Connect with us

កីឡា

គ្រូបង្វឹកកម្ពុជាថា U-23 ជប៉ុនជាក្រុមខ្លាំង ទោះភាគច្រើនមកពីក្រុមសាកលវិទ្យាល័យ

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ លោក Ryu Hirose គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ ឆ្នាំ បានចូលរួមក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមិត្តភាពទល់នឹង U-23 ជប៉ុន។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន លោក Ryu Hirose បានលើកឡើង​ថា​ជា​ឱកាស​ដ៏​ល្អ ដើម្បី​ប្រកួត​ទល់នឹង​ក្រុម​ជប៉ុន បើទោះបី​ដឹងថា​ក្រុម​នេះ​ភាគច្រើន​មាន​កីឡាករ​មកពី​សាកលវិទ្យាល័យ​ក៏ដោយ ប៉ុន្តែ​ក្រុមបាល់ទាត់​សាកលវិទ្យាល័យ​ជប៉ុន​ គឺមាន​កម្រិត​ខ្ពស់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក Ryu Hirose បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​គិតថា​ការប្រកួត​នេះ ​គឺជា​ឱកាស​ដ៏​ល្អ ដើម្បី​ប្រកួតប្រជែង​ថា ​យើង​ធ្វើបាន​កម្រិតណា​ទល់នឹង​ក្រុម​ជប៉ុន ដែល​ស្ថិតនៅ​ជំនាន់​ដូច​យើង នេះ​ក៏​ជាការ​ត្រៀម​ដ៏​ល្អ​សម្រាប់​ការប្រកួត​បន្ទាប់​ទៀត ពី​ការត្រៀម​បាន​កម្រិតណា​»​។​

«​ខ្ញុំ​ចង់​និយាយ​ពី​ក្រុម​ជប៉ុន​លើក​នេះ កីឡាករ​ទាំងអស់​មក​ពី​ក្រុម​សាកលវិទ្យាល័យ ប៉ុន្តែ​ក្រុមបាល់ទាត់​សាកលវិទ្យាល័យ​ជប៉ុន​ គឺមាន​កម្រិត​ខ្ពស់ ហើយ​កីឡាករ​មួយចំនួនធំ​កំពុង​ត្រៀមខ្លួន​ចូល​ក្រុម​នៃ​លី​គ​បាល់ទាត់​ជប៉ុន ដូច្នេះ​ក្នុង​ក្រុម​ទាំងមូល​យើង​ត្រូវតែ​ផ្លាស់ប្ដូរ​ការគិត​របស់​យើង វា​នឹង​មិនមែនជា​ការប្រកួត​ងាយស្រួល​ឡើយ​ដូចដែល​ប្រជាជន​កម្ពុជា​រំពឹង​នោះទេ អ៊ីចឹង​យើង​នឹង​ព្យាយាម​ឲ្យ​អស់ពី​លទ្ធភាព​»​។​

​លោក​ក៏បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ពី​ការត្រៀមខ្លួន​របស់​ក្រុម​ គឺ​ធ្វើ​បានល្អ ប៉ុន្តែ​មិនមាន​អារម្មណ៍​ថា​ជាការ​ប្រកួត​ដ៏​ងាយស្រួល​ឡើយ ជាពិសេស​ក្រុម U-23 ជប៉ុន ទើបតែ​លេង​ចាញ់ ក្រុម​កូរ៉េ​។​

​បញ្ជាក់ថា ​ការប្រកួត​រវាង U-23 កម្ពុជា ជាមួយ U-23 ជប៉ុន នឹងធ្វើ​ឡើង​នៅ ថ្ងៃទី​ ២០ ខែកញ្ញា ឆ្នាំ​ ២០២២​ ស្អែក​នេះ វេលា​ម៉ោង ៧:០០ ​នាទី​យប់ នា​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដោយមានការ​ផ្សាយ​ផ្ទាល់​តាមរយៈ BTV News ផងដែរ​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៥ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម