កីឡា
ម៉ឺន មេឃា និង អេ អាំម៉ារីន កំពុងមានទីផ្សារធំនៅថៃ ប្រាក់រត់រក
អ្នកប្រដាល់បងប្អូនបង្កើត ម៉ឺន មេឃា និង អេ អាំម៉ារីនភូថង ដែលជាកូនប្រុសរបស់លោក អេ ភូថង កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសង្វៀនប្រដាល់ធំៗនៅប្រទេសថៃ បន្ទាប់ពីពួកគេបង្កព្យុះភ្លៀងនៅទីនោះមួយរយៈពេលចុងក្រោយនេះ។

អេ អាំម៉ារីន បានប្រកួតឈ្នះពីរលើកជាប់គ្នាលើកីឡាករថៃនៅក្នុងទឹកដីរបស់ប្រទេសថៃ ហើយកាលពីយប់មិញនេះបងប្រុសបង្កើតរបស់គេគឺ ម៉ឺន មេឃា បានផ្តួលកីឡាករថៃឲ្យសន្លប់ក្នុងទឹកទី៣។
តាមការឲ្យដឹង អាំម៉ារីន និង ម៉ឺន មេឃា ទទួលបានប្រាក់តម្លៃខ្លួនចន្លោះពី១៥០០ដុល្លារទៅ២០០០ដុល្លារអាមេរិកក្នុងមួយប្រកួត។ ពួកគេនឹងទទួលបានប្រាក់តម្លៃខ្លួនកាន់តែខ្ពស់នាពេលខាងមុខនៅពេលប្រកួតកាន់តែល្បី និងឈានដល់ទៅរកការប្រកួតជើងឯក ឬខ្សែក្រវាត់ ដូច្នេះអាចនិយាយបានថា នៅពេលមានសមត្ថភាពខ្ពស់ ប្រាក់រត់រក។ មិនចាំបាច់ខ្វល់ពីរឿងប្រាក់តម្លៃខ្លួននោះទេគឺខិតខំហ្វឹកហាត់ឲ្យតែខ្លាំង មិនខ្វះសង្វៀនប្រកួតនោះទេទាំងនៅប្រទេសថៃ និងប្រទេសផ្សេងៗទៀត។

ពេលនេះ សង្វៀនប្រដាល់ធំៗរបស់ថៃកំពុងរកកីឡាករដើម្បីឲ្យប្រកួតជាមួយ ម៉ឺន មេឃា និង អេ អាំម៉ារីន បន្តទៀត ហើយថៃមិនខ្វះទេកីឡាករប្រដាល់ដែលល្អ និងមានសមត្ថភាពកម្រិតខ្ពស់។ ដូច្នេះកូនប្រុសរបស់លោក អេ ភូថង ខិតខំតែហ្វឹកហាត់ដើម្បីប្រកួត។
មិនត្រឹមតែប៉ុណ្ណោះ អ្នកសារព័ត៌មានជាច្រើនបានសម្ភាសលោក អេ ភូថង និងកូនប្រុសពីសមត្ថភាព ប្រវត្តិ និងសមិទ្ធផលជាដើម។ ពួកគេបាននិយាយថា ប្រហែលជាពីរប្រកួតទៀត អេ អាំម៉ារីន អាចនឹងប្រកួតដណ្តើមខ្សែក្រវាត់។ នៅពេលពួកគេឈានដល់ការប្រកួតដណ្តើមខ្សែក្រវាត់មានន័យថា ប៉ះសុទ្ធតែដៃគូខ្លាំងៗកម្រិតមួយថៃពិភពលោក។
ទាំងនេះហើយជាអ្វីដែលអ្នកគាំទ្រគុនខ្មែរចង់ឃើញកីឡាករកម្ពុជាសាងស្នាដៃលើឆាកអន្តរជាតិ។ ការប្រកួតលើឆាកអន្តរជាតិបែបនេះមានគុណសម្បត្តិច្រើនណាស់ដូចជាបង្កើតស្នាដៃផ្ទាល់ខ្លួន ផ្សព្វផ្សាយប្រដាល់គុន បង្កើនកេរ្តិ៍ឈ្មោះ និងទទួលបានប្រាក់ចំណូលខ្ពស់សម្រាប់ចិញ្ចឹមជីវភាពគ្រួសារ។

កន្លងមក អ្នកគាំទ្រគុនខ្មែរតែងតែឃើញកីឡាករថៃ និងកីឡាករមកពីប្រទេសផ្សេងៗមកប្រកួតនៅកម្ពុជា ហើយប្រមូលប្រាក់យកទៅស្រុករបស់ពួកគេ ប៉ុន្តែកីឡាករប្រដាល់កម្ពុជាតិចណាស់ចេញទៅប្រកួតរកប្រាក់នៅក្រៅប្រទេស។ ការចេញទៅប្រកួតនៅក្រៅប្រទេសមិនទទួលបានលទ្ធផលល្អថែមទៀត ដូច្នេះទីផ្សារប្រកួតនៅក្រៅប្រទេសកាន់តែចង្អៀតដោយសារសមត្ថភាពនៅមានកម្រិត។
យ៉ាងណា អេ អាំម៉ារីន និង ម៉ឺន មេឃា កំពុងទទួលបានលទ្ធផលល្អ ហើយពួកគេកំពុងពង្រីកទីផ្សារកាន់តែធំទូលាយនៅប្រទេសថៃ។ ជាមួយគ្នានេះ ក៏មានកីឡាករកម្ពុជាមួយចំនួនទៀតកំពុងចេញទៅប្រកួតនៅថៃដែរ ដូច្នេះជាកាលៈទេសៈល្អ និងជាអ្វីដែលអ្នកគាំទ្រគុនខ្មែរចង់ឃើញបំផុត៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?