Connect with us

កីឡា

Ibrahimovic ចូលរួមសម្ដែងភាពយន្ត ស្របពេលអាជីពបាល់ទាត់ កាន់តែជិតដល់ទីបញ្ចប់

បានផុស

នៅ

ដោយបាន​ឈ្នះ​អ្វីៗ​ទាំងអស់​ដែលមាន​ក្នុង​អាជីព​បាល់ទាត់​របស់ខ្លួន ខ្សែប្រយុទ្ធ Zlatan Ibrahimovic របស់ AC Milan វាហាក់ដូចជាបានកំណត់គោលដៅរបស់ខ្លួនថ្មីមួយទៀតក្នុងពិភពភាពយន្តបន្ទាប់ពី​បានបង្ហាញខ្លួនដោយដើរតួក្នុងខ្សែភាពយន្តថ្មីចំណងជើង “Asterix & Obelix: The Middle Kingdom”។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Ibrahimovic មាន​តួនាទី​ជា​តួ​សម្ដែង​ក្នុង​ផលិតកម្ម​ដែលមាន​ឈ្មោះ​ល្បី​ដ៏​ពេញនិយម សម្ដែង​ក្នុង​រឿង “Asterix & Obelix: The Middle Kingdom”​។ ជនជាតិ​ស៊ុយអែត ដើរតួ​ជា​មេទ័ព​រ៉ូ​ម៉ាំង មានឈ្មោះ Caius Antivirus ហើយ​ត្រូវបាន​ចូលរួម​នៅក្នុង​ការសម្ដែង​ដោយ​តារាភាពយន្ដ​ល្បីៗ​ដូចជា Vincent Cassel (​ដែល​ដើរតួ​ជា Julius Caesar) និង Marion Cotillard (Cleopatra)​។​

​ខ្សែប្រយុទ្ធ​របស់​ក្រុម Milan បានបង្ហាញ​ព័ត៌មាន​នេះ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដោយ​ការ​បង្ហោះ​ឈុត​ខ្លីៗ​នៃ​ខ្សែភាពយន្ត​នេះ ដែល​រួមបញ្ចូល​ការមើលឃើញ​ខ្លីៗ​របស់​កីឡាករ​វ័យ ៤០ ​ឆ្នាំ​ដែល​សម្តែង​ក្នុង​ឈុត​សកម្មភាព​ដ៏​ក្ដៅគគុក ខណៈពេលដែល​ស្លៀកពាក់​ខោអាវ​បែ​បបុរាណ​។​

​ភាពយន្ត​នេះ​ត្រូវបាន​ដឹកនាំ​ដោយ Guillaume Canet ដែល​ដើរតួ​ជា Asterix ផងដែរ ខណៈដែល​តួនាទី​របស់​ដៃគូ​របស់​គាត់ Obelix ត្រូវបាន​សម្តែង​ដោយ Gilles Lellouche​។ ខ្សែភាពយន្ដ​នេះ នឹងត្រូវ​ដាក់​ប​ញ្ចំ​ង​ក្នុង​រោងភាពយន្ដ​នៅក្នុង​ខែកុម្ភៈ ឆ្នាំ​ ២០២៣ ខាងមុខ នៅ​ប្រទេស​បារាំង ជាមួយនឹង​ការបកប្រែ​ជា​ភាសា​អង់គ្លេស​។​

​បញ្ជាក់ថា បច្ចុប្បន្ននេះ Zlatan Ibrahimovic កំពុងមាន​បញ្ហា​របួស​ដែល​បាន​កើតឡើង​កាលពី​ខែមិថុនា ឆ្នាំ​ ២០២២ ​នេះ ដោយ​ត្រូវ​សម្រាក​ព្យាបាល​រយៈពេល ៦​ ខែ​ពោល គឺ​មន​អាច​លេង​បានឡើយ​ក្នុង​ឆ្នាំ​ ២០២២​ នេះ​៕

​ប្រភព​៖ espn

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ៨ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម១៤ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ១៦ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

Sokha Hotels

ព័ត៌មានពេញនិយម