កីឡា
សំដីរបស់ជើងខ្លាំង ពេជ្រ សម្បត្តិ និង ធន់ ផានិត មុនប៉ះគ្នាថ្ងៃអាទិត្យនេះ
អ្នកប្រដាល់គុនខ្មែរ ធន់ ផានិត និងក្របីព្រៃ ពេជ្រ សម្បត្តិ ប៉ះគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រខ្សែក្រវាត់ភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ វេលាម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី២ ខែតុលា ខាងមុខនេះនៅសង្វៀនបាយ័នស្ទឹងមានជ័យ។
មុនការប្រកួតមកដល់ ពេជ្រ សម្បត្តិ បាននិយាយថា ៖«ប៉ះគាត់លើកនេះនឹងតានតឹង តែខ្ញុំនឹងប្រឹងប្រែង។ អាវុធល្អរបស់គាត់គឺទាត់ និងកែង។ ខ្ញុំអត់សូវបារម្ភទេ តែខ្ញុំនឹងព្យាយាមទប់ស្កាត់អាវុធរបស់គាត់។ ទំនុកចិត្តខ្ញុំគឺខ្ញុំទុកចិត្តលើខ្លួនឯង។ បើមានឱកាស ខ្ញុំនឹងធ្វើឲ្យបាន»។
«ពេលវ៉ៃគឺត្រូវធ្វើឲ្យអស់ពីសមត្ថភាពដូចគ្នា ទោះចាញ់ ឬឈ្នះគឺត្រូវធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្ត ហើយនឹងគាំទ្រយើងបន្តទៀត»។ នេះជាសំដីរបស់ ពេជ្រ សម្បត្តិ ផ្តាំទៅ ធន់ ផានិត។
ចំណែក ធន់ ផានិត បាននិយាយថា ៖«គាត់មានអាវុធធ្ងន់ ស៊ូ កម្លាំងខ្លាំង។ ខ្ញុំគិតថា នឹងតានតឹង។ អ្វីដែលបងប្អូនលើកឡើងពីការបារម្ភសម្រាប់ខ្ញុំអត់អីទេ។ ខ្ញុំនឹងព្យាយាមធ្វើឲ្យបានល្អ។ ខ្ញុំផ្តោតលើការហ្វឹកហាត់ច្រើន ហើយខ្ញុំសង្ឃឹមថា ខ្ញុំធ្វើបានល្អ»។
«គ្មានការយោគយល់អ្វីទាំងអស់ ឡើងទៅដឹងថា វ៉ៃហើយ»។ នេះជាការឆ្លើយតប់របស់ ធន់ ផានិត ទៅនឹងសំដីផ្តាំផ្ញើរបស់ ពេជ្រ សម្បត្តិ។
ធន់ ផានិត មានអាយុ១៨ឆ្នាំ កម្ពស់១.៧០ម៉ែត្រ ទម្ងន់៦០គីឡូក្រាម។ រូបគេធ្លាប់ប្រកួតបាន៥៨ដង ក្នុងនោះឈ្នះ៤៥ដង ចាញ់៩ដង និងស្មើ៤ ហើយធ្លាប់ផ្តួលដៃគូឲ្យសន្លប់២៥ដង។ ជាកូនសិស្សរបស់លោកគ្រូ ធន់ សុភា ស្ថិតនៅសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ។
ពេជ្រ សម្បត្តិ អាយុ១៩ឆ្នាំ កម្ពស់១.៦៥ម៉ែត្រ ទម្ងន់៦០គីឡូក្រាម។ រូបគេធ្លាប់ប្រកួតបាន៤២ដង ក្នុងនោះឈ្នះ៣២ដង ចាញ់៧ដង និងស្មើ៤ដង ហើយធ្លាប់ផ្តួលដៃគូឲ្យសន្លប់២២ដង។ ជាកូនសិស្សរបស់លោកគ្រូ ពេជ្រ សុផាន់ ស្ថិតក្នុងក្លឹបចលនាយុវជនកម្ពុជា១៥៧គុនខ្មែរ។
អាវុធគ្រោះថ្នាក់របស់ ធន់ ផានិត គឺទាត់ ជង្គង់ និងកែង ស្របពេលរូបគេមានកម្ពស់ខ្ពស់ជាង ពេជ្រ សម្បត្តិ ដែលមានកណ្តាប់ដៃជាអាវុធពិឃាត៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង