កីឡា
កីឡាករដែលសង្ស័យមានសញ្ជាតិពីរ អេក្វាឌ័រ-កូឡុំប៊ី នៅតែអាចបន្តលេង World Cup 2022
FIFA បានច្រានចោលការលើកឡើងរបស់ឈីលី ដែលថាកីឡាករជម្រើសជាតិអេក្វាឌ័រ Byron Castillo គឺជាជនជាតិកូឡុំប៊ី និងមិនមានសិទ្ធិលេងនៅ World Cup។

ឈីលី បានចាញ់ការតវ៉ារបស់ខ្លួនទៅកាន់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក (FIFA) ដែលប្រឆាំងទល់នឹងកៅអីរបស់ជម្រើសជាតិអេក្វាឌ័រ ក្នុងការប្រកួតបាល់ទាត់ពិភពលោកនាពេលខាងមុខ នៅប្រទេសកាតា។
FIFA កាលពីថ្ងៃសុក្របានច្រានចោលការលើកឡើងរបស់ឈីលី ដែលថាកីឡាករអេក្វាឌ័រ Byron Castillo ជាកីឡាករមានសញ្ជាតិកូឡុំប៊ី ដោយស្ថាប័នបាល់ទាត់កំពូលនេះបាននិយាយថា “ផ្អែកលើឯកសារដែលបានបង្ហាញ កីឡាករនឹងត្រូវបានចាត់ទុកថាមានសញ្ជាតិអេក្វាឌ័រជាអចិន្ត្រៃយ៍ ស្របតាមលក្ខន្តិកៈផ្លូវច្បាប់របស់កីឡាបាល់ទាត់។”
ឈីលី តែងតែតវ៉ាជារឿយដោយសារតែបើសិនជាគេឈ្នះ នោះនឹងអាចទទួលបានកៅអីជំនួសក្រុមជម្រើសជាតិអេក្វាឌ័រ ដើម្បីប្រកួត FIFA World Cup។ ទោះយ៉ាងណាក៏ដោយ ការប្រឈមផ្នែកច្បាប់របស់ប្រទេសឈីលីអាចបន្តបាន។ សហព័ន្ធបាល់ទាត់ឈីលី ឥឡូវនេះអាចប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមរបស់ FIFA ទៅកាន់តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) នៅទីក្រុង Lausanne ប្រទេសស្វីស។ CAS ដែលជាតុលាការកំពូលរបស់កីឡា អាចរៀបចំសវនាការជាបន្ទាន់ និងផ្តល់សេចក្តីសម្រេច ក្នុងខណៈនៅសល់រយៈពេល ៩ សប្តាហ៍ទៀត ការប្រកួតបាល់ទាត់ពិភពលោក នឹងចាប់ផ្តើម។ ឈីលីបានអះអាងថា មានភស្តុតាងបញ្ជាក់ថា Castillo ជាជនជាតិកូឡុំប៊ី ហើយមិនគួរបានលេងឱ្យអេក្វាឌ័រទេ។

ឈីលី បានរៀបចំសំណុំរឿងរបស់ខ្លួនបន្ទាប់ពីការចាប់ឆ្នោត World Cup ត្រូវបានធ្វើឡើងនៅថ្ងៃទី ០១ ខែមេសា ហើយបន្ទាប់ពីអ្នករៀបចំ FIFA និងកាតា បានលក់សំបុត្ររាប់ពាន់សន្លឹក និងបន្ទប់ស្នាក់នៅដល់អ្នកគាំទ្រអេក្វាឌ័រ។
បញ្ហានៃរឿងនេះ គឺនៅត្រង់ថា យោងតាមលក្ខន្តិកៈច្បាប់របស់ FIFA រួមមានផ្នែកមួយស្តីពីសិទ្ធិទទួលបានការលេងឱ្យក្រុមជម្រើសជាតិ នៅពេលដែលរដ្ឋាភិបាលរដ្ឋបានផ្តល់សញ្ជាតិដល់កីឡាករ។ “ជនណាដែលមានសញ្ជាតិអចិន្ត្រៃយ៍ ដែលមិនអាស្រ័យទៅលើលំនៅឋានក្នុងប្រទេសណាមួយ មានសិទ្ធិលេងឱ្យក្រុមតំណាងនៃប្រទេសនោះ”។
កីឡាករ Byron Castillo ដែលជាខ្សែការពារស្តាំ បានបង្ហាញខ្លួនចំនួន ៨ ដង ក្នុងវគ្គជម្រុះ World Cup គឺបានក្លាយជារឿងដ៏គួរឱ្យចាប់អារម្មណ៍មួយពាក់ព័ន្ធនឹងការចោទប្រកាន់អត្តសញ្ញាណក្លែងក្លាយ (មានសញ្ជាតិកូឡុំប៊ី) និងការបិទបាំងជាក់ស្តែងដោយសហព័ន្ធអេក្វាឌ័រ។
កាតា គ្រោងនឹងប្រកួតជាមួយនឹង អេក្វាឌ័រ ក្នុងការប្រកួតបើកឆាកនៃការប្រកួតបាល់ទាត់ពិភពលោក នៅថ្ងៃទី ២១ ខែវិច្ឆិកា៕
ប្រភព៖ aljazeera.com
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?