កីឡា
ហេតុអ្វីលោក Honda ប្រាប់ថា ថ្ងៃនេះសំខាន់ណាស់សម្រាប់ក្រុមជម្រើសជាតិកម្ពុជា?
លោក Keisuke Honda អ្នកចាត់ការទូទៅជម្រើសជាតិកម្ពុជាបាននិយាយថា «ថ្ងៃនេះពិតជាសំខាន់ខ្លាំងណាស់សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា»។
ការនិយាយបែបនេះស្របពេលដែលលោកនឹងធ្វើដំណើរមកដល់ទឹកដីកម្ពុជាឆាប់នេះដើម្បីរៀបចំក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំធ្វើការប្រកួតមិត្តភាពអន្តរជាតិ ជាមួយជម្រើសជាតិក្រុម U-23 ជប៉ុន នាថ្ងៃទី២០ ខែកញ្ញាខាងមុខ។ បន្ទាប់មកជម្រើសជាតិកម្ពុជាក្រុមធំនឹងប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិបង់ក្លាដែស នាថ្ងៃទី២២ ខែកញ្ញានេះដែរ។
បន្ទាប់ពីចេញបញ្ជីឈ្មោះបឋមជាផ្លូវការក្នុងនោះក្រុមជម្រើសជាតិ U23 ឆ្នាំមានសមាជិក៣៥រូប និងក្រុមជម្រើសជាតិក្រុមធំមាន៤០រូប ក្រុមគ្រូបង្វឹកជម្រើសជាតិកម្ពុជានឹងចាប់ផ្តើមធ្វើតេស្តកម្លាំងអំណត់តាមលក្ខខណ្ឌថ្មី គឺ 30-15IFT ដែលទាមទារឲ្យរត់បានចាប់ពី ២០.៥គីឡូម៉ែត្រឡើងទៅក្នុង១ម៉ោង។
ការធ្វើតេស្តតាមលក្ខខណ្ឌស្តង់ដាអន្តរជាតិថ្មីនេះគ្រោងនឹងធ្វើទាំងក្រុម U23 និងជម្រើសជាតិក្រុមធំដែលនឹងចាប់ផ្តើមពីថ្ងៃទី១៣ ខែកញ្ញា ដូច្នេះការលើកឡើងរបស់លោក Keisuke Honda ថា ថ្ងៃនេះពិតជាសំខាន់ណាស់សម្រាប់ក្រុមជម្រើសជាតិកម្ពុជាគឺសំដៅទៅលើការធ្វើតេស្តដ៏មានសារសំខាន់តាមរូបមន្ត 30-15IFT។
ការធ្វើតេស្តបែបថ្មីនេះមិនត្រឹមតែមានសារសំខាន់ក្នុងការជ្រើសរើសបានកីឡាករដែលមានកម្លាំងអំណត់តាមលក្ខខណ្ឌ 30-15IFT ប៉ុណ្ណោះទេ ប៉ុន្តែជាចំណេះដឹង និងតម្រូវការថ្មីមួយទៀតដែលកីឡាករមិនធ្លាប់ធ្វើពីមុនឲ្យបានយល់ដឹង និងអភិវឌ្ឍខ្លួនទៅថ្ងៃក្រោយ បើទោះជាកីឡាករមិនបានជាប់ជម្រើសជាតិក្រោយធ្វើតេស្តនៅពេលនេះដោយ ពីព្រោះការជ្រើសរើសលើកៗក្រោយនឹងធ្វើតេស្តតាមលក្ខខណ្ឌបែបនេះទៀត។
លោក ភា សុភ័ក្ត្រា គ្រូជំនួយជម្រើសជាតិកម្ពុជាបានឲ្យដឹងថា ដូចអ្វីដែលក្រុមការងារគ្រូបង្វឹករៀបចំ គឺក្រៅតែពីផែនការត្រៀមសម្រាប់ស៊ីហ្គេម នៅក្នុងឱកាសនៃការលេងមិត្តភាពនេះ ក្រុមគ្រូបង្វឹកបានកោះហៅកីឡាករដ៏ច្រើន ខុសពីសព្វមួយដង ពីព្រោះកម្រិតរបស់កីឡាករដែលមានគុណភាពផ្សេងៗគ្នា គុណភាពប្រហាក់ប្រហែលគ្នា មានអ្នកខ្លះមានគុណភាពខ្ពស់ ប៉ុន្តែអ្វីដែលក្រុមគ្រូបង្វឹកចង់បានកាន់តែខ្លាំងគឺការប្រើប្រាស់កម្លាំង។
លោកប្រាប់ថា ៖«ការប្រើប្រាស់កម្លាំងនេះ គឺដើម្បីផ្សារភ្ជាប់ជាមួយនឹងតាក់ទិចនៃការលេងតម្រូវការខ្ពស់ផ្នែកកម្លាំងនៃការប្រយុទ្ធ បង្កើនចលនានៃការគាំទ្រ និងការប្រយុទ្ធ ក៏ដូចជារក្សាកម្លាំងឱ្យមានថេរវេលាគ្រប់គ្រាន់ដែលយើងតែងតែឃើញមកហើយថា កន្លងមកកីឡាករយើងភាគច្រើនគឺតែងតែធ្លាក់ចុះកម្លាំងក្រោយពីការរត់អស់។ អ៊ីចឹងវាជាហេតុលផលមួយនៅក្នុងន័យដើម្បីពួកគាត់បានដឹងផងដែរពាក់ព័ន្ធនឹងការហ្វឹកហាត់អភិវឌ្ឍន៍សមត្ថភាពកម្លាំង»។
ការប្រកួតរវាង U-23 កម្ពុជា ជាមួយ U-23 ជប៉ុន គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែកញ្ញា និងជាមួយជម្រើសជាតិបង់ក្លាដែស ថ្ងៃទី២២ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែល ផ្សាយផ្ទាល់តាមរយៈទូរទស្សន៍បាយ័ន និង BTV News៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង