កីឡា
កាលពីខែកក្កដា U20 កម្ពុជា ឈ្នះ សិង្ហបុរី ១-០ ចុះយប់នេះពាន AFC U20?
ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ នឹងជាមួយក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបុរីអាយុក្រោម២០ឆ្នាំវេលាម៉ោង៧យប់ ថ្ងៃទី១៦ ខែកញ្ញានេះ វគ្គជម្រុះក្នុងពូលពានរង្វាន់ AFC U20 Championship 2023 នៅប្រទសតាជីគីស្ថាន។
យប់នេះជាការប្រកួតលើកទី២ វគ្គសន្សំពិន្ទុក្នុងពូល I ដោយក្រុម U20 កម្ពុជាបើកឆាកចាញ់ក្រុម U20 លីបង់ ដោយលទ្ធផល ១-០ បន្ទាប់ពីការប្រកួត៩០នាទីដ៏គួរឲ្យចាប់អារម្មណ៍។ ចំណែក U20 សិង្ហបុរី រកបាន១ពិន្ទុហើយ តាមរយៈការប្រកួតលើកទី១ស្មើគ្នា ០-០ ជាមួយម្ចាស់ផ្ទះតាជីគីស្ថាន។
ឆ្លងកាត់១ប្រកួតដូចគ្នា តាលីបង់ មាន៣ពិន្ទុ កំពុងឈរលើកំពូលតារាង ហើយលេខ២ តាជីគីស្ថាន និងលេខ៣សិង្ហបុរី ដែលមាន១ពិន្ទុដូចគ្នា ខណៈកម្ពុជានៅបាតតារាងមិនទាន់មានពិន្ទុរាប់ទេ។
ក្រុមយុវជនគោព្រៃកម្ពុជា និង សិង្ហបុរី ទើបតែជួបគ្នាម្តងកាលពីខែកកក្កដាកន្លងទៅនេះក្នុងពានរង្វាន់ 2022 AFF U19 Youth Championship ដែលពេលនោះក្រុមយុវជនកម្ពុជាទទួលបានជ័យជម្នះដោយលទ្ធផល ១-០។ គ្រាប់បាល់ជ័យជម្នះរបស់កម្ពុជារកបានដោយកីឡាករ សុវណ្ណ ដូណា របស់ក្លឹបអង្គរថាយហ្គឺរ ដែលរូបគេក៏មានវត្តមានក្នុងការប្រកួតនៅប្រទេសតាជីគីស្ថានដែរ។
ប្រសិនបើក្រុមយុវជនកម្ពុជាអាចយកឈ្នះក្រុមយុវជនសិង្ហបុរីជាថ្មីនោះមានន័យថា យុវជនកម្ពុជាក៏អាចមានភាគរយច្រើនក្នុងការយកឈ្នះម្ចាស់ផ្ទះតាជីគីស្ថាន ពីព្រោះក្រុមនេះទើបតែស្មើគ្នាជាមួយសិង្ហបុរី៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង