កីឡា
ឯកសណ្ឋានក្រុមដាណឺម៉ាក រចនាពណ៌ស្រាលៗ ក្នុងន័យប្រឆាំងការរំលោភសិទ្ធិមនុស្ស របស់ម្ចាស់ផ្ទះ World Cup កាតា
ក្រុមហ៊ុនផលិតសំលៀកបំពាក់កីឡា ‘Hummel’ បាននិយាយថា ឯកសណ្ឋានរបស់ក្រុមជម្រើសជាតិដាណឺម៉ាក សម្រាប់ការប្រកួត World Cup នៅប្រទេសកាតា នឹងមានការរចនាម៉ូដបែបស្រាលៗ ក្នុងន័យដើម្បីរំលេចលើការរំលោភសិទ្ធិមនុស្ស របស់ប្រទេសម្ចាស់ផ្ទះកាតា។

ឯកសណ្ឋានផ្លូវការរបស់ដាណឺម៉ាក សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០២២ ត្រូវបានបង្ហាញ ជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈកីឡា Hummel ដែលបង្ហាញពីការរចនានេះគឺជា “ការតវ៉ាប្រឆាំងនឹងកាតា និងកំណត់ត្រាសិទ្ធិមនុស្សរបស់ខ្លួន”។
ការប្រកួតកំពុងត្រូវបានរៀបចំឡើងនៅក្នុងរដ្ឋឈូងសមុទ្រក្នុងរដូវរងានេះ ប៉ុន្តែប្រទេសនេះត្រូវបានបង្ខូចដោយការចោទប្រកាន់ពីបទធ្វើបាបពលករចំណាកស្រុក និងបញ្ហាសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាផងដែរ។ ជាលទ្ធផល មានការអំពាវនាវឱ្យធ្វើពហិការមិនចូលរួមការប្រកួត បើទោះជាអ្វីៗនៅតែឈរក៏ដោយ គ្មានប្រទេសចូលរួមណាមួយបានជ្រើសរើសធ្វើដូច្នេះទេ។

ដាណឺម៉ាក នឹងប្រកួតជាមួយ អាវក្នុងដីពណ៌ក្រហម និងក្រៅដីអាវពណ៌ស ដោយមិនឃើញនិមិត្តសញ្ញាច្បាស់ៗឡើយ ដែល Hummel អះអាងថា គឺដោយសារតែការពិតដែលក្រុមហ៊ុនសម្លៀកបំពាក់កីឡាមួយនេះប្រាថ្នា “មិនចង់ឱ្យមើលឃើញ” និមិត្តសញ្ញា និងឈ្មោះ នៅក្នុងព្រឹត្តិការណ៍នោះ។
ឈុតទី ៣ របស់ Danes នឹងមានពណ៌ខ្មៅទាំងអស់ នៅក្នុងអ្វីដែល Hummel ពិពណ៌នាថាជា ‘ពណ៌នៃការកាន់ទុក្ខ’ ដើម្បីគោរពដល់កម្មករដែលបានស្លាប់បាត់បង់ជីវិត ខណៈពេលដែលកំពុងសាងសង់កីឡដ្ឋានមួយចំនួនដែលសម្រាប់បម្រើដល់ការរៀបចំការប្រកួត។

ការប្រកួត World Cup ចាប់ផ្តើមនៅថ្ងៃទី ២០ ខែវិច្ឆិកា ជាមួយនឹងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ១៨ ខែធ្នូ។
ក្រៅពីភាពចម្រូងចម្រាសដែលបានរាយការណ៍ក្នុងប្រទេសម្ចាស់ផ្ទះ ការប្រកួតក៏បានទទួលរងនូវការខឹងសម្បារចំពោះពេលវេលាប្រកួត ដែលជាលើកដំបូងនឹងធ្វើឡើងចំអំឡុងរដូវរងាអឺរ៉ុប ដែលរំខានដល់លីគបាល់ទាត់ក្នុងស្រុកជុំវិញពិភពលោក។
ដាណឺម៉ាក ត្រូវបានចាប់ឆ្នោតក្នុងពូល D ហើយនឹងចាប់ផ្តើមការប្រកួតរបស់ពួកគេទល់នឹងទុយនេស៊ី មុនពេលប៉ះបារាំង និងបន្ទាប់មកអូស្ត្រាលី៕
ប្រភព៖ eurosport.com
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ