Connect with us

កីឡា

គ្រូ​ U23 ជប៉ុន​​និយាយ​​ពី​​​ក្រុម​​របស់​លោក​​​​​ជ្រើស​រើស​​​ពី​​សាកល​​វិទ្យាល័យ

បានផុស

នៅ

ទាំង​គ្រូ​បង្វឹក និង​​​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ជប៉ុន​អាយុ​ក្រោម​២៣​ឆ្នាំ​ពិត​ជា​ចង់​ឈ្នះ​ក្នុង​ការ​ប្រកួត​​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២០ ខែ​កញ្ញា​ ស្អែក​នេះ​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ផ្សាយ​ផ្ទាល់​ដោយ​ទូរទស្សន៍បាយ័ន និង BTV News។

លោក Lee  Wooyoung គ្រូ​បង្គោល U23 ជប៉ុន​បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មានព្រឹក​ថ្ងៃ​ទី​១៩ ខែ​កញ្ញា​នេះ​ថា ៖«​នេះ​ជា​ការ​ប្រកួត​មួយ​ដែល​ខ្ញុំ​រង់​ចាំដូច​ជា​ការ​ប្រកួត​អន្តរជាតិ​ផ្សេង​ៗ​ទៀត​ដែរ។ ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​នឹង​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព។ សម្រាប់​ការ​ប្រកួត​​នេះ ក្រុម​របស់​ខ្ញុំ​ប្រមូលផ្តុំ​កីឡាករ​មក​ពី​សាកល​វិទ្យាល័យ​នានា ហើយ​ជា​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ឆ្នាំ​នេះ។ អីចឹង​ខ្ញុំ​សង្ឃឹម​ទទួល​បាន​លទ្ធផល​ល្អ»។

លោក Lee  Wooyoung
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​ឲ្យ​ដឹង​ថា ក្រុម​កីឡាករ​​លោក​មាន​​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ដល់​​​២២​ឆ្នាំ​ដែល​​​ភាគ​ច្រើន​មក​ពី​សាកល​វិទ្យាល័យ​​នានា​ ប៉ុន្តែ​ពួក​គាត់​មាន​ការ​ហ្វឹក​ហាត់​ត្រឹម​ត្រូវ​តាម​កម្រិត​ស្តង់ដា និង​មាន​ឈ្មោះ​នៅ​តាម​ក្លឹប​អាជីព​មួយ​ចំនួន​ហើយ។ ​នៅ​ឆ្នាំ​ក្រោយ​នេះ ពួក​គាត់មួយ​ចំនួន​​​នឹង​លេង​នៅ​ក្លឹប​អាជីព​ក្នុង​ក្រប​ខណ្ឌ​លីគ​កំពូល និង​លីគ​ទី​២ បន្ទាប់​ពី​ពួក​គាត់​ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ។

«ការ​ប្រកួត​នេះ​គឺ​ជា​ការ​ប្រកួត​​ដែល​ពួក​ខ្ញុំ​ចង់​ឈ្នះ​មែន​ទែន បើ​ទោះ​​ជា​កីឡាករ​យើង​មក​ពី​សាកល​វិទ្យាល័យ​ក៏​ដោយ»។ លោក Lee  Wooyoung បាន​សង្កត់​ធ្ងន់។

តាម​ការផ្សាយ​របស់​សារព័ត៌មាន​ប៉ុន Gekisaka កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា​កន្លង​ទៅ​​នេះ​បង្ហាញ​ថា U23 ជប៉ុន​ដែល​ត្រៀម​ប្រកួត​ជា​មួយ​នឹង​ U23 កម្ពុជា​មិន​មែន​ជា​ក្រុម​ជម្រើស​ជាតិ U23 ជប៉ុន​សុទ្ធ​នោះ​ទេ។ ពួក​គេ​​​​ជា​​កីឡាករ​ដែល​ជា​​និស្សិត​សាកល​វិទ្យាល័យ។

បើ​មើល​សមាសភាព​ផ្នែក​បម្រើ និង​ប្រយុទ្ធ ពួក​គេ​សុទ្ធ​តែ​មាន​ឈ្មោះ​នៅ​ក្លឹប​អាជីព​ធំ​ៗ​របស់លីគ​កំពូល​ជប៉ុន ដូច្នេះ​ការ​ប្រកួត​របស់ U23 កម្ពុជា​ស្អែក​នេះ​មិន​មែន​ជា​ការងាយ​ស្រួល និង​ពិត​ជា​ត្រូវ​ធ្វើ​ការ​ធ្ងន់។

កីឡាករ​ដែល​មាន​ឈ្មោះ​ក្នុង​ក្លឹប​អាជីព​នៃ​លីគ​កំពូលជប៉ុន​មួយ​ចំនួន​​មាន​ដូច​ជា Izumi Tooya ជានិស្សិតឆ្នាំទី​៤ របស់​ក្លឹប Vissel Kobe,  Terayama Tsubasa ជា​និស្សិតឆ្នាំទី​៤ របស់​ក្លឹប FC Tokyo, Saito Sena ជា​និស្សិតឆ្នាំទី​៤ របស់​ក្លឹប Shimizu Spulse, Kumasawa Kazuki ​ជា​និស្សិតឆ្នាំទី​៤ របស់​ក្លឹប Kashiwa Reysol, Mazui Ken ​ជានិស្សិតឆ្នាំទី​៣ របស់​ក្លឹប Nagoya, Uemura Heroto ជា​និស្សិតឆ្នាំទី​៤ របស់​ក្លឹប Jubilo Iwata ហើយ​​ខ្សែ​ប្រយុទ្ធ Yamada Shin ជានិស្សិតឆ្នាំទី​៤ របស់​ក្លឹប Kawasaki Frontale និង Ochiai Riku ​ជានិស្សិតឆ្នាំទី​៤ របស់​ក្លឹប Kashiwa Reysol៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៣ នាទីutes មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម១៧ នាទីutes មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ពេញចិត្តប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ ជាសមិទ្ធិផលថ្មីបង្កើតឡើងដោយកូនខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម