Connect with us

កីឡា

Nick Taylor​ បង្ហាញ​អារម្មណ៍លើក​ដំបូង​ បន្ទាប់​​ពី​ចូល​​រួម​​ជា​​មួយ​ជម្រើស​ជាតិកម្ពុជា​

បានផុស

នៅ

កីឡាករ​ខ្មែរ-អាមេរិក ថេឡូរ នីកូឡាស់ ឌឿង (Nick Taylor) របស់​​​ក្លឹប​បាល់ទាត់​អាមេរិក Orlando City  B បាន​បង្ហាញ​អារម្មណ៍​ជា​លើក​ដំបូង បន្ទាប់​ពី​បាន​ចូល​រួម​ហ្វឹក​ហាត់​ជា​មួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី១៥ ខែ​កញ្ញា កន្លង​ទៅ​ប៉ុន្មាន​ថ្ងៃ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Nick បាន​និយាយ​មុន​នេះ​ថា ៖«នេះ​ជា​ថ្ងៃ​ប្រកួត​សម្រាប់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា។ ខ្ញុំ​ពិត​មាន​កិត្តិយស និង​រីក​រាយ​យ៉ាង​ខ្លាំង ហើយ​មិន​អាច​រង់​ចាំ​បាន​ទេ​សម្រាប់​ការ​ប្រកួត​លើក​ដំបូង​របស់​ខ្ញុំ​នា​រាត្រី​នេះ។ សូម​អរគុណ​អ្នក​រាល់​គ្នា​ដែល​បានគាំទ្រ​ខ្ញុំ​។ វា​ជា​ស្របិន​ក្លាយ​ជា​ការ​ពិត។ សូម​ឲ្យ​រុង​រឿង​ទាំង​អស់​គ្នា»។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​ប្រកួត​មិត្តភាព​អន្តរជាតិ FIFA Day ជា​មួយ​ក្រុម​ជម្រើស​ជាតិ​បង់ក្លាដែស វេលា​ម៉ោង​​៧​យប់ ថ្ងៃ​ទី​​២២ ខែ​កញ្ញា​នេះ នៅពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ផ្សាយ​ផ្ទាល់​ដោយ​ទូរទស្សន៍ បាយ័ន និង BTV។

Nick Taylor បង្ហាញ​ស្នាម​ញញឹម​ក្នុង​ការ​ហ្វឹក​ហាត់​ជាមួយ​ជម្រើស​ជាតិ​កម្ពុជា

Nick Taylor ​កើត​ឆ្នាំ​១៩៩៨ ​នៅតំបន់​ Coppell រដ្ឋ​តិចសាស សហរដ្ឋ​អាមេរិក ដែល​​មាន​​​​ម្តាយ​ជា​ជន​ខ្មែរ និង​ឪពុក​ជា​ជន​អាមេរិក​ ដូច្នេះ​រូប​គេ​មាន​សិទ្ធិ​តំណាង​ឲ្យ​ជម្រើស​ជាតិ​កម្ពុជា​​។ កាល​ពី​យុវជន​លេង​ឲ្យ​សាលា​រៀន​ Coppel High School ដែល​បាន​​ឈ្នះ​ជើង​ឯក​ UIL 6A State ប្រចាំ​រដ្ឋ​តិចសាស ឆ្នាំ​២០១៦ និង​បាន​ជាប់​ឈ្មោះ​​ក្នុង​ក្រុម​ឆ្នើម NSCAA Winter-Spring High School Boys All-American រដូវ​កាល​២០១៦-១៧។

បន្ទាប់​មក រូប​គេ​​​​បាន​លេង​ឲ្យ​ក្លឹប​ Dallas Texans និង​បាន​ជួយ​ឲ្យ​ក្លឹប​នេះ​ឈ្នះ​មេដាយ​សំរឹទ្ធ​ជើង​ឯក​យុវជន​អាមេរិក (U.S. Youth Soccer National) ​ឆ្នាំ​២០១៣ និង​​ឈ្នះ​ពាន​រង្វាន់​ប្រចាំ​រដ្ឋ​ពីរ​ដង ព្រម​ទាំង​ឈ្នះ​ជើងឯក​លីគ Classic League Division I​ ពីរ​ដង។

​រូប​គេ​​បាន​លេង​ឲ្យ​ក្រុម​​មហា​វិទ្យាល័យ​ គឺ​២០១៧-២០១៨ ​នៅ​​មហា​វិទ្យាល័យ New Mexico Lobos បាន​​២៩​ដង និងរក​បាន​៦​គ្រាប់។ លេង​ឲ្យ​ក្រុម​មហាវិទ្យាល័យ SMU Mustangs ឆ្នាំ​២០១៩-២០២១ រូប​គេ​បង្ហាញ​ខ្លួន​លើ​ទី​លាន​​៣១​ប្រកួត រក​បាន​២​គ្រាប់ និង​ឆ្នាំ​២០២១​ដដែល​លេង​ឲ្យ​មហា​វិទ្យាល័យ UFC Knights បាន​១៦​ប្រកួត រក​បាន​៣​គ្រាប់។ ចុង​ក្រោយ​រូប​គេ​ចូល​ក្លឹប​ធំ​កម្រិត​អាជីព Orlando City B៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

សេចក្តីព្រាងច្បាប់ពាក់ព័ន្ធការដាក់ទោសជនណាថា គ្មានឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម បានចូលដល់ដៃរដ្ឋសភាហើយ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ខ្យល់ពុល​នៅ​ទីក្រុង​បាងកក ​បង្ក​ការ​​​ខាត​បង់​​សេដ្ឋកិច្ច​ជិត​៩០​លាន​ដុល្លារ​

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ថៃរំពឹងពីកំណើននៃការចំណាយសាធារណៈ​ខ្ពស់បំផុតក្នុងរយៈពេល​៥ឆ្នាំ នៅបុណ្យចូលឆ្នាំថ្មីចិន​

ព័ត៌មានជាតិ១៦ នាទីutes មុន

សណ្ឋាគារ ៦កន្លែងនៅមណ្ឌលគិរី ត្រៀមរួចជាស្រេចដើម្បីទទួលភ្ញៀវទេសចរក្នុងពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានជាតិ៣១ នាទីutes មុន

លោក ប៉ែន បូណា៖ យុវជនត្រូវហាត់ពត់លត់ដំជាមួយការងារដើម្បីក្លាយខ្លួនជាមនុស្សពូកែនិងមានប្រយោជន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

លោក ហ្សេលេនស្គី បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​ដែល​អាមេរិក​ផ្អាក​ជំនួយ​រយៈពេល​៩០ថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី នឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម