Connect with us

កីឡា

លោក Conor Nestor និយាយពីទម្រង់លេងរបស់ ជូ ស៊ិនទី ក្នុងពាន AFC U-20 ដែលទើបបញ្ចប់

បានផុស

នៅ

ក្រុម U-20 កម្ពុជាបានបញ្ចប់ការប្រកួតក្នុងវគ្គជម្រុះពានរង្វាន់ជើងឯកយុវជនអាយុក្រោម ២០ឆ្នាំអាស៊ី (AFC U-20 Asian Cup 2022) កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា កន្លងទៅថ្មីៗ ដោយមិនអាចឆ្លងផុតទៅជុំបន្ទាប់ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតក្នុងពូល I ដែលមាន ៤ក្រុម រួមជាមួយម្ចាស់ផ្ទះតាជីគីស្ថាន លីបង់ សិង្ហបុរី កម្ពុជា ប្រកួត ៣ដង ស្មើ១ និងចាញ់២ មាន ១ពិន្ទុស្ថិតនៅបាតតារាង។ យ៉ាងណាមិញ ក្រុមហាល់បង្ហាញទម្រង់លេងបានល្អ ជាមួយនឹងកីឡាករម្នាក់របស់ព្រះខ័នរាជស្វាយម្នាក់ក៏បានបង្ហាញរាល់គ្រប់ការប្រកួតផងដែរ គឺ ជូ ស៊ិនទី។

លោក Conor Nestor គ្រូបង្វឹកនៃក្លិបព្រះខ័នរាជស្វាយរៀង បានសរសើរដល់ក្រុមក៏ដូចជាការដឹកនាំរបស់លោក Koji គ្រូ U-20 កម្ពុជា។ 

លោក Conor Nestor ថ្លែងថា «ទីមួយ ខ្ញុំតែងតែគោរពការដឹកនាំរបស់លោក Koji ដូចដែលគាត់បានបង្ហាញនាពេលកន្លងមក គាត់ដឹងយ៉ាងច្បាស់ពីរបៀបអភិវឌ្ឍកីឡាករវ័យក្មេង និងរបៀបឈ្នះការប្រកួតធំៗផងដែរ»។

«សម្រាប់ស៊ិនទី យើងមានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់គាត់ ប៉ុន្តែក៏បារម្ភអំពីចំនួននាទីដែលគាត់លេងផងដែរ។ ការលេង ៩០នាទីរៀងរាល់ ២ ថ្ងៃធ្វើឱ្យមានហានិភ័យខ្ពស់នៃការរងរបួស។ 

នេះជាក្តីបារម្ភដ៏ធំរបស់ខ្ញុំ ពេលឃើញគាត់លេងខ្លាំងប៉ុណ្ណា ព្រោះបើយើងចង់ឱ្យក្រុមយុវជនកម្ពុជាទទួលបានជោគជ័យច្រើនឆ្នាំទៅមុខទៀត យើងត្រូវការពារកីឡាករវ័យក្មេងរបស់ខ្លួន។» លោក Conor កោតសរសើរពីស៊ិនទី ក៏ដូចជាក្ដីព្រួយបារម្ភខ្លះៗអំពីបញ្ហារបួស។

គួររំលឹកថានៅឆ្នាំ២០២១ ស៊ិនទី លេងបាន ១៦ដងសម្រាប់ស្វាយរៀង ហើយឆ្នាំនេះគេលេងបាន ២២ ដងហើយ។ «ពិតណាស់យើងមិនភ្ញាក់ផ្អើលទេដែលគាត់ធ្វើបានល្អ។» លោក Conor បានសង្កត់ធ្ងន់៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ នាទីutes មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ៥ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម