កីឡា
បាល់ទាល់ទះកម្ពុជា ទាំងក្នុងសាល និងឆ្នេរខ្សាច់ចុះកុងត្រាគ្រូសញ្ជាតិគុយបាថ្មីជាផ្លូវការ
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសម្រេចចិត្តចុះកិច្ចសន្យាផ្លូវការជាមួយគ្រូបង្វឹកបាល់ទះជនជាតិគុយបា ២ រូបជាផ្លូវការ ក្រោយពិនិត្យមើលឃើញពីបច្ចេកទេស និងការបង្ហាត់ដល់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទាំងក្នុងសាល និងបាល់ទះឆ្នេរខ្សាច់ អស់មួយរយៈរួចមក។

ការចុះកិច្ចសន្យានេះធ្វើឡើងនារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ នៅទីស្នាក់ការរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងវិមាណពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។ ជាមួយគ្នានេះ ក៏មានការចូលរួមជាសាក្សីពីសំណាក់មន្រ្តីរបស់សហព័ន្ធ ក្រុមគ្រូបង្វឹក និងកីឡាករជម្រើសជាតិកម្ពុជា មួយចំនួន ជាពិសេសមានការចូលរួមរបស់ លោកស្រី Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតគុយបា ប្រចាំនៅប្រទេសកម្ពុជា។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងក្រោយបន្ថែមក្បាលម៉ាស៊ីន ក្នុងក្រុមបាល់ទះជម្រើសជាតិកម្ពុជាថា៖ “តាមរយៈការជួយជ្រោមជ្រែងពីសំណាក់ លោកជំទាវអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា ពេលនេះយើងបានសម្រេចចុះកិច្ចសន្យាជាមួយ លោក Karell Pena Ventoza ជាគ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់បុរស ហើយលោក Berto Friol Barrios ជាគ្រូជំនួយក្រុមបាល់ទះក្នុងសាលបុរស”។

លោកអគ្គលេខាធិការបន្ថែមថា៖ “ក្រោយយើងធ្វើតេស្តសាកល្បង ពិនិត្យលើការផ្តល់តិចនិច និងទស្សនវិស័យមួយចំនួនស្របតាមអ្វីដែលឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធ និងឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធ ចង្អុលបង្ហាញ។ ក្នុងន័យតែមួយគត់ គឺយើងចង់បានមេដាយមាស ពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម។ ប៉ុន្តែអ្វីៗការប្រកួតលើទីលានវាមិនស្រួលដូចយើងនិយាយនោះទេ តើជាក់ស្តែងយើងធ្វើបានកម្រិតណា? ហើយខ្ញុំជឿជាក់ថា ការបន្ថែមគ្រូបង្វឹកទាំង ២ នាក់នេះមកជួយយើង ឱ្យមានសង្ឃឹមកាន់តែធំក្នុងការប្រជែងយកមេដាយមាស”។

ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជា ខាងលើបន្តថា បច្ចុប្បន្ននេះ ទេពកោសល្យរបស់កីឡាករកម្ពុជាមានហើយ ប៉ុន្តែយើងត្រូវបន្ថែមលើបច្ចេកទេស និងរបៀបមួយចំនួន ពេលខ្លះអ្វីដែលគ្រូចិន (Li Jun) ជាគ្រូធំមាន ខាងគ្រូខ្មែរ ឬគ្រូគុយបា អត់មាន ហើយរឿងខ្លះអ្វីដែលគ្រូគុយបា មានគ្រូចិន ឬគ្រូខ្មែរអត់មាន ហើយអ្វីដែលគ្រូទាំង ២អត់មាន តែគ្រូខ្មែរមាន។ ដូច្នេះ សមត្ថភាពគ្រូទាំង ៣ ដាក់បញ្ជូលគ្នា យើងជឿជាក់ថា ចន្លោះប្រហោងរបស់កីឡាករយើង មើលឃើញកាន់តែតូចៗទៅ ព្រោះចំណុចខ្វះខាតបានបំពាក់បំប៉នបន្ថែម។ ដូច្នេះរយៈពេល ៨ ឬ ៩ ខែចុងក្រោយនេះ លោកជឿជាក់ថា លោកគ្រូៗអាចពង្រឹកគុណផលកីឡាករបានដូចអ្វីដែលថ្នាក់ដឹកនាំសហព័ន្ធយើងចង់បាន។
ក្រៅពីនាំយកគ្រូបង្វឹកមកពីប្រទេសគុយបា សហព័ន្ធកីឡាបាល់ទះកម្ពុជា កំពុងតែទាក់ទង តាមរយៈលោកស្រីឯកអគ្គរាជទូតគុយបា ឱ្យមានការរៀបចំការប្រកួតមិត្តភាពរវាងក្រុមមកពីគុយបា ជាមួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា នៅអំឡុងខែតុលាខាងមុខ ពោលគឺស្របពេលនឹងការរៀបចំពានរង្វាន់បាល់ទះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ បន្ថែមពីលើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិសិង្ហបុរី៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?