Connect with us

កីឡា

យប់​​នេះ​​ជា​​ការ​​ប្រកួត​​លើក​​ទី​​៨​​របស់​ U23 កម្ពុជា​​ក្នុង​​ឆ្នាំ​​២០២២

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ (U23) នឹង​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ក្រុម​ U23 ជប៉ុន វេលា​ម៉ោង​៧​យប់​នេះ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ផ្សាយ​ផ្ទាល់​ដោយ​ទូរទស្សន៍ បាយ័ន និង BTV News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​​ជា​ការ​ប្រកួត​លើក​ទី​​៨​របស់​ U23 កម្ពុជា​ ​ក្នុង​ឆ្នាំ​២០២២​​។ ៧​លើក​កន្លង​មក​ U23 កម្ពុជា​ទទួល​បាន​ជ័យជម្នះ​​៣​ ស្មើ​១ និង​ចាញ់​៣។ ក្នុង​ពាន​រង្វាន់​យុវជន​អាយុ​ក្រោម​២៣​ឆ្នាំ​អាស៊ាន ឆ្នាំ​២០២២ (AFF U23 Championship) ​រៀប​ចំ​ការ​ប្រកួត​នៅ​រាជ​ធានី​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី​១៤​ ដល់​ទី​២៦​ ខែ​កុម្ភៈ។ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ក៏​ដូច​ជា​បើក​សម្ពោធ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ក្រុម U23 កម្ពុជា​បាន​ធ្លាក់​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ទោះ​ជា​ឈ្នះ​២​ប្រកួត​ និង​ចាញ់​១​ប្រកួត។

ប្រកួត​លើក​ទី​១ឈ្នះ​ព្រុយណេ​ ៦-០ ដែល​គ្រាប់​បាល់​រក​បាន​ដោយ​កីឡាករ សៀង ចន្ធា, ញាន សុខស៊ីដែន, សារ ទី, តាំង ប៊ុនឆៃ, មិន រតនៈ និង ស៊ីន កក្កដា។ ប្រកួត​លើក​ទី​២ឈ្នះ ហ្វីលីពីន ១-០ ដែល​គ្រាប់​បាល់​បាន​ដោយ​កីឡាករវ័យ​ក្មេង ស៊ីន សុវណ្ណមករា និង​​លើក​ទី​៣​ចាញ់​ទីម័រ​ខាង​កើត ០-១។

ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម កាល​ពី​ខែ​ឧសភា នៅ​ប្រទេស​វៀតណាម​កន្លង​ទៅ U23 កម្ពុជា​ក៏​បាន​ធ្លាក់​ក្នុង​ពូល​ដែរ បន្ទាប់​ពី​ឈ្នះ​១ ស្មើ១ និង​ចាញ់​២។ ប្រកួត​ទី​១​ឈ្នះ​ឡាវ ៤-១ ដែល​រក​បាន​គ្រាប់​បាល់​ដោយ សៀង ចន្ធា, គី រីណា និង អ៊ុម សំអូន ហើយ​១​គ្រាប់​​ទៀត​ជា​ការ​ចូល​ទី​ខ្លួន​របស់​កីឡាករ​ឡាវ។

ប្រកួតទី​២ U23 កម្ពុជា​បាន​ចាញ់​សិង្ហបុរី ០-១, ប្រកួត​ទី​៣​ចាញ់​ថៃ ០-៥ និង​ប្រកួត​ទី​៤​បាន​ស្មើ​ម៉ាឡេស៊ី ២-២ ដែល​រក​គ្រាប់​បាល់​បាន​ដោយ​កីឡាករ ជូន ចាន់ចាវ និង​ សារ ទី។ ដូច្នេះ​កម្ពុជា​បាន​បញ្ចប់​​ត្រឹម​លេខ​​៤​ក្នុង​ពូល​ដែល​មាន​៥​ប្រទេស។  

កីឡាករ​ដែល​ធ្លាប់​បង្ហាញ​ខ្លួន​កន្លង​មក និង​រក​បាន​គ្រាប់​បាល់​ដូច​ជា ញាន សុខស៊ីដែន, អ៊ុម សំអូន, ស៊ីន កក្កដា, ស៊ីន សុវណ្ណមករា និង​ ជូន ចាន់ចាវ មិន​មាន​វត្តមាន​ក្នុង​ក្រុម U23 ត្រូវ​ប្រកួត​មិត្តភាព​យប់​នេះ​ទេ ប៉ុន្តែ​​កីឡាករ​​ខ្លះ​ជាប់​ឈ្មោះជម្រើស​ជាតិ​ក្រុម​ធំ និង​ក្រុម​ U20។

ចំណែក​កីឡាករ​ធ្លាប់​រក​គ្រាប់​​បាល់បាន​គឺ សៀង ចន្ធា, សារ ទី, តាំង ប៊ុនឆៃ, គី រីណា និង មិន រតនៈ មាន​វត្តមាន​សម្រាប់​ការ​ប្រកួត​យប់​នេះ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ជំរុញលើកទឹកចិត្តមន្ត្រី ប.ស.ស បង្កើនការផ្សព្វផ្សាយ ការអនុវត្តរបបសន្តិសុខសង្គម ឱ្យកាន់តែទូលំទូលាយ

ខណ្ឌ៧មករា
សន្តិសុខសង្គម២៣ នាទីutes មុន

អាជ្ញាធរខណ្ឌ៧មករា បញ្ចេញកម្លាំងល្បាតក្នុងមូលដ្ឋានដើម្បីបង្ការទប់ស្កាត់បទល្មើស

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
ព័ត៌មានជាតិ៤២ នាទីutes មុន

រដ្ឋាភិបាលចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហ្សេលេនស្គី ប្រកាស ចង់សីញេកិច្ចព្រមព្រៀងរ៉ែ ជាមួយអាមេរិក តែមិនសុំទោស ត្រាំ ដាច់ខាត

ស្ត្រីមានផ្ទៃពោះ
ព័ត៌មានជាតិ១ ម៉ោង មុន

ត្រឹមឆ្នាំ២០២៤ រដ្ឋាភិបាលឧបត្ថម្ភថវិកាដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំប្រមាណ ២៩៦ពាន់លានរៀល

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

ព័ត៌មានជាតិ២១ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

សេដ្ឋកិច្ច១៩ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម