Connect with us

កីឡា

លោក​ ស៊ន​ អេលីត​ ហួស​​ចិត្ត​​នឹង​​អ្នក​​​យក​​កីឡាករ​​ខ្មែរ​​ទៅ​​វ៉ៃ​​នៅ​​ថៃ​​ឲ្យ​​តម្លៃ​​ទាប

បានផុស

នៅ

លោក​ ស៊ន អេលីត ដែល​ជា​គ្រូ​បង្វឹក និង​អ្នក​រៀប​ចំ​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ដ៏​ល្បី​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ហួស​ចិត្ត​​នឹង​អ្នក​ផ្គូផ្គង (ប្រូម៉ូទ័រ) ដែល​បាន​ទាក់​ទង​លោក​ដើម្បី​យក​កីឡាករ​ទៅ​ប្រកួត​នៅ​កម្មវិធី​ធំ​ប្រទេស​ថៃ ប៉ុន្តែ​បាន​​ផ្តល់​តម្លៃ​ខ្លួនទាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​និយាយ​ថា ៖«ប្រហែល​២​សប្ដាហ៍​មុន​ មាន​ប្រូម៉ូតទ័រ​ម្នាក់​ទាក់​ទង​មក​ខ្ញុំ​ សុំ​សិស្ស​ក្លិប​ នាយកដ្ឋានអង្គរក្ស ប្រកួត នឹង​ង ប៉.ត.ថ នៅ Thai Fight។ តែខ្ញុំតបថា ខ្ញុំគ្មានពេលទំនេរ នាំកីឡាករខ្មែរទៅឲ្យគេវាយបំបាក់ទេ»។

លោក​បាន​បន្ត​ថា ៖«​ស្រាប់​តែ​ថ្ងៃ​នេះ​ មាន​គេ​ទាក់​ទង​មក​ម្ដង​ទៀត​​សុំ មឿន​ សុខហ៊ុច​ ទៅ​ប្រកួត​នឹង​ សែនឆ័យ ដោយ​ផ្ដល់​តម្លៃ​​ខ្លួន​២​ម៉ឺន​បាត​ ប្រមាណ​ $540»។

«ខ្ញុំ​អង្គុយ​គិត​ ហួស​ចិត្ត​ ហេតុ​អី​យក​លំដាប់​ជួរ​មុខ​យើង​ ទៅ​ប៉ះ​ legend​ ស្រុក​គេ​ តែ​ឲ្យ​តំលៃខ្លួន​សឹង​មិន​លើស​ប្រកួត​ក្នុង​ស្រុក។ ថៃ​មិន​ឲ្យ​តម្លៃ​​ខ្មែរ​ ឬ​មាន​ក្រុម​មេ​ខ្យល់​ទម្លាក់​តម្លៃ? ត្រឹម​ $540​ នៅ​វាយ​ស្រុក​ខ្មែរ​ក៏​បាន។ កិត្តិយស​នរណា​មិន​ចង់​បាន​ តែ​បន្ថោក​តាំង​ពី​ដំបូង​យើង​ម្ដេចព្រម​លូន​ក្រាប»។

សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ស្រុក​របស់​កីឡាករ​គុន​ខ្មែរ​ជួរ​មុខ​មួយ​ចំនួន​ក៏​ទទួល​​បាន​ប្រាក់​តម្លៃ​ខ្លួន​ខ្ពស់​ដែរ​អាច​ចន្លោះ​ពី​៤០០​ទៅ​៦០០​ដុល្លារ ហើយ​លោក ស៊ន អេលីត ក៏​ធ្លាប់​បាន​ប្រាប់​ថា គ្រោង​នឹង​ផ្តល់​តម្លៃ​​ខ្លួន​​រហូត​ដល់​១០០០​ដុល្លារ​សម្រាប់​កីឡាករ​ជួរ​មុខ​ដែល​ជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ១៣ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម១៩ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ២២ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម