Connect with us

កីឡា

កីឡាករ​​ខ្មែរ-អាមេរិក​ Nick Taylor​ បាន​​ជួប​​ទូត​​អាមេរិក​​​នៅ​​កម្ពុជា

បានផុស

នៅ

កីឡាករ​​បាល់ទាត់​ខ្មែរ-អាមេរិក​ជម្រើស​ជាតិ​កម្ពុជា ថេឡូរ នីកូឡាស់ ឌឿង (Nick Taylor)​របស់​​​ក្លឹប​បាល់ទាត់​អាមេរិក Orlando City  B ​បានជួប​ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Nick Taylor បាននិយាយ​ថា ៖«អរគុណ​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​រាជ​ធានី​ភ្នំពេញ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដែល​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ជួប​សំណេះ​សំណាល។ វា​ជា​ក្តី​រំភើប​រីករាយ​មួយ​ដែល​បាន​ជួប​លោក​ឯក​អគ្គ​រដ្ឋ​ទូច W. Patrick Murphy និង​ក្រុម​ការងារ​នៅ​ស្ថានទូត»។

កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា​កន្លង​ទៅ​នេះ Nick Taylor ត្រូវ​បាន​ដូរ​ចូល​ឲ្យ​លេង​ក្នុង​វគ្គ​ទី​២​នៅ​ពេល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​មិត្តភាព​អន្តរជាតិ​​ចាញ់​ជម្រើស​ជាតិ​បង់ក្លាដែស​ដោយ​លទ្ធផល ១-០។ នេះ​ជា​លើក​ដំបូង​ដែល​រូប​គេ​ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​កម្ពុជា និង​បាន​បង្ហាញ​ខ្លួន​នៅ​លើ​ទី​លាន​ប្រកួត​តែ​ម្តង។

Nick Taylor បាន​និយាយ​ថា ៖«ពិត​ជា​មាន​កិត្តិយស​ណាស់​ដែល​ខ្ញុំ​​​បាន​ប្រកួត​អន្តរជាតិ​​ជា​លើក​ដំបូង​​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ដ៏​ស្រស់​ស្អាត។ វា​ជា​ជោគជ័យ​មួយ​ដែល​មាន​ន័យ​បំផុត​សម្រាប់​ជីវិត​របស់​ខ្ញុំ​រហូត​ដល់​ពេល​នេះ។ សូម​អរគុណ​ដែល​ទទួល​ស្វាគមន៍​ជា​មួយ​នឹង​ក្តី​ស្រឡាញ់ និង​គាំទ្រ​ដែល​ជា​ពេល​វេលា​ខ្ញុំ​មិន​អាច​ភ្លេច​បាន។ ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ដែល​ពាក់​អាវ​ជម្រើស​ជាតិ ហើយ​សង្ឃឹម​បន្ត​​ច្រើន​​ឆ្នាំ​ទៀត»។

សូម​បញ្ជាក់​ថា Nick Taylor ​កើត​ឆ្នាំ​១៩៩៨ ​នៅតំបន់​ Coppell រដ្ឋ​តិចសាស សហរដ្ឋ​អាមេរិក ដែល​​មាន​​​​ម្តាយ​ជា​ជន​ខ្មែរ និង​ឪពុក​ជា​ជន​អាមេរិក​ ដូច្នេះ​រូប​គេ​មាន​សិទ្ធិ​តំណាង​ឲ្យ​ជម្រើស​ជាតិ​កម្ពុជា​​។ បច្ចុប្បន្ន​ ​រូប​គេ​​កំពុង​លេង​ក្លឹប​អាមេរិក​ Orlando City B៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤៤ នាទីutes មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ១ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

កីឡា២ ម៉ោង មុន

កីឡាករ​បាល់ទះ៤​រូប​រកចំណូលបានច្រើនជាង​គេ​​បំផុតបច្ចុប្បន្ន

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

សន្តិសុខសង្គម២៣ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

Sokha Hotels

ព័ត៌មានពេញនិយម