កីឡា
ហាត់ថ្ងៃទី១ តើលោក ភា សុភ័ក្ត្រា យល់ឃើញយ៉ាងណាចំពោះ Nick Taylor?
កីឡាករបាល់ទាត់ខ្មែរ-អាមេរិក ថេឡូរ នីកូឡាស់ ឌឿង (Nick Taylor) របស់ក្លឹបបាល់ទាត់អាមេរិក Orlando City B បានចូលរួមហ្វឹកហាត់ថ្ងៃដំបូងជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាកាលពីម្សិលមិញ បន្ទាប់ពីធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃដដែល។

ក្រោយពេលហ្វឹកហាត់ថ្ងៃដំបូង លោក ភា សុភ័ក្ត្រា គ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រាប់ថា រហូតដល់ពេលនេះនៅមិនទាន់មានចលនាអ្វីគួរឲ្យកត់សំគាល់ទេសម្រាប់កីឡាករខ្មែរ-អាមេរិក Nick Taylor ដោយសាររូបគេនៅមិនទាន់មានកម្លាំងគ្រប់គ្រាន់ទេ បន្ទាប់ពីធ្វើដំណើរផ្លូវឆ្ងាយចំណាយពេលរាប់ម៉ោងទើបមកដល់កម្ពុជា។

បន្ទាប់ពីជាប់បញ្ជីឈ្មោះបឋម និងត្រូវចូលរួមធ្វើតេស្តល្បឿនរត់អំណត់ Nick Taylor ទទួលបានការអនុគ្រោះដោយមិនចាំបាច់ធ្វើតេស្តល្បឿនរត់អំណត់ទេ ដោយសារការធ្វើតេស្តធ្វើនៅថ្ងៃទី១៣ ខែកញ្ញា ខណៈរូបគេបានធ្វើដំណើរពីសហរដ្ឋអាមេរិកមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៥ ខែកញ្ញា ដូច្នេះរូបគេមានឈ្មោះជាប់ក្នុងបញ្ជីជម្រើសជាតិកម្ពុជា២២រូបចុងក្រោយដោយការអនុគ្រោះ។ ម្យ៉ាងវិញនេះ គ្រាន់តែជាការប្រកួតមិត្តភាពមួយប្រកួតហើយរូបគេត្រូវសុំការអនុញ្ញាតពីក្លឹប Orlando City B ដើម្បីធ្វើដំណើរពីឆ្ងាយចូលរួមតែមួយប្រកួត។
ការហ្វឹកហាត់របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រុមធំគឺដើម្បីប្រកួតមិត្តភាពអន្តរជាតិជាមួយជម្រើសជាតិបង់ក្លាដែស វេលាម៉ោង៧យប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងផ្សាយផ្ទាល់ដោយទូរទស្សន៍ បាយ័ន និង BTV News។

Nick Taylor កើតឆ្នាំ១៩៩៨ នៅតំបន់ Coppell រដ្ឋតិចសាស សហរដ្ឋអាមេរិក ដែលមានម្តាយជាជនខ្មែរ និងឪពុកជាជនអាមេរិក ដូច្នេះរូបគេមានសិទ្ធិតំណាងឲ្យជម្រើសជាតិកម្ពុជា។ កាលពីយុវជនលេងឲ្យសាលារៀន Coppel High School ដែលបានឈ្នះជើងឯក UIL 6A State ប្រចាំរដ្ឋតិចសាស ឆ្នាំ២០១៦ និងបានជាប់ឈ្មោះក្នុងក្រុមឆ្នើម NSCAA Winter-Spring High School Boys All-American រដូវកាល២០១៦-១៧។
បន្ទាប់មក រូបគេបានលេងឲ្យក្លឹប Dallas Texans និងបានជួយឲ្យក្លឹបនេះឈ្នះមេដាយសំរឹទ្ធជើងឯកយុវជនអាមេរិក (U.S. Youth Soccer National) ឆ្នាំ២០១៣ និងឈ្នះពានរង្វាន់ប្រចាំរដ្ឋពីរដង ព្រមទាំងឈ្នះជើងឯកលីគ Classic League Division I ពីរដង។

រូបគេបានលេងឲ្យក្រុមមហាវិទ្យាល័យ គឺ២០១៧-២០១៨ នៅមហាវិទ្យាល័យ New Mexico Lobos បាន២៩ដង និងរកបាន៦គ្រាប់។ លេងឲ្យក្រុមមហាវិទ្យាល័យ SMU Mustangs ឆ្នាំ២០១៩-២០២១ រូបគេបង្ហាញខ្លួនលើទីលាន៣១ប្រកួត រកបាន២គ្រាប់ និងឆ្នាំ២០២១ដដែលលេងឲ្យមហាវិទ្យាល័យ UFC Knights បាន១៦ប្រកួត រកបាន៣គ្រាប់។ ចុងក្រោយរូបគេចូលក្លឹបធំកម្រិតអាជីព Orlando City B៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់