កីឡា
មើលសមាជិកក្រុម U23 ជប៉ុនត្រៀមប៉ះ U23 កម្ពុជាស្អែក
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) នឹងប្រកួតមិត្តភាពអន្តរជាតិកម្តៅសាច់ដុំជាមួយក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនអាយុក្រុម២៣ឆ្នាំ វេលាម៉ោង៧យប់ ថ្ងៃទី២០ ខែកញ្ញានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ផ្សាយផ្ទាល់ដោយទូរទស្សន៍ បាយ័ន និង BTV News។
តាមការផ្សាយរបស់សារព័ត៌មានប៉ុន Gekisaka កាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅនេះបង្ហាញថា U23 ជប៉ុនដែលត្រៀមប្រកួតជាមួយនឹង U23 កម្ពុជាមិនមែនជាក្រុមជម្រើសជាតិ U23 ជប៉ុនសុទ្ធនោះទេ។ ពួកគេសុទ្ធតែជាកីឡាករដែលជានិស្សិតសាកលវិទ្យាល័យ។

ពិតណាស់ ពួកគេសុទ្ធតែនិស្សិតសាលវិទ្យាល័យចាប់ពីឆ្នាំទី២ដល់ឆ្នាំទី៤ ប៉ុន្តែពិនិត្យមើលមែនទែនទៅ ពួកគេភាគច្រើនសុទ្ធតែមានឈ្មោះនៅក្នុងក្លឹបអាជីពទាំងក្រុមខណ្ឌលីគកំពូលជប៉ុន និងលីគលំដាប់ទី២។ តាមការគ្រោងទុក ពួកគេនឹងចាប់លេងបាល់ទាត់ជាមួយក្លឹបអាជីពនៅលីគកំពូលជប៉ុន បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ។ បច្ចុប្បន្ននេះពួកគេជានិស្សិតដែលកំពុងសិក្សាជំនាញផ្សេងៗផង និងកំពុងសិក្សាពីបាល់ទាត់ផង។
បើមើលសមាសភាពផ្នែកបម្រើ និងប្រយុទ្ធ ពួកគេសុទ្ធតែមានឈ្មោះនៅក្លឹបអាជីពធំៗរបស់លីគកំពូលជប៉ុន ដូច្នេះការប្រកួតរបស់ U23 កម្ពុជាស្អែកនេះមិនមែនជាការងាយស្រួល និងពិតជាត្រូវធ្វើការធ្ងន់។
អ្នកចាំទី
- Masahiro Iida ជានិស្សិតឆ្នាំទី៤ របស់ក្លឹប Tokyo Verdy
- Issei Mondo ជានិស្សិតឆ្នាំទី៤
- Norifumi Fukushi ជានិស្សិតឆ្នាំទី៣
ខ្សែការពារ
- Okuda Hayato ជានិស្សិតឆ្នាំទី៣
- Yamasaki Taichi ជានិស្សិតឆ្នាំទី៤ របស់ក្លឹប Hiroshima
- Aizawa Yuya ជានិស្សិតឆ្នាំទី៤
- Yamada Yuto ជានិស្សិតឆ្នាំទី៣
- Oka Teppei ជានិស្សិតឆ្នាំទី៣
- Sekine heroki ជានិស្សិតឆ្នាំទី២
- Hayami Shuhei ជានិស្សិតឆ្នាំទី៤
- Miura Shota ជានិស្សិតឆ្នាំទី៤ របស់ក្លឹប Kofu
ខ្សែបម្រើ
- Onaiu Jouji ជានិស្សិតឆ្នាំទី៤ របស់ក្លឹប Vegalta Sendai
- Izumi Tooya ជានិស្សិតឆ្នាំទី៤ របស់ក្លឹប Vissel Kobe
- Terayama Tsubasa ជានិស្សិតឆ្នាំទី៤ របស់ក្លឹប FC Tokyo
- Saito Sena ជានិស្សិតឆ្នាំទី៤ របស់ក្លឹប Shimizu Spulse
- Kumasawa Kazuki ជានិស្សិតឆ្នាំទី៤ របស់ក្លឹប Kashiwa Reysol
- Mazui Ken ជានិស្សិតឆ្នាំទី៣ របស់ក្លឹប Nagoya
- Uemura Heroto ជានិស្សិតឆ្នាំទី៤ របស់ក្លឹប Jubilo Iwata
- Fujii Kaito និស្សិតឆ្នាំទី២
ខ្សែប្រយុទ្ធ
- Yamada Shin ជានិស្សិតឆ្នាំទី៤ របស់ក្លឹប Kawasaki F
- Ochiai Riku ជានិស្សិតឆ្នាំទី៤ របស់ក្លឹប Kashiwa Reysol
- Komori Heiro ជានិស្សិតឆ្នាំទី៤ របស់ក្លឹប JEF United Chiba
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ