កីឡា
ជួបកម្ពុជាថ្ងៃនេះ គ្រូ U-20 លីបង់៖ បានដឹងពីចំណុចខ្លាំង និងខ្សោយអស់ហើយ
លោក Hassan Hassoun ជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិលីបង់ អាយុក្រោម ២០ឆ្នាំ បានលើកឡើងថា ក្រុមរបស់លោកបានដឹងពីចំណុចខ្លាំង និងចំណុចខ្សោយ របស់ក្រុមក្នុងពូលរួចអស់ហើយ។
និយាយដូច្នេះ គឺនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត ពានយុវជនអាស៊ីអាយុក្រោម ២០ ឆ្នាំ (AFC U-20 Asian Cup) វគ្គជម្រុះ ប្រចាំពូល I ដែលធ្វើឡើងនៅទឹកដីកណ្ដាលនាប្រទេសតាជីគីស្ថាន ខណៈថ្ងៃបើកឆាកនេះត្រូវជួបជាមួយ U-20 កម្ពុជា។
លោក Hassan Hassoun បាននិយាយថា៖ «យើងមក Dushanbe (ទីក្រុងរបស់ប្រទេសតាជីគីស្ថាន) ដើម្បីទទួលបានលទ្ធផលវិជ្ជមាន។ យើងបានសិក្សាយ៉ាងហ្មត់ចត់លើគូប្រកួតរបស់យើងទាំងអស់ – យើងដឹងពីចំណុចខ្សោយ និងចំណុចខ្លាំងរបស់ពួកគេ។»
គ្រូជំនួយដដែលរូបនេះក៏បានបង្ហាញពីការត្រៀមខ្លួនដ៏ល្អផងដែរថា៖ «ជាផ្នែកនៃការរៀបចំសម្រាប់ការប្រកួតជម្រុះ Asian Cup នេះ យើងបានចូលរួមក្នុងការប្រកួត Arab Cup of Nations ជាកន្លែងដែលយើងប្រកួតជាមួយក្រុមមកពីអាល់ហ្សេរី និងលីប៊ី។ លើសពីនេះ ពួកយើងមានការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិអាមេនី ក្នុងទីក្រុង Yerevan ដូច្នេះការរៀបចំមានផ្លែផ្កាល្អណាស់។»
ដោយឡែកគ្រូបង្វឹក U-20 កម្ពុជា ពុំបានចូលរួមក្នុងសន្និសីទសារព័ត៌មានឡើយ ដោយសារកំពុងតែធ្វើដំណើរតាមផ្លូវនៅឡើយ។
បញ្ជាក់ថា ការប្រកួតរវាង U-20 កម្ពុជា ជាមួយ U-20 លីបង់ នឹងធ្វើឡើងនៅម៉ោង ៨ យប់ថ្ងៃទី ១៤ នេះ នៅកីឡដ្ឋាន Pamir Stadium ទីក្រុង Dushanbe ប្រទេសតាជីគីស្ថាន៕
អត្ថបទ៖ មន្នីរ័ត្ន
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៨ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង