កីឡា
លោក Honda មកដល់ខ្មែរហើយដើម្បីបង្វឹកជម្រើសជាតិចាប់ពីថ្ងៃនេះ
លោក Keisuke Honda អ្នកចាត់ការទូទៅជម្រើសជាតិកម្ពុជាបានមកដល់ប្រទេសកម្ពុជាហើយដើម្បីដឹកនាំបង្វឹកបង្ហាត់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រៀមប្រកួតមិត្តភាពអន្តរជាតិនាពេលខាងមុខនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2022/02/KEISUKE-HONDA-1-1024x683.jpg)
ការអញ្ជើញមកដល់របស់អ្នកចាត់ការទូទៅសញ្ជាតិប៉ុនស្របពេលបញ្ជីឈ្មោះជម្រើសជាតិកម្ពុជាទាំងក្រុមធំ និងក្រុម U23 ត្រូវបានប្រកាសឈ្មោះ២២រូបចុងក្រោយនាព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ បន្ទាប់ពីធ្វើតេស្តរត់ល្បឿនអំណត់ 30-15IFT កាលពីថ្ងៃទី១៣ ខែកញ្ញាកន្លងទៅ។
នៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ លោក Keisuke Honda ដែលទំនងជាស្នាក់នៅក្នុងសណ្ឋាគារមួយជិតពហុកីឡដ្ឋានជាតិមរតកតេជោ បានបង្ហោះរូបភាពមួយសន្លឹកបង្ហាញពីទិដ្ឋភាពពីចម្ងាយយ៉ាងស្រស់ស្អាតនៃពហុកីឡដ្ឋានជាតិមរតកតេជោ ហើយលោកបានសរសរសារខ្លីថា «ខ្ញុំមកដល់ផ្ទះហើយ។ ខ្ញុំចូលចិត្តទស្សនីយភាពនេះ»។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/Honda-Keisuke-768x1024.jpg)
សូមបញ្ជាក់ថា សម្រាប់ការធ្វើតេស្តរត់ល្បឿនអំណត់ 30-15IFT គឺជាគោលដៅថ្មីដែលលោក Honda បានដាក់ចេញសម្រាប់ការជ្រើសរើសក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្រោយពេលលោកបានដឹកនាំក្រុមជម្រើសជាតិប្រកួតអន្តរជាតិចុងក្រោយកាលពីប៉ុន្មានខែមុន។
ទាំងជម្រើសជាតិក្រុមធំ និងក្រុម U23 បង្ហាញឲ្យឃើញពីលក្ខណៈខុសប្លែកពីមុន។ សមាជិក U23 ដែលមាន ២២នាក់មានកីឡាករថ្មី៦នាក់ទើបជាប់ជម្រើសជាលើកដំបូង មាន៧រូបជាប់សាជាថ្មី និង៩នាក់ផ្សេងទៀតមានឈ្មោះជាប់រហូត។
![](https://www.kampucheathmey.com/wp-content/uploads/2022/02/U23-CAMBODIAN1-1024x683.jpg)
ចំណែកជម្រើសជាតិក្រុមធំវិញ ក៏កាន់តែប្លែកគួរឲ្យកត់សំគាល់ក្នុងនោះ កីឡាករ រ៉ឹង ប៊ុនហៀង, ស៊ូ យ៉ាទី, គួច ដានី, អោម ឧត្តម, ត្រាយ វិចិត្រ ជាដើមបានជាប់បញ្ជីចុងក្រោយ ខណៈ គួច សុកុម្ភៈ និង ធារី ចន្ថាប៊ីន ដែលកន្លងមកជាប់រហូតនោះមិនមានឈ្មោះទេលើកនេះ។ ជាមួយគ្នា កាន់ ពិសាល, ជឿន ណាចា របស់ក្រសួងការពារជាតិ និង វ៉ាន់ តៃឡាម៉ី របស់នគរបាលជាតិក៏មានឈ្មោះដែរ។
កត្តាដែលធ្វើឲ្យបញ្ជីឈ្មោះជម្រើសជាតិក្រុមធំមានការប្រែប្រួលច្រើនអាចបណ្តាលមកពីការធ្វើតេស្តរត់ល្បឿនអំណត់ 30-15IFT ដូច្នេះកីឡាករណាដែលធ្វើបានសម្រេចលក្ខខណ្ឌគឺជាប់។ ជាមួយគ្នានេះក៏អាចបណ្តាលមកពីក្រុមជម្រើសជាតិមានភារកិច្ចច្រើនក្នុងពេលដំណាលគ្នា ដូចជាជម្រើសជាតិក្រុមធំត្រូវប្រកួតជាមួយបង់ក្លាដែស ក្រុម U23 ត្រូវប្រកួតជាមួយ U23 ជប៉ុន និង U20 ជាប់វគ្គជម្រុះ AFC U20 CHAMPIONSHIP 2023 ដូច្នេះមានការបែងចែងកីឡាករទៅតាមក្រុមអាយុ ដែលផ្តល់ឱកាសឲ្យកីឡាករប្លែកពីមុនច្រើន។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/cambodian-national-team-1-1024x684.jpg)
សូមបញ្ជាក់ថា ក្រុម U23 កម្ពុជានឹងប្រកួតជាមួយ U23 ជប៉ុន នៅថ្ងៃទី២០ ខែកញ្ញា និងពីរថ្ងៃបន្ទាប់គឺជម្រើសជាតិក្រុមធំប្រកួតជាមួយជម្រើសជាតិបង់ក្លាដែស ថ្ងៃទី២២ ខែកញ្ញា វេលាម៉ោង៧យប់ដូចគ្នានៅពហុកីឡដ្ឋានជាតិមរតកតេជោ និងផ្សាយផ្ទាល់ដោយទូរទស្សន៍ បាយ័ន និង BTV News៕
អត្ថបទ៖ វីរបុត្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច