កីឡា
ពានសម្តេចតេជោ ហ៊ុន សែន ប្ដូរកាលបរិច្ឆេទវគ្គផ្ដាច់ព្រ័ត្រ ទៅប្រកួតចុងសប្ដាហ៍
ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០២២ វគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងធ្វើនៅពាក់កណ្ដាលសប្ដាហ៍ នឹងផ្លាស់ទៅប្រកួតនៅចុងសប្ដាហ៍វិញ នាអំឡុងដើមខែវិច្ឆិកា។
តាមគម្រោងកាលវិភាគនៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ដ៏មានកិត្យានុពលប្រចាំប្រទេសមួយនេះ គឺគ្រោងធ្វើនៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ នេះ ប៉ុន្តែដោយសារតែចំពាក់កណ្ដាលសប្ដាហ៍នៃការសិក្សា និងបំពេញកិច្ចការងាររបស់ទស្សនិកជន ហើយក្នុងន័យចង់ឱ្យមានអ្នកចូលទស្សនាច្រើនកុះករ គណៈកម្មការរៀបចំការប្រកួត សម្រេចផ្លាស់ទៅប្រកួតនៅថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២វិញ ដែលជាថ្ងៃឈប់សម្រាក។

បច្ចុប្បន្ននេះ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០២២ បានដំណើរការដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬ ៤ក្រុមចុងក្រោយហើយ ដោយមានបឹងកេត, អគ្គិសនីកម្ពុជា, វិសាខា និងភ្នំពេញក្រោន បានឆ្លងដល់វគ្គនេះ។
ដោយឡែកនៅសប្ដាហ៍ក្រោយវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងបន្តនៅថ្ងៃទី០៥ ខែតុលា បឹងកេត ត្រូវតតាំងជាមួយ អគ្គិសនីកម្ពុជា ខណៈភ្នំពេញក្រោន ត្រូវប៉ះជាមួយ វិសាខា ដែលជាការប្រកួតជើងទី១ មុននឹងត្រលប់ទៅជើងទី២ វិញនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២៕
អត្ថបទ ៖ មន្នីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?