Connect with us

កីឡា

ពិធីបើក-បិទកីឡាជាតិលើកទី៣ ជាតេស្តសាកល្បងសម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣

បានផុស

នៅ

ពិធីបើក-បិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ គឺជាការសាកល្បងដ៏សំខាន់ ដើម្បីពិនិត្យ វាយតម្លៃ និងកែតម្រូវ សម្រាប់ត្រៀមដំណើរឆ្ពោះទៅរៀបចំពិធីបើក-បិទព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ខណៈការប្រកួតកីឡានេះ នឹងត្រូវរៀបចំនាចុងខែវិច្ឆិកាខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) មានប្រសាសន៍ថា ការរៀបចំពិធីបើក-បិទការប្រកួតកីឡាជាតិលើកទី៣ នាថ្ងៃទី២១ និងថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ ដោយនឹងមានការរៀបចំមហាជនចូលរួមទស្សនា ទៅតាមច្រកចេញ-ចូល ដែលគណៈកម្មការរបស់ CAMSOC បានរៀបចំសាកល្បង ដូចទៅនឹងការរៀបចំពិធីបើក-បិទការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បីធានាបាននូវសុវត្ថិភាព និងសន្ដិសុខសណ្ដាប់ធ្នាប់ល្អ។

លោក​បញ្ជាក់ថា «ពិធីបើក-បិទកីឡាជាតិនេះ គឺជាការសាកល្បងចរន្ដនៃភ្ញៀវ សាកល្បងនៃការរៀបចំទីតាំងអ្នកចូលរួម សាកល្បងក្នុងការរក្សានូវសុវត្ថិភាព សន្ដិសុខសណ្ដាប់ធ្នាប់ផ្សេងៗ និងសាកល្បងការសម្ដែងតូចមួយ។ ការសាកល្បងទាំងអស់នេះ គឺជាការសាកល្បងឲ្យយន្ដការនៃប្រព័ន្ធទាំងអស់ដើរ បើមានខ្វះខាតអ្វី មានចំណុចណាឆ្គង ឬពេលអនុវត្តទៅ ចំណុចណាធ្វើត្រូវ យើងរក្សាទុក ហើយចំណុចណាធ្វើខុស ឬមិនទាន់ត្រូវ គឺយើងនឹងកែប្រែ និងរៀបចំឲ្យហើយ រហូតដល់ស៊ីហ្គេម យើងរៀបចំពិធីបើក-បិទ ឲ្យកាត់បន្ថយភាពខុសឆ្គងឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន»។

ព្រឹត្តិការណ៍កីឡាជាតិ បានខកខានរៀបចំម្ដងរួចមកហើយ កាលពីឆ្នាំ២០២០ ក្រោយផ្ទុះជំងឺរាតត្បាលជាសកល​កូវីដ-១៩ បន្ទាប់ពីធ្លាប់រៀបចំដោយជោគជ័យចំនួន ២លើក កាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៨។ ដោយមើលឃើញ ពីស្ថានភាពកូវីដ-១៩ នៅកម្ពុជាធូរស្រាល ក្រសួងអប់រំ យុវជន និងកីឡា ក៏បានប្រកាសរៀបចំព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះឡើងវិញ តាមទម្រង់ស៊ីហ្គេម ដើម្បីជាបទពិសោធក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នាឆ្នាំ​២០២៣​។

តាមគម្រោងដើមឡើយ ការប្រកួតកីឡាជាតិ លើកទី៣ នឹងរៀបចំការប្រកួតនៅទីលាន៦ រាជធានី-ខេត្ត ពិសេសទីតាំងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងប្រារព្ធពិធីបើក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ហើយមានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី និងគណៈកម្មការចូលរួមប្រមាណ ៧,០០០នាក់។ ចំពោះប្រភេទកីឡា ដែលគ្រោងរៀបចំក្នុងព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ គឺមាន ៣៩ប្រភេទកីឡា និងកីឡាប៉ារ៉ាឡាំពិក ៧ប្រភេទកីឡា។ នេះបើយោតាមស្មារតីកិច្ចប្រជុំតាមអនឡាញ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន កាលពីថ្មីៗកន្លងទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម