កីឡា
ជូ ស៊ិនទី រំពឹងកើនសមត្ថភាពពេលចូលរួមប្រកួត AFC U-20 Asian Cup ជាលើកទី២
សមាជិកនៃក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ ជូ ស៊ិនទី បានបង្ហាញក្ដីរំពឹងនឹងកើនឡើងនូវសមត្ថភាពបន្ថែមទៀត ពីការប្រកួតពានយុវជនអាស៊ីអាយុក្រោម២០ឆ្នាំ (AFC U-20 Asian Cup) វគ្គជម្រុះ ដែលគ្រោងធ្វើនាប៉ុន្មានថ្ងៃខាងមុខនេះ។
ស៊ិនទី ជាកីឡាករតែម្នាក់គត់មកពីក្លិបព្រះខ័នរាជស្វាយរៀង ដែលមានឈ្មោះក្នុងបញ្ជី ២៣នាក់ចុងក្រោយ U-20 កម្ពុជា ដែលត្រូវតតាំងជាមួយម្ចាស់ផ្ទះពូល I តាជីគីស្ថាន, លីបង់ និងសិង្ហបុរី ខណៈកីឡាករវ័យ ១៩ឆ្នាំរូបនេះដឹងច្បាស់ថាក្រុមទាំងអស់សុទ្ធតែជាក្រុមខ្លាំង យ៉ាងណាក៏គេរំពឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព។
ជូ ស៊ិនទី បានឱ្យ ‘កម្ពុជាថ្មី’ ដឹងថា៖ «ខ្ញុំគិតថាការប្រកួតខាងមុខនេះជាការប្រកួតមួយដ៏ល្អ ព្រោះក្នុងពូលរបស់យើងសុទ្ធតែជាក្រុមខ្លាំង ហើយការប្រកួតទាំងអស់នឹងតាងតឹង។ ហើយពួកយើងនឹងខំប្រឹងឱ្យអស់នៅគ្រប់ការប្រកួតខាងមុខនេះ។»
នេះមិនមែនជាលើកទី១ សម្រាប់គេឡើយក្នុងពានរង្វាន់នេះ ខណៈកាលពីឆ្នាំ២០១៩ គេធ្លាប់បានចូលរួមផងដែរ ក្នុងចំណោមនៃការជួយរួមចំណែក U-19 កម្ពុជា គេបានបង្ហាញខ្លួនចំនួន ២ប្រកួត ក្នុងនោះជម្រើស ១១នាក់ដំបូងទល់នឹង កោះម៉ារីណាខាងជើង ហើយប្រកួតទី២ ប្ដូរចូលពេលជួប U-19 ថៃ ដោយបានប្រឹងប្រែងរហូតបានកៅអីឡើងទៅលេងជុំផ្ដាច់ព្រ័ត្រ ដែលត្រូវធ្វើនៅដើមឆ្នាំ២០២០ ប៉ុន្តែត្រូវបានខកខានវិញ ដោយសារវិបត្តិកូវីដ-១៩ ធ្វើឱ្យសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) សម្រេចលុបចោលព្រឹត្តិការណ៍នេះ។
«ជុំវិញបទពិសោធន៍នៃការលេងពាននេះជាលើកទី២ ខ្ញុំមានអារម្មណ៍សប្បាយចិត្តដែលបានលេងម្តងទៀត ព្រោះកម្រិត AFC គឺខ្លាំង ធ្វើអោយយើងបង្កើនសមត្ថភាពបន្ថែម។» ខ្សែបម្រើកណ្ដាលរបស់ព្រះខ័នរាជស្វាយរៀងរូបនេះបានសង្កត់ធ្ងន់។ ពាននឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅទឹកដីកណ្ដាលប្រទេសតាជីគីស្ថាន៕
អត្ថបទ៖ មន្នីរ័ត្ន
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង