Connect with us

កីឡា

Xavi ថា Barcelona លេងល្អជាង Bayern បើទោះបីជាចាញ់ ២-០ ក៏ដោយ

បានផុស

នៅ

អ្នកចាត់ការក្រុម Barcelona លោក Xavi គិតថាក្រុមយក្សកាតាឡានលេងបានល្អជាងលទ្ធផល ដែលបានចាញ់ក្រុម Bayern Munich ក្នុងក្របខ័ណ្ឌ Champions League កាលពីយប់មិញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុម​របស់​អេស្បាញ បាន​ចាញ់​ការប្រកួត​ដំបូង​នៃ​រដូវ​កាល​របស់​ពួកគេ​ក្នុង​ការប្រកួត​ទាំងអស់​ បន្ទាប់ពី​បាន​ចាញ់​ក្រុម​ជើងឯក​អាល្លឺម៉ង់ ២-០ កាលពី​ថ្ងៃ​អង្គារ​។ Barcelona គឺជា​ក្រុម​ដែល​ធ្វើ​បានល្អ​ជាង ប៉ុន្តែ​ការ​ស៊ុត​បញ្ចូល​ទី​ដ៏​លឿន ២ ​គ្រាប់​ពី Bayern Munich ធ្វើឱ្យ​ពួកគេ​ទទួលបាន​ជ័យជម្នះ​។​

​យ៉ាងណាក៏ដោយ ក្រោយ​ចាញ់ លោក Xavi ទប់ចិត្ត​មិនបាន​ក្នុងការ​បង្ហាញ​អារម្មណ៍ ក៏ដូចជា​ជំនឿ​ចិត្ត​ក្នុង​ខ្លួន​ថា ពួកគេ​គួរតែ​ឈ្នះ​ការប្រកួត​នេះ​។​

“​យើង​សម​នឹង​ទទួលបាន​លទ្ធផល​ច្រើន​ជាងនេះទៀត​នៅថ្ងៃនេះ​។ យើង​លេង​បានល្អ​ជាង Bayern ជាពិសេស​នៅ​តង់​ទីមួយ​។ យើង​សម​នឹង​ឈ្នះ​”​។ Xavi បាន​និយាយ​តាមរយៈ ESPN​។​

​ជាការ​ពិត ពួកគេ​អាច​គ្រប់គ្រង​ការប្រកួត​បាន​យ៉ាង​ងាយស្រួល​ជាមួយនឹង​លទ្ធផល​នៅ​តង់​ទី​ ១ របស់​ពួកគេ​។ Barcelona ពិត​ជាមាន​ឱកាសល្អ​ក្នុងការ​ស៊ុត​បញ្ចូល​ទី​ចំនួន ៤ ​ដង ក្នុងការ​ប្រកួត ជាមួយនឹង​ការ​ស៊ុត​របស់ Pedri សង្គ្រោះបាន​ដោយ Manuel Neuer និង​ឱកាស​របស់ Robert Lewandowski ២,៣ ​គ្រាប់​នៅតែ​មិនអាច​ធ្វើបាន​។ Rapinha ក៏​កៀក​នឹង​រក​គ្រាប់​បាល់​ឱ្យ Barcelona ដែរ ប៉ុន្តែ​ការ​ស៊ុត​របស់គេ​ពី​ក្រៅ​ប្រអប់​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ខកចិត្ត​។​

​ជា​អកុសល​សម្រាប់ Barcelona ពួកគេ​នៅតែ​មិនអាច​បំប៉ោង​សំណាញ់​ទី ខណៈ​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុង​តង់​ទី​ ២ របស់ Bayern Munich កើតឡើង​ដោយ Lucas Hernandez និង Leroy Sane នៅ​នាទី​ ៥១ និង​ ៥៤​។​

Barcelona មិន​ស្គាល់​ចាញ់​សោះ​ក្នុង ៦​ ប្រកួត​ជាប់​គ្នា ដោយ​ឈ្នះ ៥​ លើកចុងក្រោយ​របស់​ពួកគេ ដូច្នេះ​ការបរាជ័យ​ចុងក្រោយ​នេះ​ពិតជា​ខកចិត្ត​សម្រាប់​ក្រុម​។ ទោះយ៉ាងណា​ក៏ដោយ សង្ឃឹមថា​ពួកគេ​អាច​ត្រលប់​មកវិញ​នូវ​ពេលវេលា​ដ៏​ធំ​នៅពេលដែល​ពួកគេ​ត្រលប់​ទៅ​សកម្មភាព La Liga នៅ​ចុង​សប្តាហ៍​ខាងមុខនេះ​៕

គូ​ដទៃទៀត​យប់មិញ​បញ្ចប់​ទៅដោយ​លទ្ធផល​ដូចខាងក្រោម​៖

​ប្រភព​៖ espn.com

​អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម