កីឡា
កីឡាការិនីព្រះខ័នរាជស្វាយរៀង ៣ នាក់ មានឈ្មោះជាមួយជម្រើសជាតិនារីកម្ពុជា ទៅហ្វឹកហាត់នៅចិន
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការកោះហៅកីឡាការិនី ២១ នាក់ មកពីក្លិបចំនួន ៥ នៅលីគបាល់ទាត់នារី ដើម្បីចេញទៅហ្វឹកហាត់នៅប្រទេសចិន ត្រៀមស៊ីហ្គេម ឆ្នាំ ២០២៣។

យោងតាមបញ្ជីឈ្មោះកីឡាការិនី ២១ នាក់ នោះមានមកពីក្លិបនៅលីគកំពូលកម្ពុជា ដូចជា ភ្នំពេញក្រោន (៨នាក់), សៀមរាប (៣នាក់), ព្រះខ័នរាជស្វាយរៀង (៣នាក់), វិសាខា (១នាក់) និងណាហ្គាវើលដ៍កំពង់ស្ពឺ (៦នាក់)។
កីឡាការិនីព្រះខ័នរាជស្វាយរៀង ទាំង ៣ នាក់នោះរួមមាន ឈិត សាភឿន, កែប ទាន់សម័យ និង មាត សាភា។
ការទៅហ្វឹកហាត់នៅប្រទេសចិននេះ គឺក្រោមការរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម កម្ពុជា ឆ្នាំ ២០២៣ (CAMSOC) សហការជាមួយរដ្ឋាភិបាលចិន ដែលជាជំនួយឥតសំណង លើ ១២ ប្រភេទកីឡាដែលមានបាល់ទាត់នារីនេះផងដែរ ដើម្បីធ្វើការហ្វឹកហាត់ត្រៀមខ្លួនរយៈពេលយូររហូតជិតដល់ស៊ីហ្គេម ឆ្នាំ ២០២៣ ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះ។

ក្រៅពីកីឡាការិនី ២១ នាក់ ជម្រើសជាតិនារីកម្ពុជាក៏មានអមដំណើរដោយគ្រូបង្វឹក លោក ប្រាក់ វុទ្ធី និងគ្រូជំនួយ ម៉ៅ សាវិន (គ្រូនារីភ្នំពេញក្រោន) ផងដែរ រួមទាំងអ្នកចាត់ការក្រុមកញ្ញា ឃុន សម្ឋស្សបញ្ញា៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច