កីឡា
រូបភាពញាក់សាច់! ធន់ ផានិត ទាត់ផ្ទួនៗដូចម៉ាស៊ីនដេរ ផ្តួល រ៉ាក់ថែ ទឹកទី២
ជើងខ្លាំងគុនខ្មែរ ធន់ ផានិត បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីប្រើរន្ទះជើងទាត់ផ្ទួនៗផ្តួលកីឡាករថៃ រ៉ាក់ថែ ស៊ីតអាចានបៀរ ឲ្យដើរលែងរួចក្នុងទឹកទី២សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុជុំចុងក្រោយ ជើងឯកខ្មែរក្រវ៉ាត់ ភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ កាលពីល្ងាចថ្ងៃអាទិត្យ ទី១១ ខែកញ្ញាម្សិលមិញនេះនៅសង្វៀនបាយ័នស្ទឹងមានជ័យ។

ការពិតនៅលើសង្វៀនបង្ហាញឲ្យឃើញថា គ្រាន់តែស្នួរជួងបន្លឺឡើងភ្លាម អ្នកលេងគុនខ្មែរ ធន់ ផានិត ចាប់ផ្តើមចូលវ៉ៃសម្រុកខ្លាំងតែម្តងដោយគ្មានស្ទាបស្ទង់ ឬសន្សំកម្លាំងទុកឡើយ។ រូបគេចូលទាត់ៗយក ដោយផ្តោតសំខាន់លើជើងក្រោម ប៉ុន្តែមើលទៅកីឡាករថៃ រ៉ាក់ថែ ដែលធ្លាប់ផ្តួល ជ័រ ពៅ ឲ្យសន្លប់តាមរយៈរន្ទះជើងដែរនោះក៏មិនចុះញម ឬដើរថយក្រោយឡើយ។ ផ្ទុយទៅវិញ រូបគេឈរតតាំងជាមួយ ធន់ ផានិត យ៉ាងរឹងមាំ ហើយប្តូររន្ទះជើង និងកណ្តាប់ដៃគូឲ្យចាប់អារម្មណ៍ផងដែរ។

យ៉ាងណា ធន់ ផានិត មិនរារែកក្នុងការដើរចូលវ៉ៃសម្រុក និងទាត់សន្ធាប់ឡើយដែលបានក្លាយជាសមរភូមិដ៏ជក់ចិត្តដិតអារម្មណ៍សម្រាប់អ្នកគាំទ្រ។ ការទាត់ចូលផ្ទួនៗលើផ្នែកក្រោមរាប់សិបជើងពិតជាទទួលបានលទ្ធផលល្អមែន។ ទីបំផុត រ៉ាក់ថែ ដួលដើរលែងរួចត្រឹមពាក់កណ្តាលទឹកទី២ដោយសារខូចជើង។

ជ័យជម្នះក្នុងទឹកទី២នេះផ្តល់ឲ្យ ធន់ ផានិត ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជួបមិត្តរួមជាតិ ពេជ្រ សម្បត្តិ ខណៈ កីឡាករថៃ ផាត់ថាណា ស៊ីតអាចានវីន ក៏បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជួបមិត្តរួមជាតិគឺ ទួនប៉េ បន្ទាប់ពីឈ្នះពិន្ទុលើកីឡាករគុនខ្មែរ ផាន់ ផាន់ណាត់ កាលពីល្ងាចមិញដែរ។


វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- កីឡាករកម្ពុជា ពេជ្រ សម្បត្តិ vs កីឡាករកម្ពុជា ធន់ ផានិត
- កីឡាករថៃ ទួនប៉េ vs កីឡាករថៃ ផាត់ថាណា

ពិន្ទុពូលខ្មែរ (A)
- ពេជ្រ សម្បត្តិ មាន១០ពិន្ទុ (៤ប្រកួត) ចាញ់ ទួនប៉េ, ឈ្នះ រ៉ាថែ, ឈ្នះ ផាត់ថាណា និងឈ្នះ ផេតម៉េតម៉ៃ
- ធន់ ផានិត មាន១០ពិន្ទុ (៤ប្រកួត) ចាញ់ ផាត់ថាណា, ឈ្នះ ផេតម៉េតម៉ៃ, ឈ្នះ ទួនប៉េ និងឈ្នះ រ៉ាក់ថែ
- ជ័រ ពៅ មាន៦ពិន្ទុ (៤ប្រកួត) ឈ្នះផេតម៉េតម៉ៃ, ចាញ់ ផាត់ថាណា, ចាញ់ រ៉ាថែ និងចាញ់ ទួនប៉េ (ធ្លាក់)
- ផាន ផាន់ណាត់ មាន៦ពិន្ទុ (៤ប្រកួត) ចាញ់ ទួនប៉េ, ចាញ់ រ៉ាថែ, ឈ្នះ ផេតម៉េតម៉ៃ និងចាញ់ ផាត់ថាណា (ធ្លាក់)

ពិន្ទុពូលថៃ (B)
- ទួនប៉េ មាន១០ពិន្ទុ (៤ប្រកួត) ឈ្នះ ពេជ្រ សម្បត្តិ, ឈ្នះ ផាន ផាន់ណាត់, ចាញ់ ធន់ ផានិត និងឈ្នះ ជ័រ ពៅ
- ផាត់ថាណា មាន១០ពិន្ទុ (៤ប្រកួត) ឈ្នះ ធន់ ផានិត, ឈ្នះ ជ័រ ពៅ, ចាញ់ ពេជ្រ សម្បត្តិ និងឈ្នះ ផាន ផាន់ណាត់
- រ៉ាក់ថែ មាន៨ពិន្ទុ (៤ប្រកួត) ឈ្នះ ផាន ផាន់ណាត់, ចាញ់ ពេជ្រ សម្បត្តិ, ឈ្នះ ជ័រ ពៅ និង ចាញ់ ធន់ ផានិត (ធ្លាក់)
- ផេតម៉េតម៉ៃ មាន៤ពិន្ទុ (៤ប្រកួត) ចាញ់ ធន់ ផានិត, ចាញ់ ជ័រ ពៅ, ចាញ់ ផាន ផាន់ណាត់ និងចាញ់ ពេជ្រ សម្បត្តិ (ធ្លាក់)










អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល