៍ទី៥ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២០ ហើយបានជួយក្រុមសម្រេចលទ្ធផលល្អជាបន្ដបន្ទាប់ រហូតបានគ្រងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២០ ក្រោយឆ្លងកាត់ ១៧ប្រកួត ឈ្នះ១២ និងស្មើ៥ មិនស្គាល់ពាក្យចាញ់ម្ដងឡើយ។
លោកធ្លាប់ជាអតីតគ្រូបង្វឹករបស់ក្លិបបាល់ទាត់ឆ្លាមសមុទ្រ អំឡុងឆ្នាំ២០១២ បន្ទាប់មកលោកបានទៅចូលរួមធ្វើជាគ្រូជំនួយក្រុមយុវជននៅមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ខេត្តតាកែវ ដោយមានកូនសិស្សរបស់លោកបច្ចុប្បន្នកំពុងល្បីឈ្មោះដូចជា សៀង ចន្ធា, ទេស សម្បត្តិ, ទៀត គីមហេង, សាន គីមហេង ជាដើម៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី