កីឡា
FIFA World Cup 2022 អាចជាប្រកួតលើកចុងក្រោយរបស់កីឡាករ ៦រូបនេះ
កំពូលតារាបាល់ទាត់ Cristiano Ronaldo និង Lionel Messi នឹងបង្ហាញខ្លួននៅក្នុងការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup 2022) ជាលើកទី៥ រៀងៗខ្លួន ក្នុងប្រទេសកាតា ឆ្នាំ២០២២នេះ ហើយវាទំនងជាអាចជាចុងក្រោយរបស់ពួកគេផងដែរ។

រួមជាមួយនឹងតារាទាំង ២រូបនេះ ដែលបានគ្រប់គ្រងស្លាកថាជាកីឡាករ “ល្អបំផុត” អស់រយៈពេលជិត ១៥ឆ្នាំមកនេះ កីឡាករឆ្នើមដទៃទៀតដូចជា Robert Lewandowski, Neymar Jr, Luis Suarez, Edison Cavani, Karim Benzema និងជាច្រើនទៀតក៏ទំនងជាការលេងលើកចុងក្រោយផងដែរ ដោយសារហេតុផលទាំងនេះ។
– Cristiano Ronaldo
កីឡាករដែលឈ្នះពានច្រើនទៅហើយនោះ បច្ចុប្បន្នមានវ័យ ៣៧ ឆ្នាំហើយ ហើយគេអាចនៅលេងនៅ Premier League នៅអាយុនេះ គឺជាសមិទ្ធផលដ៏ធំមួយ។ អ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលិក បានប្រាប់រួចហើយថា គេមានបំណងលេង Euro 2024 ប៉ុន្តែគ្រប់គ្នាដឹងថា World Cup 2026 គឺស្ទើរតែមិនអាចទៅរួចទេ។

– Lionel Messi
អ្នកឈ្នះ Ballon d’Or ៧សម័យរូបនេះមានអាយុ ៣៥ឆ្នាំទៅហើយផងដែរ ហើយវានឹងធ្វើឱ្យអ្នកគាំទ្របាល់ទាត់ទាំងអស់ឈឺចាប់ នៅពេលដែលពួកគេដឹងថា ឱកាសរបស់កីឡាករដែលដូចមានវេទមន្តមួយនេះ លេងក្នុងការលេង World Cup លើកក្រោយគឺទាបណាស់។ ខណៈករណីបើឈ្នះ World Cup លើកនេះទៀត នោះប្រាកដជាច្បាស់ ដោយសារតែតារាអាហ្សង់ទីនចង់ប៉ុនប៉ងច្រើនលើករួចមកហើយ។

– Neymar
កំពូលតារាប្រេស៊ីល ទទួលបានពរជ័យជាមួយនឹងទេពកោសល្យមិនធម្មតា ប៉ុន្តែកាយសម្បទានៅតែជាបញ្ហាសម្រាប់គេក្នុងអាជីពរបស់ខ្លួនរហូតមកដល់ពេលនេះ។ កីឡាករវ័យ ៣០ឆ្នាំអាចជាផ្នែកមួយនៃការប្រកួត World Cup លើកក្រោយសម្រាប់ប្រេស៊ីល ប៉ុន្តែអាចសម្រេចបានលុះត្រាតែគាត់ផ្លាស់ប្តូរអ្វីគ្រប់យ៉ាងដែលគាត់បានធ្វើក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយចាប់ពីពេលនេះតទៅ ខណៈមកទល់ពេលនេះគេនៅមិនទាន់បានធ្វើអ្វីមួយឱ្យមើលទៅមានភាពលេចធ្លោខ្លាំង និងរយៈពេលយូរនោះឡើយ។

– Luka Modric
ម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ២០១៨ បានបង្ហាញខ្លួនជាលើកដំបូងនៅ World Cup ក្នុងឆ្នាំ២០០៦ ហើយរយៈពេលដ៏ត្រេកត្រអាលរបស់គេ ក៏ទំនងជាត្រូវបញ្ចប់មុនការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ ផងដែរ ដោយបច្ចុប្បន្នមានវ័យ ៣៧ឆ្នាំផងដែរ។

– Robert Lewandowski
កីឡាករអន្តរជាតិប៉ូឡូញ មានវ័យ ៣៤ឆ្នាំរួចទៅហើយ ហើយដូចកីឡាករភាគច្រើននៅក្នុងបញ្ជីនេះ វានឹងពិបាកសម្រាប់ខ្សែប្រយុទ្ធដ៍សាហាវក្នុងការបន្តទម្រង់លេងដដែលរហូតដល់ FIFA World Cup ឆ្នាំ២០២៦ ជាក់ស្ដែងឱកាសរបស់ក្រុមជម្រើសប៉ូឡូញ ដែលទម្រាំតែជម្រុះបានឡើងម្ដងៗ គឺតែងតែជួបការលំបាក។

– Karim Benzema
បន្ទាប់ពីជួបការលំបាកក្នុងការជាផ្នែកមួយនៃក្រុមដែលឈ្នះពានរង្វាន់ World Cup ឱ្យបារាំង ដោយសារហេតុផលផ្សេងៗកាលពីឆ្នាំ២០១៨ ខ្សែប្រយុទ្ធ Karim Benzema របស់ក្លិប Real Madrid ក៏ទំនងជានឹងលេង World Cup ចុងក្រោយរបស់គាត់ផងដែរ ខណៈដែលគាត់មានអាយុ ៣៤ឆ្នាំទៅហើយ។

ការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup 2022) នៅប្រទេសកាតា នឹងចាប់ផ្តើមនៅថ្ងៃទី២0 ខែវិច្ឆិកា បន្ទាប់ពីការផ្លាស់ប្តូរកាលបរិច្ឆេទចុងក្រោយមកប្រកួតមុន១ថ្ងៃ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?