Connect with us

កីឡា

កម្ពុជា​​អាច​​បញ្ចប់​​កំណត់​​ត្រា​​មិន​​​ធ្លាប់​​​ឈ្នះ​​បង់ក្លាដែស​​បាន​​ទេ​​យប់​នេះ?​

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​មិន​ធ្លាប់ឈ្នះ​ក្រុម​ជម្រើស​ជាតិ​បង់ក្លាដែស​ ក្នុង​ជំនួប​៤​លើក​កន្លង​មក​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក ហើយ​វេលា​ម៉ោង​៧​យប់​នេះ​​នឹង​ជា​ការ​ជួប​គ្នា​លើក​ទី​៥ ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ថ្ងៃ​ FIFA Day ដែល​ផ្សាយ​ផ្ទាល់​ដោយ​ទូរទស្សន៍ បាយ័ន និង BTV News។

សំដី​គ្រូ​

លោក Hirose Ryu គ្រូ​ជម្រើសជាតិកម្ពុជា បាន​និយាយ​ថា ៖«ការ​ប្រកួត​នេះ​ ពួក​យើង​ស្រេក​ឃ្លាន​ជ័យជម្នះ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា ជា​ការ​ប្រកួត​​​ងាយ​ស្រួល​នោះ​ទេ។ វា​ជា​កាតព្វកិច្ច​ដែល​យើង​ត្រូវ​តែ​ឈ្នះ​ក្នុង​ការ​ប្រកួត​ក្នុង​ផ្ទះ​របស់​ពួក​យើង»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Javier Cabrera គ្រូ​​ជម្រើសជាតិបង់ក្លាដែស​បាន​និយាយ​ថា ៖«ពួក​យើង​មាន​កម្លាំង​ចិត្ត​កាយ​យ៉ាង​ខ្លាំង​សម្រាប់​ការ​ប្រកួត​​នេះ​ ដោយ​សារ​ម្ចាស់​ផ្ទះ​កម្ពុជា​ទទួល​បាន​ល្អ​ ហើយ​ពួក​យើង​មកទី​នេះ​ដើម្បី​បង្ហាញ​ឲ្យ​អ្នក​ទាំង​អស់​គ្នាបាន​ឃើញ​​​ថា ជ័យជម្នះ​ជា​របស់​ពួក​យើង»។

ជួប​គ្នា​៤​លើក​ចុង​ក្រោយ

ប្រវត្តិ​ជួប​គ្នា​៤​លើក​ចុង​ក្រោយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក ​កម្ពុជា​​មិន​ធ្លាប់​ឈ្នះ​បង់ក្លាដែស​ទេ​គឺ ចាញ់​៣​ដង និង​ស្មើ​១​ដង​។ ​​ឆ្នាំ​២០០៦ កម្ពុជា​ ​ចាញ់​ បង់ក្លាដែស ២-១ ក្នុង​ពាន​រង្វាន់ AFC Challenge Cup នៅ​ទឹក​ដី​របស់​បង់ក្លាដែស។ ១​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ​កីឡាករ ចាន់ រិទ្ធី។ ឆ្នាំ​២០០៧ កម្ពុជា​ ស្មើ​ជា​មួយ បង់ក្លាដែស ១-១ ក្នុង​​ពាន​រង្វាន់ Nehru Cup ​នៅ​ប្រទេស​ឥណ្ឌា។ ១​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ កែវ កុលស។ ​ឆ្នាំ​២០០៩​ ក្នុង​ជំនួប​​​មិត្តភាព​អន្តរជាតិ​​​ខែ​មីនា កម្ពុជា ចាញ់​​ ០-១ នៅ​ទឹក​ដី​បង់ក្លាដែស និង​ ឆ្នាំ​២០១៩ ខែ​មេសា កម្ពុជា​ ចាញ់ ១-០ ទៀត​ នៅ​ទឹក​ដី​កម្ពុជា​។

បង់ក្លាដែស​ពេល​ប្រកួត​នៅ​កម្ពុជា​កន្លង​មក

ចំណាត់​ថ្នាក់ FIFA បច្ចុប្បន្ន​

ទិន្នន័យ​​បច្ចុប្បន្ន​ភាព​ចុង​ក្រោយ​បំផុត​​ត្រឹម​​ថ្ងៃ​ទី​២៥ ខែ​សីហា កន្លង​ទៅ​ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​​កម្ពុជា ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ១៧៤​នៃ​តារាង​បាល់ទាត់​ជម្រើស​ជាតិ​ទូទាំង​ពិភព​លោក (FIFA Ranking) ខណៈ​ជម្រើស​ជាតិ​​បង់ក្លាដែស ស្ថិត​នៅ​​ក្រោម​កម្ពុជា​ទេ​គឺ​លេខ ១៩២។

​​​៥​​ប្រកួត​​ចុង​ក្រោយរបស់ បង់ក្លាដែស

  • ម៉ាឡេស៊ី ៤-១ បង់ក្លាដែស ជម្រុះ AFC Asian Cup
  • បង់ក្លាដែស ១-២ ប៉ាឡេស្ទីន ជម្រុះ AFC Asian Cup
  • បារ៉ែន ២-០ បង់ក្លាដែស ជម្រុះ AFC Asian Cup
  • ឥណ្ឌូនេស៊ី ០-០ បង់ក្លាដែស មិត្តភាព
  • បង់ក្លាដែស ០-០ ម៉ុងហ្គោលី មិត្តភាព

៥​ប្រកួត​​ចុង​ក្រោយរបស់ កម្ពុជា

  • អាហ្វហ្គានីស្ថាន ២-២ កម្ពុជា ជម្រុះ AFC Asian Cup
  • កម្ពុជា ០-៣ ហុងកុង ជម្រុះ AFC Asian Cup
  • ឥណ្ឌា ២-០ កម្ពុជា ជម្រុះ AFC Asian Cup
  • កម្ពុជា ២-១ ទីម័រ​ខាង​កើត មិត្តភាព
  • វៀតណាម ៤-០ កម្ពុជា ជើង​​ឯក AFF Cup

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៩ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៩ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១១ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១១ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម