Connect with us

កីឡា

យប់​​នេះ​ ម៉ឺន​ មេឃា​ នឹង​​ធ្វើ​​ឲ្យ​​កក្រើក​​សង្វៀន​​ថៃ

បានផុស

នៅ

ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ និង​ជា​អ្នក​ប្រដាល់​គុន​ខ្មែរ ម៉ឺន មេឃា ត្រូវ​ឡើង​សង្វៀន​សង្វៀន Petchyindee ដើម្បី​តទល់​ជា​មួយ​ម្ចាស់​ផ្ទះ​ថៃ Samingnoom Petch Boonmee ចាប់​ផ្តើម​ពីម៉ោង​៨:៣០​នាទី​យប់​នេះ​ទៅ។

បទ​ពិសោធ​លើ​សង្វៀន Samingnoom ​​អាយុ​២៩​ឆ្នាំ​​ធ្លាប់​ប្រកួត​បាន​ជាង​​៥០​ដង ឈ្នះ​ជាង​៣៥​ដង និង​ចាញ់​ជាង​១០​ដង ប៉ុន្តែ​ស្ថិតិ​នេះ​មិន​ជាក់​លាក់​ទេ ពី​ព្រោះ​កីឡាករ​ថៃ​ម្នាក់​ៗ​ច្រើន​តែ​លាក់​ចំនួន​ប្រកួត​របស់​ខ្លួន។ ចំណែក​ ម៉ឺន មេឃា អាយុ​១៩​ឆ្នាំ​ធ្លាប់​ប្រកួត​​បាន​ប្រមាណ​៨០​ដង​​ដង ក្នុង​នោះ​ឈ្នះ​៧១​ដង និង​ស្មើ​​៤​ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​នេះ​ស្ថិត​ក្នុង​ទម្ងន់​៦៣​គីឡូក្រាម ខណៈអ្នក​ប្រដាល់​គុន​ខ្មែរ ម៉ឺន មេឃា មាន​ទម្ងន់​លើស​កីឡាករថៃ Samingnoom ​តែ​បន្តិច​ទេ​គឺ​៣​គ្រាម ប៉ុន្តែ​ការ​ប្រកួត​មិត្តភាព​អាច​អនុញ្ញាត​ឲ្យ​ប្រកួត​បាន បើ​ទោះ​ជា​ទម្ងន់​លើស​ខ្វះ​គ្នា​បន្តិច​បន្តួច។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ អ្នក​លេង​គុន​ខ្មែរ ម៉ឺន មេឃា មាន​កម្ពស់​​១.៧០​ម៉ែត្រ ចាញ់​ប្រៀប​កម្ពស់ Samingnoom ដែល​មាន​កម្ពស់​​១.៨២ម៉ែត្រ​ ប៉ុន្តែ​​អ្នក​លេង​គុន​ខ្មែរ​ទំហំ​ខ្លួន​ក្រអាញ​ជាង។

និយាយ​ពី​សមត្ថភាព​វិញ កីឡាករ​ថៃ Samingnoom មាន​អាវុធ​​ល្អ​ទាំង​ព្រម។ ជង្គង់ និង​ទាត់​ជា​អាវុធ​គួរ​ឲ្យ​កត់​សំគាល់​ ប៉ុន្តែ​កណ្តាប់​ដៃ​វិញ​​គឺ​មិន​មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​ទេ។ ចំពោះ​ស្មារតី​ជា​អ្នក​ប្រយុទ្ធ​វិញ រូប​គេ​ក៏​មិន​មែន​ជា​អ្នក​ប្រដាល់​ដែល​ក្លាហាន​ចូល​វ៉ៃ​ទាំង​កម្លាំង​បាយ​នោះ​ឡើយ។

ចំណែក​អ្នក​លេង​គុន​ខ្មែរ ម៉ឺន មេឃា ចាញ់​ប្រៀប​ខាង​កម្ពស់ ប៉ុន្តែ​មាន​អាវុធ​ច្បាស់។ កណ្តាប់​ដៃ និង​ទាត់​​ក្រោម​​ជា​ក្បាច់​ពិសេស​របស់​កីឡាករ​គុន​ខ្មែរ​រូប​នេះ​។ ប្រសិន​បើ​កីឡាករ​ថៃ​មាន​ការ​ធ្វេស​ប្រហែស​ឲ្យ មេឃា ទាត់​ក្រោម​ញយៗ​អាច​នឹង​ខូច​ជើង។ យ៉ាង​ណា កីឡាករ​កម្ពុជា​រូប​នេះ​មិន​ពូកែ​អោប​ឡើង​ជង្គង់​ឡើយ។ ចំណុច​ដែល​ មេឃា ត្រូវ​ប្រុង​ប្រយ័ត្ន​បំផុត​គឺ ពេល​អោប មិន​ត្រូវ​ឲ្យ​កីឡាករ​ថៃ​ឡើង​ជង្គង់​បាន​ងាយ​ៗ​ស្រួល​ឡើយ។

ម៉ឺន មេឃា ក៏​មាន​ស្មារតី​ប្រយុទ្ធ​មិន​ខុស​ពី Samingnoom ឡើយ។ រូប​គេ​ជា​ប្រភេទ​កីឡាករ​វ៉ៃ​ក្បាច់ ចាំ​គេច​ពី​ការ​វ៉ៃ​របស់​ដៃ​គូ​ រួច​ហើយ​សង​វិញ។ ដូច្នេះ​កីឡាករ​ទាំង​ពីរ​នេះ​នឹង​រង់​ចាំ​ឱកាស​វ៉ៃ​រៀង​ៗ​ខ្លួន ហើយ​មិន​ងាយ​ចូល​វ៉ៃ​ផ្តេស​ផ្តាស​ឡើយ។

ប្រសិន​បើ ម៉ឺន មេឃា ធ្វើ​បាន​ល្អ​យប់​នេះ និង​ទទួល​បាន​ជ័យជម្នះ​នោះ រូប​គេ​នឹង​កាន់​តែ​ល្បី​នៅ​ប្រទេស​ថៃ បន្ទាប់​ពី​​ប្អូន​ប្រុស​បង្កើត​របស់​ខ្លួន អេ អាំម៉ារីន ភូថង ទទួល​បានជ័យជម្នះ​លើ​កីឡាករ​ថៃ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ហើយ​កាន់​តែ​មាន​ទី​ផ្សារ​ប្រកួត​នៅ​ប្រទេស​ថៃ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ខាន់ ជេមស៌
ជីវិតកម្សាន្ដ៤៧ នាទីutes មុន

ខាន់ ជេមស៌ ទម្លាក់កន្ទ្រឹមឆ្នាំថ្មីប៉ុន្មានបទ ទាញបានចំណាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ

ព័ត៌មានជាតិ២ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ ប្រជុំអនុវត្តផែនការការពារសន្តិសុខ និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗក្នុងថ្ងៃចូលឆ្នាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្ទាំងទស្សនីយភាពជាច្រើន ត្រៀមបង្ហាញនៅអង្គរសង្ក្រាន្ត

ព័ត៌មានជាតិ៣ ម៉ោង មុន

ឱកាសចូលឆ្នាំ៖ អភិបាលខេត្តកណ្ដាលឱ្យកម្លាំងយកចិត្តទុកដាក់ជួយបញ្ចៀសការកកស្ទះចរាចរណ៍

កីឡា២២ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ថា កិច្ចព្រមព្រៀងសន្តិសុខជាមួយជប៉ុន ដូចធ្ងន់មកខាងអាមេរិកពេកហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានជាតិ២៣ ម៉ោង មុន

បាន​រថយន្តក្រុងជិះ​ឥតគិតថ្លៃ ស្រ្តី​​ម្នាក់​កាត់បន្ថយ​ចំណាយ​​បាន​ជាង​ ៣០ ម៉ឺន​រៀល​ ពេល​លេង​ស្រុក​ម្តងៗឱកាស​ចូលឆ្នាំ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

UN ​ថ្កោលទោស​រប​បសឹក​មីយ៉ាន់​ម៉ា​​​ដែល​បង្កើន​​ការ​​វាយប្រហារ​ រារាំង​ដល់សកម្មភាព​មនុស្ស​ធម៌​​

Sokha Hotels

ព័ត៌មានពេញនិយម