Connect with us

កីឡា

ក្រុម​​​បាល់ទះ​​​កម្ពុជា​​ ​ប៉ះ​ក្រុម​​បាល់ទះ​​​សិង្ហបុរី​​ ​នៅ​​កម្ពុជា​​​ខែ​​​ក្រោយ​

បានផុស

នៅ

ក្រុម​បាល់​ទះ​ជម្រើស​ជាតិ​កម្ពុជា​គ្រោង​នឹង​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​សិង្ហបុរី នា​ខែ​តុលា​ខាង​មុខ​នេះ​ដើម្បី​បើក​​ព្រឹត្តិការណ៍​ប្រកួត​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន។

ក្រុម​បាល់ទះ​កម្ពុជា​ឈ្នះ​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម លើក​ដំបូង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​ប្រាប់​ថា ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងចាប់ផ្តើមប្រកួតនាពាក់កណ្ដាលខែតុលាខាងមុខ។ សហព័ន្ធបានអញ្ជើញ និងទទួលបានការឯកភាពរួចរាល់ពីសហព័ន្ធកីឡាបាល់ទះសិង្ហបុរី ក្នុងការបញ្ជូនក្រុមជម្រើសជាតិសិង្ហបុរី មកប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមម្ចាស់ផ្ទះកម្ពុជា ដើម្បីអបអរសាទរពិធីបើកការប្រកួតពានរង្វាន់ដ៏ធំនេះផងដែរ។

ពានរង្វាន់​បាល់ទះ​សម្ដេចតេជោ ហ៊ុន សែន លើកដំបូង ដែលសហព័ន្ធគ្រោងរៀបចំ ដោយអញ្ជើញក្រុមជម្រើសជាតិសិង្ហបុរី មកប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងពិធីបើកនោះ គ្រោងធ្វើឡើងចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។

សកម្មភាព​ប្រកួត​របស់​បាល់ទះ​កម្ពុជា

ការ​បើក​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ក្នុង​គោល​បំណង​ពង្រឹង​សមត្ថភាព បច្ចេកទេស និង​ថាម​ពល​សម្រាប់​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ក្រៅ​ពី​ការ​ប្រកួត​ទាំង​មិត្តភាព និង​ពាន​រង្វាន់ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​គ្រោង​នឹង​មាន​បេសកកម្ម​ចេញ​ក្រៅ​ប្រទេស​ទាំង​ការ​ហ្វឹក​ហាត់ និង​ប្រកួតមិត្តភាព​អន្តរជាតិ​ដូច​ជា​​ទៅ​ប្រកួត​នៅ​ប្រទេស​វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឬឥណ្ឌូនេស៊ីជាដើម៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ៤ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម