កីឡា
លោក ពេជ្រ សុផាន់ ថា តែប្រហែស ថៃយកខ្សែក្រវាត់ខារ៉ាបាវបាត់
លោកគ្រូប្រដាល់ ពេជ្រ សុផាន់ បារម្ភអ្នកលេងឆ្លងដែនដៃយកខ្សែក្រវាត់ខារ៉ាបាវ ប្រសិនបើកីឡាករកម្ពុជាណាម្នាក់មានការធ្វេសប្រហែស ខណៈការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងធ្វើថ្ងៃអាទិត្យ ទី២ ខែតុលានេះនៅសង្វៀនបាយ័នស្ទឹងមានជ័យ។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងខ្លាំងគុនខ្មែរទាំងពីរគឺ ពេជ្រ សម្បត្តិ ប៉ះ ធន់ ផានិត ខណៈជើងខ្លាំងមួយថៃទាំងពីរគឺខ្លាចាស់ ទួនប៉េ ប៉ះ ផាត់ថាណា ដើម្បីរកអ្នកឈ្នះពីរនាក់ឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមកដល់ លោក ពេជ្រ សុផាន់ គ្រូបង្វឹករបស់កីឡាករ ពេជ្រ សម្បត្តិ បានវិភាគថា កីឡាករថៃ ផាត់ថាណា បានយកឈ្នះ ធន់ ផានិត ប៉ុន្តែបែរជាចាញ់ ពេជ្រ សម្បត្តិ ខណៈ កីឡាករថៃ ទួនប៉េ បានឈ្នះ ពេជ្រ សម្បត្តិ ប៉ុន្តែបែរជាចាញ់ ធន់ ផានិត ដូច្នេះក្នុងចំណោមកីឡាករថៃពីរនាក់នេះ នរណាក៏ដោយឡើងទៅវគ្គផ្តាច់ព្រ័ត្រអាចក្លាយជាជើងឯក ប្រសិនបើអ្នកលេងគុនខ្មែរមានការធ្វេសប្រហែសតែបន្តិច។

លោកនិយាយថា ៖«បើយើងប្រៀបធៀបគឺ សម្បត្តិ ឈ្នះ ផាត់ថាណា តែ ផានិត ចាញ់ ផាត់ថាណា។ រវាង ផាត់ថាណា និង ទួនប៉េ ឃើញថា ផាត់ថាណា មានភាគរយខ្ពស់លើ ទួនប៉េ។ ពីរគូវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ យើងអត់អាចមើលស្រាលបានទេ តែប្រហែសបន្តិច កីឡាករថៃយកខ្សែក្រវាត់បាត់»។

«ធន់ ផានិត ជាកីឡាករមានអាវុធគ្រប់យ៉ាង តែស្រាល។ គាត់ស៊ូ ស្វិតធន់ដូចគ្នា។ គូនេះ តាមខ្ញុំគិតគឺ បើប្រហែសបន្តិច គឺមានបញ្ហា។ ផានិត មួយរយៈចុងក្រោយល្អកាប់ជើងក្រោម ចលនាចេញ-ចូលរបស់គាត់ល្អ។ អ្នកគាំទ្រមើលឃើញថា សម្បត្តិ ស្ទើរជើងក្រោម អីចឹងមើលទៅ ផានិត ល្អជើងក្រោមគឺគ្រោះថ្នាក់សម្រាប់ សម្បត្តិ តែសម្រាប់ខ្ញុំមិនមានបញ្ហាទេ។ សម្បត្តិ ពង្រឹងតែរាងកាយបន្តិច បើ ផានិតប្រហែសគឺអាចខូចដូចគ្នា»។ លោក ពេជ្រ សម្បត្តិ និយាយពីកូនសិស្សរបស់លោកជួប ធន់ ផានិត។

ការប្រកួតសន្សំពិន្ទុក្នុងខ្សែក្រវាត់នេះកន្លងមក ធន់ ផានិត បើកឆាកចាញ់ពិន្ទុ ផាត់ថាណា ប៉ុន្តែឈ្នះដោយពិន្ទុ២លើក មុនពេលផ្តួលដៃគូឲ្យសន្លប់ក្នុងទឹកទី២ ប្រៀបធៀបនឹង ពេជ្រ សម្បត្តិ ផ្តួលដៃគូឲ្យសន្លប់២ដង ឈ្នះពិន្ទុ១ដង និងចាញ់១ដូចគ្នា៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល