Connect with us

កីឡា

លោក​ថោង ខុន វាយតម្លៃ​ខ្ពស់​ចំពោះ​ ការសាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​

បានផុស

នៅ

លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) និង ជា​ប្រធាន​គណៈកម្មការ​បច្ចេកទេស​សម្រាប់​គម្រោង​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នៅ​ថ្ងៃទី​២៩​ខែធ្នូ​នេះ បាន​ដឹកនាំ​ប្រតិភូ​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការសាងសង់​កីឡដ្ឋាន​ធំ (Main Stadium) និង​បាន​ពាំនាំ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​សារ​ជូនពរ​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដល់​ថ្នាក់ដឹកនាំ​សាងសង់ វិស្វករ និង​កម្មករ​ទាំង​ភាគី​ចិន និង​កម្ពុជា ក្នុង​ឱកាស​បុណ្យ ចូលឆ្នាំថ្មី​ឆ្នាំ​សកល ២០២១ ខាងមុខ ​ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លៀតឱកាស​នោះ លោក​ប្រធាន​NOCC បាន​ធ្វើ​ការ​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុមការងារ​សាងសង់ ពិសេស​ក្រុមហ៊ុន​សាងសង់ CSCEC តំណាង​ភាគី​ចិន រួម​ទាំង​កម្មករ​សរុប ៥៣៤​នាក់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​សាងសង់​ប្រកបដោយ​ស្មារតី​ទទួលខុស ត្រូវ​ខ្ពស់ ក្នុង​ដំណាក់កាល​វិបត្តិ​កូ​វីដ​-១៩ ដោយ​បន្ដ​ការសាងសង់​ធម្មតា និង​ជំរុញ​ឲ្យ​សំណង់​ជា​ប្រវត្តិ​សាស្ដ្រ​លេច​រូបរាង​ឡើង រហូត​មក​ទល់​ពេលនេះ សម្រេច​លទ្ធផល​បាន​ប្រមាណ ៨៥% ហើយ​គ្រោង​នឹង​បញ្ចប់​ទាំងស្រុង នៅ​ដំណាច់​ខែ​ឧសភា ឆ្នាំ ២០២១ ខាងមុខ​។​

លោក ថោង ខុន បាន​ថ្លែង​ថា «​ថ្ងៃនេះ គណៈកម្មការ​បច្ចេកទេស​បាន​មក​ជួបជុំគ្នា ដើម្បី​ជូនពរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០២១ ហើយ​អរគុណ​ពួកគាត់ និង​កោតសរសើរ​ដល់​កិច្ច​ខិតខំ​របស់​គាត់​ប្រកបដោយ​ការទទួលខុសត្រូវ ពិសេស​យើង​សង្កេតឃើញ​ក្នុង​ដំណាក់កាល​កូ​វីដ​- ១៩ ការសាងសង់​អត់​មាន​ឈប់​ទេ គាត់​គ្រប់គ្រង​បាន​ល្អ​ណាស់ ទាំង​កម្មករ​ខ្មែរ និង​កម្មករ​ចិន​»​។ លោក​ប្រធាន​NOCC​បន្ដថា «​ក្នុង​ដំ​ណាក់​កាល​កូ​វីដ​-១៩ ក៏​ត្រូវការ​អ្នក​ជំនាញ​ចិន​ប្រហែល ៥៩​នាក់ ដើម្បី​រៀបចំ​ដំបូល និង​ការងារ​មួយ​ចំនួន​ដែរ ហើយ​យើង​បាន​សម្រួល​ជាមួយ​គណៈកម្មការ​អន្ដរក្រសួង ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ឲ្យ​ពួក​គាត់​បានមក តែ​ត្រូវ​អនុវត្ត​វិធាន​ក្រសួង​សុ ខា​ភិ​បាល​យ៉ាង​ម៉ត់ចត់ ដោយ​ធ្វើ​ច​ត្ដា​ឡី​ស័ក ១៤​ថ្ងៃ​។ ដូច្នេះ​ការសាងសង់​នៅ​ទី​នេះ គឺ​អត់​មាន​យឺត​ទេ ទោះ​ការងារ​ខ្លះ​យឺត​តិចតួច ដោយសារ​សម្ភារ​មួយ​ចំនួន ត្រូវ​ដឹក​មកពី​ក្រៅ​ប្រទេស ដូចជា​ដំបូល ដែល​ដឹក​នាំ​ពី​ប្រទេស​អាល្លឺម៉ង់​ជាដើម​»​។

ផ្អែកលើ​សមិទ្ធផល ​ដែល​កំពុង​បង្ហាញ​រូបរាង​ដ៏​ទាក់ទាញ​នេះ លោក ថោង ខុន បាន​ចាត់​ទុក​នេះ គឺជា​មោទកភាព​ជាតិ​មួយ​ សម្រាប់​ចំណងមិត្តភាព សាមគ្គីភាព​រវាង​ចិន និង​កម្ពុជា ហើយក៏​ជា​សម្បត្តិ​ដ៏​អស្ចារ្យ​ ដែល​ជា​អនុស្សាវរីយ៍ សម្រាប់​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន និង​កូនចៅ​ជំនាន់​ក្រោយ​ផងដែរ​។​

សូម​បញ្ជាក់​ថា បន្ទាប់ពី​សាងសង់​សំណង់​រឹង​ស្ទើរ​រួចរាល់ ១០០% បច្ចុប្បន្ន​ក្រុម ការងារ​សាងសង់ កំពុង​មមាញឹក​ក្នុង​ការ​បំពាក់​ដំបូល ដោយ​សម្រេច​បាន​លទ្ធផល​ប្រមាណ ៧០% និង​ជញ្ជាំង ដែល​រំលេច​នូវ​ផ្កា​រំដួល បានសម្រេច​លទ្ធផល​ប្រមាណ​ជាង ៩០%​។ រីឯ​ការ​តុបតែង​បន្ទប់ និង​ការ សាងសង់​ទីលាន​ស្មៅ​ធម្មជាតិ ក៏ដូចជា​ទី លាន​រត់​អត្តពលកម្ម​វិញ ក៏​កំពុង​ដំណើរ​ការ​សាងសង់​ជា​បន្ដ​បន្ទាប់​ផង​ដែរ​។ កីឡដ្ឋាន​ធំ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ បាន​បើក​ការដ្ឋាន​សាងសង់​តាំង ពីថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​និង​ប្រជាជន​ចិន ក្នុង​រង្វង់​ទឹកប្រាក់​ប្រមាណ ១៦០​លាន​ដុល្លារ។ សមិទ្ធផល​ដ៏​ធំ​សម្បើម ដែល​អាច​ផ្ទុក​អ្នកទស្សនា​បាន​ប្រមាណ ៦​ម៉ឺន​នាក់​នេះ គឺ​សាងសង់ឡើង​ ដើម្បី​ត្រៀម​ស្វាគមន៍​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​ពហុកីឡដ្ឋានមរតកតេជោ​ សង់​ជិត​រួច​ លេច​រូបរាង​​ច្បាស់​ចំពោះ​មុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម