Connect with us

កីឡា

ថៃ​ រ៉េត​ វ៉ៃ​កីឡាករ​​ថៃ​ វ៉នចក្រឡេក​ រហូត​​អាជ្ញា​​កណ្តាល​​បញ្ឈប់

បានផុស

នៅ

អ្នក​ប្រដាល់​គុន​ខ្មែរ ថៃ រ៉េត ​ទទួល​បាន​ជ័យជម្នះ​ក្នុង​ទឹក​ទី​៤ បន្ទាប់​ពី​វ៉ៃ​សន្ធាប់​ខ្លាំង​លើ​កីឡាករ​ថៃ វ៉នចក្រឡេក គៀតឆ័ត្រឆ័យ រហូត​ដល់​អាជ្ញា​កណ្តាល​បញ្ឈប់​ក្នុង​ទឹក​ទី​៤​ក្នុង​ការ​ប្រកួត​ ប្រដាល់​គុន​ខ្មែរ​​ភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ នៅ​សង្វៀន​បាយ័ន ស្ទឹង​មាន​ជ័យ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​តំណែង​គូ​ឯក ថៃ រ៉េត ដែល​មាន​អ្នក​គាំទ្រ​ជា​ម្ចាស់​ស្រុក​ចូល​ទស្សនា​ស្ទើរ​ពេញ​សង្វៀន បាន​សម្រុក​ចូល​វ៉ៃ​ឥត​ប្រណី​ដៃ​ឡើយ​ក្នុង​ទឹក​ទី​១ និង​ទី​២។ រូប​គេ​បាន​ព្យាយាម​ចូល​អោប​ឡើង​ជង្គង់ និង កែងជា​បន្ត​បន្ទាប់។ យ៉ាង​ណា កីឡាករ​ថៃ វ៉នចក្រឡេក ព្យាយាម​ថយ​ក្រោយ និង​ការពារ​មែន ប៉ុន្តែ​រូប​គេ​បាន​វាយកែង​វិញ​ដ៏​គ្រោះ​ថ្នាក់ផង​ដែរ ហើយ​នៅ​ទឹក​ទី​២​ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​រូប​នេះ​ហើម​ក្រោម​ភ្នែក​យ៉ាង​ធំ។

ចូល​ទឹក​ទី​៣ អ្នក​លេង​គុន​ខ្មែរ​បាន​សម្រុក​ចូល​វ៉ៃ​តាម​រយៈ​ការ​ប្រើ​កណ្តាប់​លើ​ក្បាល និង​អោប​ឡើង​ជង្គង់​ជាច្រើន។ ដោយ​មើល​ឃើញ​សកម្មភាព​មិន​អាច​តដៃ​រួច អាជ្ញា​កណ្តាល​លោក ធន់ សុភា បានរាប់​កីឡាករ​ថៃ​៨​ម្តងមុន​ពេល​បន្ត​ការ​ប្រកួត​រហូត​ចប់​ទឹក​ទី​៣។

ចូល​ទឹក​ទី​៤ វ៉នចក្រឡេក បាន​ប្រឹង​ប្រែង​ជា​ថ្មី​ដើម្បី​សង​សឹក​ដោយ​បាន​ព្យាយាម​ចូល​អោប និង​ឡើង​ជង្គង់​ជា​ច្រើន ស្រប​ពេល ថៃ រ៉េត ហាក់​ទប់​សន្សំ​កម្លាំង។​ ក្រោយ​មកកីឡាករ​កម្ពុជា​រូប​នេះ​បាន​ចាប់​ផ្តើម​សម្រុក​សា​ជា​ថ្មី និង​បានឡើង​ជង្គង់​ផង កណ្តាប់​ដៃ​ផង និង​កែង​ផង​ដែល​មើល​ទៅ​គ្មាន​សកម្មភាព​ត​ដៃ​រួច​ឡើយ។ ទី​បំផុត​លោក​អាជ្ញា​កណ្តាល​បញ្ឈប់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៤​ដើម្បី​ផ្តល់​ជ័យជម្នះ​ទៅ​កីឡាករ ថៃ រ៉េត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ នាទីutes មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ២៤ នាទីutes មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

​​លើក​ដំបូង ​មន្ត្រី​​​ការបរទេសរុស្ស៊ី​​ថា «គ្មានឡើយ​​​​វត្តមាន​​យោធា​ចិន​​​​ជួយ​កងទ័ពខ្លួន»​

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

ត្រឹម២ថ្ងៃ រន្ទះបាញ់សម្លាប់មនុស្ស៦១នាក់ ក្នុងរដ្ឋ Bihar ប្រទេសឥណ្ឌា

សេដ្ឋកិច្ច៥១ នាទីutes មុន

កម្ពុជារកចំណូលបានជាង ១៦០ លានដុល្លារពីការនាំចេញអង្ករក្នុងត្រីមាសទី១

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

Sokha Hotels

ព័ត៌មានពេញនិយម