Connect with us

កីឡា

នឹក​​ស្មាន​មិន​​ដល់​!​ គង់​ សំបូរ​ ត្រូវ​ យុគផេត​ ទាត់​​តែ​​បន្តិច​​ដេក​​​ទឹក​​ទី​១

បានផុស

នៅ

អ្នក​លេង​រន្ទះ​ជើង​ គង់ សំបូរ ត្រូវ​បាន​កីឡាករ​ថៃ យុគផេត ផេតកាសាម ទាត់​ឲ្យ​ខូច​ជើង​ដើរ​លែង​រួច​​ដើម​ទឹក​ទី១​ក្នុង​​ការប្រកួតជើងឯក គូបូតា បច្ចេកវិទ្យាកសិកម្មថ្មី កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិល​មិញ​នៅ​សង្វៀន​បាយ័ន។

ការ​ពិត​លើ​សង្វៀន​បាន​ដំណើរ​​ការ​ប្រហែល​ជា​១​នាទី​ក្នុង​ទឹក​ទី​១​ កីឡាករថៃ យុគផេត ទាត់​ចុង​ជើង​​តិច​ៗ​​​ប្រៀប​ដូច​ជា​ការ​ទាត់ដើម្បី​ស្ទាប​ស្ទង់​ប៉ុណ្ណោះ​​ទៅ​លើ​ជើង​ក្រោម​របស់ គង់ សំបូរ ប៉ុន្តែ​បែរ​ជា​អ្នក​លេង​គុន​ខ្មែរ​ឈឺ​ជើង ដួល​ក្រោក​លែង​រួច​តែ​ម្តង។

តាម​រយៈ​លទ្ធផលនេះ អ្នក​គាំទ្រ​បាន​សម្តែង​ការ​ហួស​ចិត្ត និង​មិន​នឹក​ស្មាន​ដល់​ថា គង់ សំបូរ ខូច​ជើង​នៅ​ដើម​ទឹក​ទី​១​យ៉ាង​លឿន​បែប​នេះ​សោះ។ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ជា​អ្នក​​​ពូកែ​ទាត់​ក្រោម និង​ឡើង​ជើង​ខ្លាំង​មួយ​រយៈ​ពេល​ចុង​ក្រោយ។ អ្នក​គាំទ្រ​​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ផ្សេង​ៗ​គ្នា​ទៅ​លើ​ គង់ សំបូរ សូម្បី​តែ​អ្នក​គ្រប់​គ្រង​កម្មវិធី​ប្រដាល់​របស់​សង្វៀន​បាយ័ន​​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​នេះ​ដែរ។

រាត្រី​ជា​មួយ​គ្នា​នេះ ​អ្នក​លេង​គុន​ខ្មែរ អ៊ូច ធារិទ្ធ បាន​ប្រើ​កែង​ផ្តួល​កីឡាករ​ថៃ ឃីងផូដាំ លៀងប្រាសឺត ឲ្យ​បែក​ឈាម និង​សន្លប់ក្នុង​ទឹកទី២៕ ឃីងផូដាំ លៀងប្រាសឺត ឲ្យ​បែក​ឈាម និង​សន្លប់ក្នុង​ទឹកទី២៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ១៦ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម២២ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ២៥ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម