កីឡា
កីឡាករព្រះខ័នរាជស្វាយរៀង៥រូបជាប់បញ្ជីចុងក្រោយជម្រើសជាតិក្រុមធំ
កីឡាកររបស់ព្រះខ័នរាជស្វាយរៀង៥នាក់បានជាប់ក្នុងបញ្ជីចុងក្រោយនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិបង់ក្លាដែស នាថ្ងៃទី២២ ខែកញ្ញា ខាងមុខនេះ។

កីឡាករទាំង៥នាក់ដែលមកពីក្លឹបព្រះខ័នរាជស្វាយរៀងគឺអ្នកចាំទី អោម ឧត្តម ខ្សែការពារ សឿយ វិសាល ខ្សែការពារ សារ៉េត គ្រីយ៉ា ខ្សែបម្រើ គឹម សុខយុទ្ធ និង ត្រាយ វិចិត្រ។ កាលបញ្ជីបឋម៤០រូប មានកីឡាករ ឡុង ភារ៉ាត់ ប៉ុន្តែគ្មាន ត្រាយ វិចិត្រ ទេ ប៉ុន្តែបន្ទាប់ពីធ្វើតេស្តរត់កម្លាំងអំណត់ 30-15IFT ឡុង ភារ៉ាត់ មិនបានជាប់ក្នុងបញ្ជី២២នាក់ចុងក្រោយទេ។ ផ្ទុយទៅវិញ ត្រាយ វិចិត្រ បានជាប់ក្នុងបញ្ជីចុងក្រោយនេះ។

ក្នុងបញ្ជីចុងក្រោយនេះក៏មានឈ្មោះកីឡាករខ្មែរ-អាមេរិក ថេឡូរ នីកូឡាស់ ឌឿង (Nick Taylor) ខ្សែប្រយុទ្ធរបស់ក្លឹប Orlando City B ក្នុងក្របខណ្ឌ MLS Next Pro លីគអាមេរិក។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិបង់ក្លាដែស នៅពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ផង៧យប់ ថ្ងៃទី២២ ខែកញ្ញា ផ្សាយផ្ទាល់ដោយទូរទស្សន៍ បាយ័ន និង BTV News៕



អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ