Connect with us

កីឡា

អត្តពលិក​១៦១​នាក់​ទៅ​ហាត់​នៅ​ចិន​រយៈ​ពេល​យូរ​គឺ​ជា​បេសកកម្ម​​ធំ​បំផុត​

បានផុស

នៅ

ក្រុម​គ្រូ​បង្វឹក ​ថ្នាក់​ដឹក​នាំ និង​អត្តពលិក​ ជម្រើសជាតិកម្ពុជាសរុប ១៦១នាក់ លើ១២ប្រភេទកីឡា​​បាន​ជួប​ថ្នាក់​ដឹក​នាំ​នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កញ្ញា​នេះ​មុន​ពេល​ដំណើរ​ទៅ​ហ្វឹក​ហាត់​រយៈ​ពេល​យូរ​នៅ​ប្រទេស​ចិន​ដើ​ម្បី​ត្រៀម​ខ្លួន​សម្រាប់​ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ​​ដែល​បាន​សំណេះ​សំណាល​ជា​មួយ​ក្រុម​អត្តពលិក​បាន​ចាត់​ទុក​ការ​ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេស​ចិន​គឺ​ជា​បេសកកម្ម​យ៉ាង​ពិសេស​បំផុត​​ ដោយសារ​ពួក​គាត់​ទាំង​អស់​តំណាង​ឲ្យ​ជាតិ។ ជា​មួយ​គ្នា​នេះ ឯកឧត្តមអគ្គលេខាធិការបានផ្តល់ការណែនាំដល់ក្រុមជម្រើសជាតិ​ទាំង​១២ប្រភេទកីឡាត្រូវខិតខំហ្វឹកហាត់តាមកម្មវិធីឲ្យបានគត់មត់ ដើម្បីឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដំបូងនៅកម្ពុជា ស៊ីហ្គេម ២០២៣។

ឯក​ឧត្តម វ៉ាត់ ចំរើន មាន​ប្រសាសន៍​ថា ៖«សូមកីឡាករ កីឡាការិនីទាំងអស់ត្រូវយកអស់ស្មារតី កម្លាំងកាយ កម្លាំងចិត្តខិតខំហ្វឹកហាត់ឲ្យបានមុតមាំបំផុត ដើម្បីស្រូបទាញមកវិញនូវសិទ្ធផល គុណផលកីឡាកម្រិតខ្ពស់។ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនបានជួយឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងដល់វិស័យកីឡាកម្ពុជាទាំងមូល ហើយយើងទាំងអស់គ្នាត្រូវតែខិតខំប្តេជ្ញាចិត្តឲ្យបានខ្ពស់បំផុត និងចាត់ទុកថា នេះជាបេសកកម្មពិសេស ឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣»។

នៅ​អំឡុង​ពេលហ្វឹកហាត់ អត្តពលិក​ទាំង​អស់​ត្រូវ​​រៀបចំខ្លួនឲ្យបានល្អ ក្នុងការកសាងមិត្តភាពជាមួយគ្រូបង្វឹក កីឡាករ កីឡការិនីចិន និងប្រជាជនចិន ដែលពួកគាត់នឹងចែករំលែកចំណេះជំនាញដល់ការហ្វឹកហាត់ដ៏មានសារ​សំខាន់នេះ។ ក្នុងពេលហ្វឹកហាត់នេះ សំខាន់បំផុតគឺត្រូវត្រៀមខ្លួនសម្រាប់ទទួលយកនូវការលំបាក ការតស៊ូ ការប៉ះ​ទង្គិច​នានា ដែលនឹងកើតមានឡើងក្នុងពេលហ្វឹកហាត់។ ជាពិសេសគឺត្រូវគោរពឲ្យបានជាដាច់ខាតនូវពេល​វេលា​ហ្វឹកហាត់ វិន័យ ក្រមសីលធម៌ សេចក្តីថ្លែថ្នូរជាតិឲ្យបាន ពីព្រោះការចេញទៅហ្វឹកហាត់នេះ គឺក្រុមជម្រើសជាតិទាំងអស់ទៅក្នុងនាមជាតិទាំងមូល ទៅក្នុងនាមកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា-ចិន ក្នុងកម្រិតរដ្ឋាភិលបាលនៃប្រទេសទាំងពីរ ដើម្បីឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ។

កីឡា​ទាំង​១២ប្រភេទ​នោះ​គឺ ប្រតិភូដឹកនាំ ២នាក់, កាយសម្ព័ន្ធ (១១នាក់), យូដូ (៥នាក់), វូស៊ូ (១០នាក់), បាល់បោះ (១៥នាក់), វាយកូនឃ្លីលើតុ (១០​នាក់), អត្តពលកម្ម (២០នាក់), ចំបាប់ (១៥នាក់), វាយសី (១២នាក់), ហែលទឹក (១១នាក់), លើកទម្ងន់ (១០នាក់), បាល់ទាត់-នារី (២៥នាក់) និងបាល់ទះ (១៥នាក់)។ ពួក​គាត់​នឹង​ចេញ​ដំណើរ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​នេះ និង​ធ្វើហាត់រហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ ទើប​ត្រឡប់​មក​កម្ពុជា​វិញ។ ក្រោយពីការប្រកួតស៊ីហ្គេម ២០២៣ បញ្ចប់ កីឡាករ កីឡាការិនីកម្ពុជា នឹងត្រលប់ទៅហ្វឹកហាត់​នៅ​ប្រទេស​ចិន​បន្តទៀត ដើម្បីបង្រ្គប់កិច្ចសន្យាជំនួយឥតសំណងដែលមានរយៈពេល ២ឆ្នាំ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្រ្តីបរិស្ថាន
ព័ត៌មានជាតិ១២ នាទីutes មុន

រដ្ឋមន្រ្តីបរិស្ថាន ប្រាប់ឲ្យកែច្នៃដុំពេជ្រ «ភាពស្អាត បៃតង» មកជាការវិនិយោគទាក់ទាញទេសចរ សម្រាប់អភិវឌ្ឍដោយចីរភាព

ព័ត៌មានជាតិ២៣ នាទីutes មុន

សិស្សានុសិស្ស បន្តទទួលបានចំណេះដឹងកាន់តែច្រើនពីផលប៉ះពាល់គ្រឿងញៀន តាមរយៈការចុះផ្សព្វផ្សាយរបស់អាជ្ញាធរ

ព័ត៌មានជាតិ២៧ នាទីutes មុន

មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ជំងឺមហារីកមានការកើនឡើង ៨៧,៤២% ក្នុងនោះស្លាប់ ១២៧នាក់

ប្រាក់ដុង​
ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

​វៀតណាម​បារម្ភពី​បញ្ហា​សាច់​ប្រាក់​ងាយ​ស្រួល​ក្នុងវិស័យធនាគារ ​​

Rapper
ជីវិតកម្សាន្ដ៣៦ នាទីutes មុន

Ranngo និង Lil Kzy សម្តែងរួមគ្នាលើកដំបូង លើឆាកប្រគំតន្ត្រីនៅតាកែវយប់មិញ ផ្ទុះការចាប់អារម្មណ៍ជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម២ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រៅ​ពី​ថែម​កម្ចី​ជិត​៣ពាន់​លាន​ដុល្លារ អង់គ្លេស​ប្រកាស​ផ្ដល់​មីស៊ីល ៥ ០០០​គ្រាប់​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម