កីឡា
បានលេងជម្រើសជាតិកម្ពុជា Nick Taylor ចាត់ទុកជាជោគជ័យមួយ
កីឡាករខ្មែរ-អាមេរិក ថេឡូរ នីកូឡាស់ ឌឿង (Nick Taylor) របស់ក្លឹបបាល់ទាត់អាមេរិក Orlando City B បានចាត់ទុកជាជោគជ័យមួយដែលមានន័យបំផុតក្នុងជីវិតរបស់ខ្លួននៅពេលនេះដែលទទួលបានឱកាសបង្ហាញខ្លួនលើទីលានក្នុងនាមជាកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា។
កាលពីថ្ងៃទី២២ ខែកញ្ញាកន្លងទៅនេះ Nick Taylor ត្រូវបានដូរចូលឲ្យលេងក្នុងវគ្គទី២នៅពេលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាប្រកួតមិត្តភាពអន្តរជាតិចាញ់ជម្រើសជាតិបង់ក្លាដែសដោយលទ្ធផល ១-០។ នេះជាលើកដំបូងដែលរូបគេត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជា និងបានបង្ហាញខ្លួននៅលើទីលានប្រកួតតែម្តង។
មុនពេលធ្វើដំណើរទៅអាមេរិកវិញ Nick Taylor បាននិយាយថា ៖«ពិតជាមានកិត្តិយសណាស់ដែលខ្ញុំបានប្រកួតអន្តរជាតិជាលើកដំបូងតំណាងឲ្យប្រទេសកម្ពុជាដ៏ស្រស់ស្អាត។ វាជាជោគជ័យមួយដែលមានន័យបំផុតសម្រាប់ជីវិតរបស់ខ្ញុំរហូតដល់ពេលនេះ។ សូមអរគុណដែលទទួលស្វាគមន៍ជាមួយនឹងក្តីស្រឡាញ់ និងគាំទ្រដែលជាពេលវេលាខ្ញុំមិនអាចភ្លេចបាន។ ខ្ញុំពិតជាមានមោទនភាពដែលពាក់អាវជម្រើសជាតិ ហើយសង្ឃឹមបន្តច្រើនឆ្នាំទៀត»។
កីឡាករបន្ថែមថា ៖«ជាមួយគ្នានេះក៏សូមអរគុណដែលក្រុមការងារដែលបានជួយឲ្យរឿងកើតឡើង ហើយអរគុណដល់អ្នកដែលតែងតែជឿជាក់លើរូបខ្ញុំ»។
សូមបញ្ជាក់ថា Nick Taylor កើតឆ្នាំ១៩៩៨ នៅតំបន់ Coppell រដ្ឋតិចសាស សហរដ្ឋអាមេរិក ដែលមានម្តាយជាជនខ្មែរ និងឪពុកជាជនអាមេរិក ដូច្នេះរូបគេមានសិទ្ធិតំណាងឲ្យជម្រើសជាតិកម្ពុជា។ បច្ចុប្បន្ន រូបគេកំពុងលេងក្លឹបអាមេរិក Orlando City B៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ២២ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត